នៅថ្ងៃព្រហស្បតិ៍ ទី២០ កុម្ភៈនេះ
លោកស្រីនាយករដ្ឋមន្ត្រីថៃយីងឡាក់បានចេញមុខប្រកាសធានាថា
លោកស្រីជាមនុស្សស្អាតស្អំ មិនជំពាក់វាក់វិននឹងអំពើពុករលួយទេ។
ការថ្លែងរបស់លោកស្រីយីងឡាក់ពេលនេះបានធ្វើឡើង
បន្ទាប់ពីគណៈកម្មការប្រឆំាងអំពើពុករលួយបានប្រកាសចោទប្រកាន់លោកស្រី
ពីបទធ្វេសប្រហែសនៅក្នុងកម្មវិធីផ្តល់ជំនួយឧបត្ថម្ភដល់ប្រជាកសិករ។
គណៈកម្មការប្រឆំាងអំពើពុករលួយបានកោះហៅលោកស្រីយីងឡាក់ឲ្យចូលស្តាប់
បទចោទប្រកាន់នេះនៅថ្ងៃទី២៧ កុម្ភៈខាងមុខ។
តែលោកស្រីបានអំពាវនាវដល់គណៈកម្មការមួយនេះកុំឲ្យប្រញិបប្រញាប់
ខ្លំាងពេក
ព្រោះវាអាចផ្តល់ចំណេញដល់ក្រុមដែលចង់រំលំលោកស្រីចេញពីអំណាច។
ជិត
៤ខែកន្លងមកហើយដែលលោកស្រីនាយករដ្ឋមន្រ្តីថៃយីងឡាក់កំពុងបន្តប្រឈម
មុខនឹងក្បួនបាតុកម្មរបស់បាតុករអាវលឿងដែលទាមទារឲ្យលោកស្រីចុះចេញ
ពីតំណែង។ ទន្ទឹមគ្នានេះ
លោកស្រីយីងឡាក់ក៏កំពុងប្រឈមមុខនឹងការចោទប្រកាន់របស់គណៈកម្មការ
ប្រឆំាងអំពើពុករលួយដែរ។ តែនៅថ្ងៃនេះ
លោកស្រីយីងឡាក់បានចេញមុខជម្រះបញ្ជីជាមួយគណៈកម្មការនេះដោយសារភាព
ជាថ្មីម្តងទៀតថា លោកស្រីជាមនុស្សស្អាតស្អំ
មិនមានជាប់ពាក់ព័ន្ធនឹងរឿងពុករលួយដូចការចោទប្រកាន់នោះទេ។
« ទោះបីជាខ្ញុំត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ និងទទួលការគំរាមកំហែងដកចេញពីអំណាចដូចដែលមនុស្សមួយក្រុមចង់បាន ក៏ដោយ ក៏ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលខ្លួនឆ្លើយបំភ្លឺ » នេះជាការថ្លែងរបស់លោកស្រីយីងឡាក់នៅក្នុងទំព័រហ្វេសប៊ុករបស់ ខ្លួន។ ទន្ទឹមគ្នានេះ លោកស្រីនាយករដ្ឋមន្រ្តីថៃក៏បានអំពាវនាវឲ្យគណៈកម្មការកុំ ប្រញិបប្រញាប់ចេញផ្សាយសាលក្រមរបស់ខ្លួនដែលនឹងផ្តល់ផលចំណេញដល់ ក្រុមដែលចង់ផ្តួលរំលំរដ្ឋាភិបាល។ មួយវិញទៀត លោកស្រីយីងឡាក់ក៏បានកត់សម្គាល់ឃើញថា ពាក្យបណ្តឹងស្រដៀងគ្នានេះក៏ធ្លាប់បានប្រឆំាងនឹងរដ្ឋាភិបាលមុនដែរ តែមកទល់ពេលនេះ កំពុងបន្តស្ថិតក្នុងដំណាក់កាលនៃការស៊ើបអង្កេតប៉ុណ្ណោះ។
គួររម្លឹកជូនថាក្នុងសប្តាហ៍នេះ គណៈកម្មការប្រឆំាងអំពើពុករលួយបានចោទប្រកាន់លោកស្រីយីងឡាក់ពីបទ ធ្វេសប្រហែសនៅក្នុងកម្មវិធីផ្តល់ជំនួយឧបត្ថម្ភដល់ប្រជាកសិករ។ យោងតាមគណៈកម្មការ កម្មវិធីរបស់រដ្ឋាភិបាលក្នុងការផ្តល់ជំនួយឧបត្ថម្ភដល់ប្រជាកសិក តាមរយៈការជួយទិញអង្ករពីប្រជាជនក្នុងតម្លៃ ថ្លៃជាងតម្លៃទីផ្សារជាង៥០ភាគរយនោះ បានជំរុញឲ្យមានកំណើនអំពើពុករលួយ និងបានធ្វើឲ្យរដ្ឋខាតបង់ថវិការាប់ពាន់លានដុល្លារ ព្រមទំាងបានធ្វើឲ្យថៃបាត់បង់ឈ្មោះជាប្រទេសទីមួយនាំអង្ករចេញ ក្នុងលោក។ ជាមួយគ្នានេះ អង្ករដែលរដ្ឋាភិបាលបានទិញស្តុកទុកចំនួនជាង ១៨លានតោនក៏មិនអាចលក់ចេញដែរ ដោយសារតែមានតម្លៃថ្លៃខ្ពស់ពេក។
ថ្មីៗនេះ និងចំពេលដែលពួកអាវលឿងកំពុងបន្តធ្វើបាតុកម្មទាមទារឲ្យលោកស្រី យីងឡាក់ចុះចេញពីតំណែង ក្រុមប្រជាកសិករក៏បាននំាគ្នាធ្វើបាតុកម្មទាមទារឲ្យលោកស្រីយីងឡាក់ បង់ប្រាក់តាមពាក្យសន្យាដែលពួកគេនៅមិនបានទទួលជាង ២ឆ្នំាមកហើយ។ យ៉ាងណាក៏ដោយ លោកស្រីយីងឡាក់ត្រូវបានគណៈកម្មការប្រឆាំងអំពើពុករលួយកោះហៅឲ្យចូល ស្តាប់បទចោទប្រកាន់នៅថ្ងៃទី ២៧កុម្ភៈខាងមុខ។ ដំណើរការតាមនិតិវិធីច្បាប់នេះនឹងអាចធ្វើឲ្យលោកស្រីយីងឡាក់ខ្ទាត ចេញពីតំណែងនាយករដ្ឋមន្រ្តី៕

អត្ថបទដោយ : គួច គន្ធារ៉ា (RFI)