Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ភ្នំពេញ​ ៖ អ្នកចាត់ការ​ទូទៅ របស់​ផលិតកម្ម​ថោ​ន លោក មាស សុខ​រតនៈ បានចេញ​មុខការ​ពារ ចំពោះ​បទ​ចម្រៀង ដែល​កំពុង​ប្រឈម​នឹង​ការរិះគន់ យ៉ាងធ្ងន់ធ្ងរ​ពី​មហាជន និង​មន្ត្រី ជាន់ខ្ពស់​មួយចំនួន បន្ទាប់ពី​ស៊ី​ឌី នៃ​បទ​ចម្រៀង​ទាំងនោះ បានដាក់​លក់​តាម​ទីផ្សារ និង​មានការ​គាំទ្រ​យ៉ាងខ្លាំង ។​
​ ​
​សូមបញ្ជាក់ថា បទ​ចម្រៀង ៤ វ៉ុល សម្រាប់​ចូលឆ្នាំ​ខ្មែរ របស់​ផលិតកម្ម​ថោ​ន បាន​រង​នូវ​ការរិះគន់​ជា​បន្តបន្ទាប់ ពី​មហាជន រួមទាំង​មន្ត្រី​រាជរដ្ឋាភិបាល ទៅលើ​ពាក្យពេចន៍ នៃ​បទ​ចម្រៀង​ទាំងនោះ ។​ ​ទាក់ទង​បទ​​ចម្រៀង​ខាងលើ​នេះដែរ លោក ស៊ិន ច័ន្ទ​សា​យ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​ទទួលបន្ទុក​ត្រួតពិនិត្យ បាន​មានប្រសាសន៍ថា ក្រុម​លោក​កំពុងតែ​ត្រួតពិនិត្យ បទ​ចម្រៀង​របស់​ផលិតកម្ម​ថោ​ន ដែល​កំពុង​រង​ការរិះគន់ ។ ប៉ុន្តែ​លោក​មិន​ទទួលខុសត្រូវ ចំពោះ​ការដាក់​លក់​ស៊ី​ឌី នៃ​បទ​ចម្រៀង​ទាំងនោះ លើ​ទីផ្សារ​នោះទេ ព្រោះ​ក្រសួង​មិនទាន់មាន​ការអនុញ្ញាត​នៅឡើយ ។​
​ ​
​ឆ្លើយតប​នឹង​ការលើកឡើង​ខាងលើ លោក មាស សុខ​រតនៈ បានបញ្ជាក់​ប្រាប់​គេហទំព័រ​ និង​ សារពត៌មានក្នុងស្រុកថាជាធម្មតា ស៊ី​ឌី មិនចាំបាច់​ឆ្លងកាត់​ការត្រួតពិនិត្យ ពី​ក្រសួង​វប្បធម៌​នោះទេ ទាល់តែ​ថត​ជា​ខារ៉ាអូខេ ទើប​ដាក់​ឆ្លង និង​រង់ចាំ​ការអនុញ្ញាត​ពី​ក្រសួង​វប្បធម៌។ដូច្នេះ លោក​គិតថា ការដាក់​លក់​ស៊ី​ឌី នៅលើ​ទីផ្សារ វា​មិន​អី​នោះទេ ។​
​ ​
​លោក​បាន​បន្ថែមថា ក្រុមហ៊ុន​លោក មិន​ចាប់អារម្មណ៍​ព័ត៌មាន ចចាមអារ៉ាម​ថា មាន ការ​រិះគន់​លើ​បទ​ចម្រៀង របស់​ផលិតកម្ម​លោក​នោះទេ ព្រោះ​បទ​ចម្រៀង​ទាំងអស់ នោះ កំពុង​ទទួល​បានការ​គាំទ្រ​យ៉ាងខ្លាំង ។​
​ ​
​លោក មាស សុខ​រតនៈ បាន​បញ្ជាក់ថា ពាក្យពេចន៍​ក្នុង​បទ​ចម្រៀង របស់​ផលិតកម្ម​ថោ​ន​ទាំង ៤ វ៉ុល សម្រាប់​ចូលឆ្នាំ​ខ្មែរ​នេះ សម្រាប់​ពាក្យពេចន៍​ដូចជា មិនមាន​បញ្ហា​នោះទេ សម្រាប់​ន័យចំ ប៉ុន្តែ​បើ​យើង​គន្លាស់​ពាក្យ គឺមាន​បញ្ហា​មែន ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក​រង់ចាំ​ទទួល​ការរិះគន់ ពី​មហាជន​គ្រប់​ស្រទាប់ រួមទាំង​ក្រសួង​ពាក់ព័ន្ធ​ផងដែរ សំខាន់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែលជា​ម៉ែ​ជា​ឪ ។​
​ ​
​លោក​បានបញ្ជាក់​ចុងក្រោយ​ថា លោក​គ្មាន​បំណង យក​វប្បធម៌​សិល្បៈ មកលេង​សើច​នោះទេ ប៉ុន្តែ​អ្វី​ដែលជា​មោទនភាព សម្រាប់​ផលិតកម្ម​ថោ​ន​នោះ គឺ​បទ​ចម្រៀង​ប្រមាណ​ពី ៧០ ភាគរយ ទៅ ៨០ ភាគរយ គឺ​យើង​ធ្វើ​ដោយ​ខ្លួនឯង មិន​ចម្លង​ពី​បរទេស​នោះទេ ។ លោក​ក៏​សូម​សម្តែង​នូវ​ការ​អរគុណ​ផងដែរ ចំពោះ​អ្នកគាំទ្រ​យ៉ាងច្រើន ដែល​បាន​ជាវ​ស៊ី​ឌី បទ​ចម្រៀង​ទាំង ៤ វ៉ុល សម្រាប់​ចូលឆ្នាំ​ខ្មែរ របស់​ផលិតកម្ម​ថោ​ន ៕


«
Next
Newer Post
»
Previous
Older Post