Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

កីឡាករមិនដែលស្គាល់ ពាក្យថា​ចាញ់របស់ អាមេរិក លោក Floyd Mayweather នឹងជួប ជាមួយកីឡាករ Marcos Maidana ម្ចាស់ខ្សែ ក្រវាត់ពីសមាគមកីឡាប្រដាល់ ពិភពលោក (WBA) នៅព្រឹកថ្ងៃអាទិត្យនេះ។

Floyd Mayweather អាយុ៣៧ឆ្នាំ នឹង ការពារខ្សែក្រវាត់ ពីស្ថាប័នក្រុមប្រឹក្សា កីឡាប្រដាល់ ពិភពលោក(WBC) ក្នុងប្រភេទ​ទម្ងន់ ៦៧គីឡូក្រាម។ ចំណែក កីឡាករMarcos Maidana ម្ចាស់ខ្សែក្រវាត់ ពីសមាគមកីឡាប្រដាល់ពិភព​លោក (WBA)។ការប្រកួតនេះ នឹងត្រូវផ្សាយផ្ទាល់ តាមរយៈទូរទស្សន៍​ CTN នៅព្រឹកថ្ងៃអាទិត្យនេះ។ ការប្រកួតអាចចាប់ផ្តើម​នៅម៉ោង១០ឬ១១ព្រឹក។

Mayweather  ឲ្យដឹងថា គន្លឹះសំខាន់ក្នុងការផ្តួល​ កីឡាករសញ្ជាតិអាហ្សង់ទីន លោកMaidana គឺការប្រើប្រាស់ ភាពឆ្លាតវៃ​រ​បស់គេក្នុង ការគេចចេញពីការវាយដោយ កណ្តាប់ដៃដ៏ធ្ងន់របស់គេ។

 

Mayweather មានកំណត់ត្រាប្រកួតឈ្នះ៤៥លើក មិនដែលចាញ់ និងផ្តួលដៃគូឲ្យសន្លប់២៦លើក។ ចំណែកMaidana អាយុ៣០ឆ្នាំ ធ្លាប់ប្រកួត៣៨ដង ឈ្នះ៣៥ដង ផ្តួលសន្លប់៣១ដង និងចាញ់៣ដង៕

ប្រភព ដោយ ៖ VOD

«
Next
Newer Post
»
Previous
Older Post