ទីបំផុតទៅដំណឹងល្អសម្រាប់អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United កើតឡើងហើយ នោះគឺខ្សែប្រយុទ្ធ Wayne Rooney យល់ព្រមតកិច្ចសន្យាថ្មីរយៈពេល៤ឆ្នាំទៀតនៅ Old Trafford។
ដូច្នេះមានន័យថាបូកទាំងសុពលភាពនៃកិច្ចសន្យាបច្ចុប្បន្នដែលនៅសល់ កីឡាករជម្រើសជាតិអង់គ្លេសវ័យ២៨ឆ្នាំរូបនេះជាប់ចំណងជាមួយក្រុមលោក David Moyes ដល់ដល់ខែមិថុនាឆ្នាំ២០១៩។ ហើយនៅពេលចូលនិវត្តន៍ ខ្សែប្រយុទ្ធជួរមុខរូបនេះនឹងក្លាយជាឯកអគ្គរាជទូតរបស់ក្លិប។
ទីបំផុតទៅដំណឹងល្អសម្រាប់អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United កើតឡើងហើយ នោះគឺខ្សែប្រយុទ្ធ Wayne Rooney យល់ព្រមតកិច្ចសន្យាថ្មីរយៈពេល៤ឆ្នាំទៀតនៅ Old Trafford។
ដូច្នេះមានន័យថាបូកទាំងសុពលភាពនៃកិច្ចសន្យាបច្ចុប្បន្នដែលនៅសល់ កីឡាករជម្រើសជាតិអង់គ្លេសវ័យ២៨ឆ្នាំរូបនេះជាប់ចំណងជាមួយក្រុមលោក David Moyes ដល់ដល់ខែមិថុនាឆ្នាំ២០១៩។ ហើយនៅពេលចូលនិវត្តន៍ ខ្សែប្រយុទ្ធជួរមុខរូបនេះនឹងក្លាយជាឯកអគ្គរាជទូតរបស់ក្លិប។ប្រភពព័ត៌មានធំៗបានប៉ាន់ស្មានថាក្នុងកិច្ចសន្យាថ្មីនេះ Rooney ទទួលបានប្រាក់ខែ៣០ម៉ឺនផោនក្នុងមួយសប្ដាហ៍ ដែលស្មើនឹងជាង៤៩ម៉ឺនដុល្លារអាមេរិក ធ្វើឱ្យគេក្លាយជាកីឡាករមានប្រាក់ខែច្រើនជាងគេបង្អស់នៅ Premier League។
មកទល់ពេលនេះតាំងពីក្រោយពេលផ្ទេរមកពី Everton ក្នុងខែសីហាឆ្នាំ២០០៤ Rooney ចូលលេងឱ្យ Man Utd បាន៤៣០លើកហើយស៊ុតបញ្ចូលទីបាន២០៨គ្រាប់ ដែលដាក់គេក្នុងលេខរៀងទី៤ក្នុងបញ្ជីអ្នករកគ្រាប់បាល់ឱ្យ Man Utd បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពី Jack Rowley (២១១គ្រាប់) Denis Law (២៣៧គ្រាប់) និង Bobby Charlton (២៤៩គ្រាប់)។ ដូច្នេះ ជយលាភីកីឡាករអង់គ្លេសល្អជាងគេប្រចាំឆ្នាំ២០០៨និង២០០៩មានឱកាសខ្ពស់ក្នុងការក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតរបស់ក្រុមបិសាចក្រហម៕
ផ្លូវការហើយ! Rooney ព្រមតកិច្ចសន្យាថ្មីដល់ឆ្នាំ២០១៩
ប្រភពដោយ : Sabay

