Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ភ្នំពេញ៖ តារាចម្រៀងតូចល្អិតប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ បានវាយលុក នៅក្នុង អាល់ប៊ុមថ្មី CD 168 តែម្នាក់ឯងប៉ុណ្ណោះ ។ នេះជាលើកទីមួយហើយដែលមហាជននិង ស្រទាប់ យុវវ័យបានឃើញនិងដឹងថា ផលិតកម្មសាន់ដេ បានចេញបទចម្រៀង មួយវ៉ុលសុទ្ធឲ្យលោកព្រោះ កន្លងមកគេតែងតែឃើញនៅ ក្នុងវ៉ុលបទចម្រៀងនីមួយៗគឺ មានតារា ចម្រៀងយ៉ាង ហោចណាស់ ក៏ពីរដួង ដែលនៅក្នុងអាល់ប៊ុមនីមួយៗ ។




ការចេញបទចម្រៀងតែមួយវ៉ុលម្នាក់ឯងរបស់ ឆាយ វីរៈយុទ្ធ ពេលនេះគឺជារឿងដ៏ភ្ញាក់ ផ្អើលមួយ ដែលនៅក្នុង CD vol 168 នេះមានតែ ឆាយ វីរៈយុទ្ធ តែម្នាក់ឯង ព្រោះកន្លងមកសូម្បីតែកំពូល តារា ចម្រៀងរួមទ្រនំនៅក្នុងផលិតកម្មសាន់ដេ លោក ខេមរៈ សិរីមន្ត ក៏មិនមានវ៉ុលណា មួយវាយ លុកតែម្នាក់ឯងដូង ឆាយ វីរៈយុទ្ធ ពេលនេះដែរ ។ សម្រាប់បទចម្រៀងនៅក្នុងអាល់ប៊ុម ថ្មីរបស់ ឆាយ វីរៈយុទ្ធ វាយលុកលើ ទីផ្សារពេលនេះមានចំនួន១០បទ​ សំរាប់​ Vol នេះដែលលោកអ្នកអាច ស្តាប់ និង ទាញយក ​ហើយ ចំរៀងកំពុងពេញនិយមដែល​លោក អ្នកពេញចិត្តក៏អាចស្តាប់ និង ទាញយក​ តាមតំរូវការដោយគ្រាន់តែលោកអ្នកចូល ទៅកាន់ គេហទំព័រ Acheava Online Music & Movie

ប្រភព និង អត្ថបទ ដោយ  មករា​ (Kampucheapost)

«
Next
Newer Post
»
Previous
Older Post