ក្រោយពីសាងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងអាជីពកំប្លែងមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះ នាយ គ្រឿន បែកធ្លាយព័ត៌មានមកថា កំពុងមានចំណងស្នេហ៍ថ្មីក្បត់ប្រពន្ធ ដែលកំពុងមើលថែកូនខ្ចី ឯស្រុកកំណើតទៅវិញ។
ក្នុងជំនួបកាលម្សិលមិញ តារាកំប្លែងស្ងួតរូបនេះ
មិនបានបដិសេធចំពោះព័ត៌មានធ្លាយចេញហូរហែពីចំណងស្នេហ៍ក្បត់ចិត្ត
ប្រពន្ធឡើយ ដោយលើកហេតុផលថា
មនុស្សប្រុសនៅឆ្ងាយប្រពន្ធតែប៉ុណ្ណឹងឯង
តែងតែមាននាយអាយអញ្ចឹងហើយ។ “ខ្ញុំគ្រាន់តែញ៉ែលេងតើ!
អត់មានស្នេហាអីទេ ជួបក៏ជួបទៅ មិនជួបក៏អត់ទៅ”។
នាយបញ្ជាក់ដោយខ្លីបែបកំប្លែង។
នាយ គ្រឿន បង្ហើបឲ្យដឹងបន្ថែមថា មិនមែនមានតែនារីម្នាក់នោះទេ
ដែលរូបគេតែងលែបខាយសំដីជាមួយនាពេលកន្លងមក
មានច្រើនស្ទើររាប់មិនអស់ទៅហើយ រួមមានទាំងអ្នកនៅភ្នំពេញ និង
តាមខេត្តទៀតផង ក្នុងដំណើរចុះទៅសម្ដែងម្ដងៗ។
គ្មានអ្វីជាអាថ៌កំបាំងនោះទេ សម្រាប់មនុស្សប្រុសនោះ
ប៉ុន្តែត្រូវដឹងពីតួនាទី និងកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាប្ដី
និងជាឪពុករបស់គេ។
“ពេលខ្លះមានអ្នកខលមកលេងសុំរាប់អាន ក៏ភ្លាត់មាត់សួរស្អាតអត់អញ្ចឹងទៅ មិនមែនជាចំណងស្នេហ៍អីនោះទេ”។ នាយ គ្រឿន ជាតារាកំប្លែងកំពុងមានប្រជាប្រិយភាពនៅក្នុងក្រុម និងទទួលបានកាតកោតសរសើរពីមេកោយជាហូរហែចំពោះសមត្ថភាពសម្ដែង។ នាយអះអាងថា មិនបានភ្លេចភរិយាកម្សត់កម្រ ដែលកំពុងមើលថែកូនខ្ចីនៅស្រុកកំណើតនោះទេ គ្រាន់តែជាការលែបខាយសំដី ដើម្បីបង្កើតពាក្យពេចន៍កំប្លែងថ្មីៗប៉ុណ្ណោះ។ទោះបីជាយ៉ាងណា បញ្ហានេះប្រហែលជាធ្វើឲ្យភរិយាអន់ចិត្តមិនខានឡើយ ប្រសិនបើនាងបានដឹង។ ក្រៅពីនេះ នាយកំពុងតែបោកចិត្តស្រីៗ និង យកកទៅលអន្ទាក់ហើយ នាំឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពក៏ថាបាន៕
នាយ គ្រឿន សាងស្នេហ៍ថ្មីក្បត់ប្រពន្ធកូនខ្ចី?
ប្រភពដោយ : Sabay

