Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6


ណៈ​ដែល​ប្រិយមិត្ត​របស់ Apple កំពុង​រង់ចាំ​កំណែប្រែ​ថ្មី iOS 7.1 ស្រាប់​តែ Apple បាន​បញ្ចេញ​កំណែប្រែ​ថ្មី 7.0.6 វិញ​សម្រាប់ iPhone 5s ១​ខែ​បន្ទាប់​ពី​ការ​បញ្ចេញ iOS 7.0.5 កាល​ពី​ចុង​ខែ​មករា​កន្លង​មក​នេះ។ កំណែប្រែ​នេះ គឺ​ដោះស្រាយ​បញ្ហា​​ផ្សេងៗ​ដែល​កើត​មាន​លើ iPhone 5s ជា​ពិសេស​សម្រាប់ SSL connection verification។

 ស្រប​ពេល​គ្នា​ដែរ Apple ក៏​បញ្ចេញ​កំណែប្រែ iOS 6.1.6 ផង​ដែរ​សម្រាប់ iPhone 3GS និង iPod touch 4G។

 ដើម្បី​ update ប្រិយមិត្ត​អាច​ចូល​ទៅ​កាន់ Settings> General> Software Update ឬ​ក៏​ភ្ជាប់​ device របស់​អ្នក​ជាមួយ​ iTunes ក៏​បាន។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ បើ​សិន device របស់​អ្នក jailbreak រួច​ហើយ​ជាមួយ iOS 7.0.5 ឬ iOS 6.1.5 នោះ អ្នក​មិន​គួរ​ update នោះ​ទេ ព្រោះ​ត្រូវ​រង់ចាំ​ថា​តើ​កំណែប្រែ​ថ្មី​នេះ​អាច jailbreak បាន​ដែរ​ឬ​យ៉ាង​ណា ខណៈ​ក្រុម​ហ៊ែកឃ័រ evad3rs នឹង​បញ្ជាក់​ប្រាប់​ក្នុង​រយៈ ពេល ២៤ ម៉ោង ៕

ប្រភពដោយ :​ Sabay

«
Next
Newer Post
»
Previous
Older Post