Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

​ប្រភព​ផ្លូវការ និង​ភាគី​ពី​ខាង​សាមីខ្លួន​ផង បាន​ទទួលស្គាល់​ថា ​តារា​ចម្រៀង​លោក​ខេមរៈ សិរី​មន្ត ពិត​ជា​សម្រេច​បិទ​ច្រក​ផ្លូវ​ជាតិ​លេខ​៤​ប្រាកដ​មែន បើទោះជា​មាន​ការ​បញ្ចុះបញ្ចូល និង​មាន​ការ​ទទូច​ឲ្យ​លោក​ប្ដូរ​ ជំហរ​នោះ​ក៏​ដោយ​។ គេ​នៅ​មិនទាន់​ដឹង​ថា តើ​រហូតដល់​ពេល​ណា ទើប​លោក នឹង​ប្ដូរ​ជំហរ ឬ​បន្ត​ធ្វើ​បែប​នេះ​ជា​រៀងរហូត​នោះទេ​។​

​ប្រភព​ពី​តារា​ចម្រៀង​ខេមរៈ សិរី​មន្ត បាន​អះអាង​ថា​តារា​ចម្រៀង​រូប​នេះ ប្រកាន់​ជំហរ​បោះ​បង់ប្រាក់​មិនតិច​ជាង​ច្រើន​ម៉ឺន​ដុល្លារ​នោះទេ ដោយសារតែ​លោក​សម្រេចចិត្ត ​បិទ​ចោល​ផ្លូវជាតិ​លេខ​៤ និង​ប្រកាស​មិន​ជាន់​ទឹកដី ​ខេត្ត​ព្រះសីហនុ​ទាល់តែសោះ បើទោះជា​មាន​ការទទូច​សុំ​កម្រិតណា​។

ហេតុផល​ដែល​លោក​ធ្វើ​បែប​នេះ គឺ​ដោយសារតែ​លោក​ហាក់​ នៅ​តក់ស្លុត​នៅឡើយ ពី​ហេតុការណ៍​គ្រោះថ្នាក់​បុក​រថយន្ត ​ដែល​បាន​កើតឡើង​ នៅលើ​បណ្ដោយ​ផ្លូវជាតិ​លេខ​៤  កាលពី​យប់​ថ្ងៃ​០៧ មីនា ឆ្នាំ​២០១៣ នៅ​ម្ដុំ​វាលរេញ​នោះ​។​

ខេមរៈ ភារុណ ប្រាប់ថា ប្អូនប្រុស​របស់​លោក មិន​ទទួល​ការងារ​នោះ​ឡើយ ឲ្យតែ​ការងារ​នោះ​ធ្វើឡើង​នៅ​លើ​ទឹកដី​ខេត្ត​ព្រះសីហនុ ដែល​តម្រូវ​ឲ្យ​ប្អូន​របស់​លោក ​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​កំណាត់​តំបន់​វាលរេញ ដែល​ធ្លាប់​ឆក់​ជីវិត​មនុស្ស​យ៉ាង​រន្ធត់ នៅក្នុង​រថយន្ត​របស់​ប្អូនប្រុស​លោក​។

ជាក់ស្ដែង​បើទោះជា​លោក​ពេលនេះ បាន​បើក​ជំនួញ​ទទួល​រៀបចំ​ការប្រគំ​ផង ក៏​លោក​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា សម្រាប់​តារាចម្រៀង​លោក​ខេមរៈ សិរី​មន្ត ម្នាក់ គឺ​មិន​ទទួល​ច្រៀង ឬ​ធ្វើការ​អ្វី​ទាំងអស់ នៅក្នុង​ទឹកដី​កំពង់សោម ក្នុង​រយៈពេល​នេះ​។

ទោះយ៉ាងណា លោក​បញ្ជាក់​ប្រាក់​ថា លោក​ខេមរៈ សិរី​មន្ត នឹង​ច្រៀង​ថែម​ឲ្យ​ក្នុង​ខេត្ត​ផ្សេង ដើម្បី​ជំនួស​ឲ្យ​ខេត្ត​ព្រះសីហនុ​នោះ​វិញ បើទោះជា​លោក​ខេមរៈ សិរី​មន្ត ពិតជា​ប្រកាន់​ជំហរ​មិន​ទទួល​ច្រៀង ឬ​ទៅ​ធ្វើការ​ខេត្ត​នេះ ចាប់តាំងពី​បាន​ឆ្លងកាត់​នូវ​រយៈពេល​គ្រោះថ្នាក់​ដែល​បាន​កើតឡើង​។ នេះ​ជា​ការទម្លាយ​ចេញ​ផ្លូវការ​លើកដំបូង ដោយ​តាម​ទំនង​តារាចម្រៀង​រូបនេះ នឹង​អាច​គេចចេញ​ពី​ផ្លូវជាតិ​លេខ​៤ ឬ​ខេត្ត​ព្រះសីហនុ​យូរ​ទៀត​។

​ក្រុមគ្រួសារ​របស់​លោក​ខេមរៈ សិរី​មន្ត ធ្លាប់​ព្រលយ​ប្រាប់​តារា​សិល្បៈ​ដូចគ្នា​ថា គ្រូទាយ​ប្រាប់​មិន​ឲ្យ​លោក​ខេមរៈ សិរីមន្ត​ឆ្លងកាត់​តំបន់​គ្រោះថ្នាក់​នោះឡើយ ក្នុង​រយៈពេល​៥​ឆ្នាំ រាប់​គិត​ចាប់ពី​បាន​កើតឡើង​នូវ​គ្រោះថ្នាក់​បុក​រថយន្ត ជាមួយ​រថយន្ត​កុងតឺណឺ​នោះ​។

និយាយ​រួម លោក​នឹង​ឆ្លងកាត់ ផ្លូវជាតិ​៤ ត្រឹម​ទី​រួម​ខេត្តកំពង់ស្ពឺ​ប៉ុណ្ណោះ ចំណែក​បន្ត​ពី​នោះ គឺ​បិទ​ចោល​តែ​ម្ដង បើទោះជា​មាន​អ្នកណា​ទទូច​ឲ្យ​លោក​បន្ត​ដំណើរ​ដើម្បី​ការងារ​កើប​ប្រាក់​ក្នុង​មួយ​លើក​បាន​ប៉ុន្មាន​នោះ​ក៏ដោយ​។​

​លោក​ខេមរៈ សិរី​មន្ត បាន​បញ្ជាក់​ប្រាប់​អ្នក​រៀបចំ​កម្មវិធី​ការប្រគំ​តន្ត្រី​ខេត្ត​ក្រុង​របស់​ស្មា​ត ថា​លោក​ពិតជា​មិន​ទទួល​ចេញ​ច្រៀង ឬ​ធ្វើ​កម្មវិធី​ទាំងឡាយណា ដែល​តម្រូវ​ឲ្យ​លោក​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​ផ្លូវជាតិ​៤ ត្រង់​ចំណុច​ពេជ្រនិល និង​វាលរេញ​នោះ​មែន បន្ទាប់ពី​លោក​ហាក់​មិន​ទាន់​ទទួលយក​ការបាត់បង់​សមាជិក​ក្រុម​រាំ​របស់ខ្លួន និង​អ្នក​បើក​ឡាន​របស់ខ្លួន ក្នុង​ហេតុការណ៍​នោះ​នៅឡើយ​។

លោក​ប៉ាន់​ប្រមាណ​ប្រាប់​គេ​គ្រប់គ្នា​ថា យ៉ាងហោច​៥​ឆ្នាំ​ទៀត ទើប​លោក​នឹង​ពិចារណា​បើក​ឆ្លង​ផ្លូវជាតិ​លេខ​៤ ដើម្បី​ធ្វើ​ដំណើរ​នោះ​វិញ ប៉ុន្តែ​សម្រាប់​ពេលនេះ គឺ​ទោះជា​ខាតបង់​ប៉ុន្មាន ក៏​លោក​មិន​ទទួលយក​ការងារ​ទាំងអស់ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​នោះ​មួយ​។

តាមរយៈ​ការសម្រេច​នេះ ទើប​ឃើញ​គ្រប់​ការប្រគំ​តន្ត្រី​ធំៗ រួម​ទាំង​ការប្រគំ​តន្ត្រី​របស់​ស្មា​ត​ដែល​មាន​លោក​ធ្វើ​ជា​ឯកអគ្គរាជទូត​នោះ​ផង ត្រូវ​អវត្តមាន​លោក​ខេមរៈ សិរី​មន្ត ដោយ​លោក​ខេមរៈ សិរីមន្ត​ខ្លួនឯង បាន​ទទួលស្គាល់ថា ការប្រកាន់​ជំហរ​របស់​ខ្លួន ធ្វើឲ្យ​ខាត​អស់​ច្រើន​ម៉ឺន​ដុល្លារ​ណាស់ ពី​ការងារ​ច្រៀង​រាំ ដែល​គេ​ចង់​ឲ្យ​លោក​បង្ហាញខ្លួន​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ​។​

 ប្រភព ពី​ខាង​ Agency ៣​ ទៅ​៤​ផ្សេងគ្នា បាន​អះអាង​ថា កម្មវិធី និង​ស្ពត​មួយចំនួន ត្រូវ​បាន​បរាជ័យ​ភ្លាមៗ ក្នុង​ការទាក់ទង​ឲ្យ​លោក​ទទួល​យក​ការងារ នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ ដោយ​សូម្បី​តែ​ការងារ​នោះ គេ​ហ៊ាន​ចំណាយ​ឲ្យ​ជិះយន្តហោះ ​ជំនួស​ការធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​៤ ក៏​លោក​នៅតែ​មិន​ទទួល​។

ការសម្រេចចិត្ត​របស់​លោក​ខេមរៈ សិរី​មន្ត ត្រូវបាន​ភាគី​សាមីខ្លួន​ប្រាប់ថា ទោះជា​ខាត​ប៉ុន្មាន​ក៏​មិន​ទទួល​នោះដែរ ដែល​ហាក់ដូចជា​លោក​មាន​ជំនឿ​ជាប់​បម្រាម ដូចគ្នា​នឹង​អ្វី​ដែល​ក្រុម​តារា​ជិតស្និទ្ធិ​ទម្លាយ​ចេញ​៕

ប្រភព ដោយ ៖​ VOD

«
Next
Newer Post
»
Previous
Older Post