Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ភ្នំពេញ ៖ ជម្លោះក្រុម ក្មេងស្ទាវ នៅក្នុង ពិធីបុណ្យ ដាភូមិ ឬបុណ្យដាលាន ដែលម្ខាង ត្រូវគេអះអាងថា ជាក្រុមកម្មករ បម្រើការងារ នៅក្នុងឃ្លាំង ធ្វើទ្វារបង្អួចដែក និងម្ខាងទៀត គឺជាក្រុមក្មេង ស្ទាវនៅក្នុងភូមិ ក្នុងនោះមាន ម្នាក់ពីរនាក់ជាក្មួយ និងកូនប្រុស របស់មេ ភូមិ បានកើតជម្លោះ នៅពេល ដែលពួកគេ កំពុងរាំធុងបាស់ រហូតដល់ដេញវាយគ្នា បង្ក ឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ សមត្ថ កិច្ចមូលដ្ឋាន ចុះទៅអន្ដរាគមន៍ ហើយជម្លោះ ដេញវាយគ្នាយ៉ាង អនាធិបតេយ្យនេះ ធ្វើឱ្យ ភាគីម្ខាងៗរងរបួសធ្ងន់ស្រាល ហើយម៉ូតូ ពីរគ្រឿងក៏រងនូវការខូចខាតផងដែរ ។
ប៉ុន្ដែអ្វីដែលធ្វើឱ្យ មានការចាប់អារម្មណ៍ ជាងនេះទៅទៀតនោះ គឺកម្លាំងសមត្ថកិច្ច មូលដ្ឋាន ប៉ុស្ដិ៍ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រួមជាមួយ ប្រជាការពារភូមិក្រាំងអង្ក្រង ដែល ចុះទៅជួយអន្ដរាគមន៍ នៅកន្លែងកើត ហេតុ នោះ បានបើកការបាញ់រះចូលទៅក្នុងឃ្លាំង ធ្វើទ្វារបង្អួចដែកជិតមួយបង់ បណ្ដាលឱ្យ ខូចស្លាក យីហោ និងផ្នែកជាច្រើននៃឃ្លាំង ប៉ុន្ដែសំណាងល្អ ការបាញ់រះខាងលើនេះ មិន បណ្ដាលឱ្យនរណាម្នាក់ ដែលកំពុងនៅក្នុង បរិវេណឃ្លាំងធ្វើទ្វារបង្អួចនោះរងរបួស ឡើយ ។
ជម្លោះរវាងក្រុមក្មេងស្ទាវ ម្ខាងជាក្មេង នៅក្នុងភូមិ និងម្ខាងទៀត គឺជាក្រុមកម្មករ នៅក្នុងឃ្លាំងធ្វើទ្វារ បង្អួចដែករត់ដេញវ៉ៃគ្នា ប្រសេចប្រសាចបានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ប្រមាណ ២និង២០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅក្នុងពិធីបុណ្យដាភូមិឬ បុណ្យដាលាន ដែលមានទីតាំងនៅភូមិក្រាំង អង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែន ជ័យ ។
ពាក់ព័ន្ធនិងករណីជម្លោះដេញវាយគ្នា យ៉ាងអនាធិបតេយ្យខាងលើនេះ ភាគីទាំងពីរ បាននឹងកំពុង សាចទឹកដាក់គ្នា ពោលប្រជា ពលរដ្ឋនៅក្នុងភូមិ តាមរយៈមេភូមិ របស់ខ្លួន បានចោទប្រកាន់ ទៅលើ កម្មករឃ្លាំងធ្វើទ្វារ បង្អួចដែក ដែលមានទីតាំងស្ថិតនៅខាងត្បូង ប៉ុស្ដិ៍ក្រាំងធ្នង់ ថាជាអ្នកបង្ករឿង នៅពេលទៅ ចូលរួមរាំវង់ ក្នុងពិធីបុណ្យជាប្រពៃណីមួយ នេះ ប៉ុន្ដែខាងភាគីឃ្លាំងវិញ តាមរយៈមេធាវី របស់ខ្លួន បានបដិសេធការចោទប្រកាន់ ហើយក៏មិនទម្លាក់កំហុសទៅនរណាម្នាក់នៅ ក្នុងរឿងនេះដែរ ផ្ទុយទៅវិញ រឿងដែលភាគី ឃ្លាំងមិនសុខចិត្ដ រិះគន់ខ្លាំងៗនោះ គឺទង្វើ របស់សមត្ថកិច្ចមូលដ្ឋាន ដែល បើកការបាញ់ រះទៅលើទីតាំងឃ្លាំងរបស់ខ្លួន បណ្ដាលឱ្យ មានស្នាមធ្លុះ ចំនួន១៨កន្លែង និងរកឃើញ គ្រាប់សំបកកាទូស កាំភ្លើងអាកាចំនួន១៦ សំបកកាទូស នៅពីមុខឃ្លាំង ។
ប្រភពព័ត៌មានពីមេភូមិក្រាំងអង្ក្រងបាន ធ្វើការចោទប្រកាន់ថា រឿងរ៉ាវខាងលើនេះ គឺក្រុមកម្មករឃ្លាំង ធ្វើទ្វារបង្អួចដែកជាអ្នក បង្ករឿង ហើយចោទប្រកាន់ថា កម្មករឃ្លាំង ខាងលើនេះ បានទៅវាយ ប្រជាការពារភូមិ និងក្រុមយុវជននៅក្នុងភូមិឱ្យរងរបួសទៀត ផង ។
លោកមេភូមិក្រាំងអង្ក្រង ពៅ ផុស បាន និយាយថា អ្នកដែលរងរបួសពេលចុះទៅ ជួយអន្ដរាគមន៍ ជម្លោះដេញវាយគ្នានៅក្នុង កម្មវិធីបុណ្យដាលាននេះ រួមមាន ទី១ ឈ្មោះ ពៅ ផល្លា ភេទប្រុស អាយុ ៣២ឆ្នាំ ជាជំនួយ ការភូមិ បែកក្បាល ទី២ ឈ្មោះពៅ ភក្ដី ភេទប្រុស អាយុ២៧ឆ្នាំ មានមុខងារជាមេ បញ្ជាប្រជាការពារភូមិ និងទី៣ ឈ្មោះពៅ វិសាល ភេទប្រុស អាយុ២៤ឆ្នាំ ដែលរងរបួស ក្បាល ព្រមទាំងមនុស្សមួយចំនួនទៀតនៅ ក្នុងភូមិ ក៏រងរបួសផងដែរ ។
មេភូមិរូបនេះ បានលើកឡើងទៀតថា ក្រុមកម្មកររបស់ឃ្លាំង បានដេញវាយមន្ដ្រី នគរបាល នៅពេល ចុះទៅជួយអន្ដរាគមន៍ ព្រមទាំងវាយម៉ូតូពីរគ្រឿង របស់នគរបាល មូលដ្ឋាន និងប្រជាការពារភូមិ បណ្ដាលឱ្យ រងការខូចខាត ស្ទើរទាំងស្រុងផងដែរ ។
ជាមួយគ្នានេះ មេភូមិក្រាំងអង្ក្រងបាន និយាយទៀតថា អស់រយៈពេល១០ឆ្នាំមក ហើយ ដែលបុណ្យ ដាលាននៅក្នុងភូមិរបស់ លោក ពុំដែលមានបញ្ហាអ្វីកើត ឡើងនោះ ឡើយ ប៉ុន្ដែពេលក្រុមកម្មករ របស់ឃ្លាំងធ្វើ ទ្វារបង្អួចដែកមកចូលរួមនៅក្នុងកម្មវិធីបុណ្យ ក៏ជួបបញ្ហាបែបនេះតែម្ដងទៅ ។
ជុំវិញការលើកឡើងរបស់លោកមេភូមិ ក្រាំងអង្ក្រងខាងលើនេះ តំណាងឃ្លាំងធ្វើទ្វារ បង្អួចដែក និងជាមេធាវីផងនោះ លោកប៉ិ វណ្ណៈ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើម អម្ពិល នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ នេះថា ខាងកម្មករឃ្លាំង ចំនួន៣នាក់ក៏រង របួសធ្ងន់ផងដែរ អ្នកខ្លះបែកក្បាល អ្នកខ្លះ ដាច់ សសៃជើង ក្នុងនោះ រួមមាន ទី១ ឈ្មោះ ថន ប៊ុនផេង អាយុ២៤ឆ្នាំ ទី២ ឈ្មោះសយ ស៊ីម អាយុ២៣ឆ្នាំ និងទី៣ ឈ្មោះវ៉េង ឈីត អាយុ២៣ឆ្នាំ ហើយកម្មករមួយចំនួនទៀត ក៏ត្រូវរងរបួស ដោយសារតែ ក្រុមក្មេងស្ទាវ នៅក្នុងភូមិ រួមទាំងកូនលោកមេភូមិ បាន វាយកម្មកររបស់ខ្លួន ។
មេធាវីរូបនេះ បាននិយាយថា មុនពេល កើតហេតុ ក្រុមកម្មករឃ្លាំងជាង១០នាក់ បាននាំគ្នាទៅចូល រួមរាំលេងកំសាន្ដ នៅក្នុង កម្មវិធីបុណ្យ ពីព្រោះស្ថិតនៅក្បែរកន្លែង ធ្វើការ ហើយពេលពួកគេកំពុង រាំលេងកំសាន្ដ នោះ ក៏កើតជម្លោះជាមួយក្រុមក្មេងស្ទាវនៅ ក្នុងភូមិ ក្នុងនោះក៏មានកូនលោកមេភូមិផង ដែរ រហូតនាំគ្នាដេញវាយ ហើយប្រជាការពារ សង្កាត់ម្នាក់ឈ្មោះខៃ បានចាប់កម្មករឃ្លាំង វាយដូច្នោះ កម្មករ ផ្សេង ទៀតដែលបានឃើញ ក៏នាំគ្នារត់ទៅជួយ ធ្វើឱ្យស្ថានការណ៍កាន់តែ ច្របូកច្របល់និងធ្ងន់ធ្ងរទៅ ។ ក្រោយពីមាន ស្ថានភាពបែបនេះ ក្រុមកម្មកររបស់ឃ្លាំង បាននាំគ្នារត់គេចខ្លួន ចូលទៅក្នុងឃ្លាំងស្រាប់ តែភ្លាមៗនោះ មានមន្ដ្រីនគរ បាល មូលដ្ឋាន និងប្រជាការពារភូមិ តាមមកពីក្រោយហើយ ធ្វើការបាញ់ រះពីមុខឃ្លាំង អស់ជាច្រើនគ្រាប់ បណ្ដាលឱ្យខូចស្លាកយីហោឃ្លាំងនិងស្នាមធ្លុះ ធ្លាយជាច្រើនកន្លែង ។
លោកមេធាវី ប៉ិ វណ្ណៈ បានលើកឡើង ថា  ចំពោះក្រុមក្មេងស្ទាវដេញវាយគ្នា លោក មិនបន្ទោសខាង ណានោះឡើយ ហើយក៏មិន កាន់ជើងក្រុមកម្មករឃ្លាំង របស់ខ្លួនផងដែរ ប៉ុន្ដែសូមធ្វើការថ្កោលទោស ចំពោះសកម្ម ភាពសមត្ថកិច្ចមូលដ្ឋាន និងប្រជាការពារ ភូមិ ដែលបើកការបាញ់ប្រហារចូលទីតាំង ឃ្លាំង គឺជារឿងខុសច្បាប់ទាំងស្រុង ដែល ថ្នាក់ដឹកនាំនគរបាល គួរមានវិធានការ ចំពោះ មន្ដ្រីនគរបាលរបស់ខ្លួន តាមមូលដ្ឋាន ពោល នៅសង្កាត់ក្រាំងធ្នង់នេះតែម្ដង ។
ជាមួយគ្នានេះ លោកមេធាវី ក៏បានបដិ សេធ ចំពោះការលើកឡើង និងការនិយាយ តៗគ្នាថា ខាងភាគី ឃ្លាំងសុំឱ្យប្រជាពលរដ្ឋ និងនគរបាលទៅសុំទោស ដល់កម្មករនៅឃ្លាំង ដោយលោកអះអាងថា គឺជា ពាក្យចរចាម អារាម ហើយឃ្លាំងមិនបានធ្វើដូច្នេះឡើយ។
ចំពោះបញ្ហាខាងលើនេះ មជ្ឈដ្ឋានមួយ ចំនួន សុំឱ្យភាគីទាំងពីរទាំងម្ចាស់ឃ្លាំង និង អាជ្ញាធរមូលដ្ឋាន ធ្វើការសម្របសម្រួល ដើម្បីដោះស្រាយគ្នាបញ្ចប់រឿង ហើយនៅ ពេលខាងមុខ ដើម្បីមានរឿងនេះកើត ឡើង ម្ដងទៀត នៅពេលមានពិធីបុណ្យទាន ដោយមានការចាក់ធុងបាស់រាំនោះ ខាងភាគី ឃ្លាំង អាចប្រាប់ទៅកម្មកររបស់ខ្លួន កុំឱ្យទៅ ចូលរួមរាំធុងបាស់តទៅទៀត ចៀសវាងបញ្ហា ឈ្លោះដេញវាយគ្នា បណ្ដាលឱ្យរងរបួសរៀងៗ ខ្លួននោះ។
សូមបញ្ជាក់ថា ក្រោយការបាញ់រះ ពីសមត្ថកិច្ចមូលដ្ឋាន ចូលទៅក្នុងឃ្លាំងធ្វើទ្វារបង្អូចដែក ខាងភាគីឃ្លាំង បានរកឃើញសំបកកាំភ្លើងអាកា និងវិទ្យុទាក់ទងនៅខាងមុខឃ្លាំង៕

«
Next
Newer Post
»
Previous
Older Post