ចំណែកកាមេរ៉ាមុខមានទំហំ ១.៣មេហ្គាភិចស៊ែល ថាមពលថ្មប្រើប្រាស់ ២០០០mAh ភ្ជាប់ប្រព័ន្ធប្រតិបត្តិការ Android 4.2.2 ។ ក្រៅពីនេះ វាត្រូវបានភ្ជាប់ប្រព័ន្ធទាក់ទងមួយចំនួនដូចជា Bluetooth, Wi-Fi, 3G និង GPS ផងដែរ ។ ចំពោះតម្លៃរបស់វា គឺ ១៥២,៥៤១ដុល្លារ (១៦៩ដុល្លារសិង្ហបុរី) ។
ក្រុមហ៊ុនបានអះអាងថា ផលិតផលមួយនេះនឹងត្រូវបានដាក់លក់ជាផ្លូវការនៅថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១៤ ខាងមុខនេះ នៅលើទីផ្សាក្នុងប្រទេសចិន និងតៃវ៉ាន់ផងដែរ ។ ទោះជាយ៉ាណាក៏ដោយ ក្រុមហ៊ុនមិនបានបង្ហាញពីគោលដៅ ដែលត្រូវបន្តលក់ក្នុងទីផ្សាររបស់ប្រទេសផ្សេងៗទៀតទេ ។ នេះជាស្នាដៃផលិតដំបូងរបស់ក្រុមហ៊ុន Xiaomi ដែលកាលពីមុនក្រុមហ៊ុនមួយនេះ បានយកចិត្តទុកដាក់តែទៅលើបណ្តាញទាក់ទងអេទ្បិចត្រូនិកតែប៉ុណ្ណោះ ៕
ប្រភព និង អត្ថបទ ដោយ : ព្រះអាទិត្យ (កោះសន្តិភាព)


