ភ្នំពេញ : ប្រហែលជាមានមនុស្សភាគច្រើន បានស្គាល់ នូវពាក្យថា "ខារ៉ាអូខេ"។ប៉ុន្តែក្នុង ពាក្យថា ខារ៉ាអូខេ នេះមានអ្នក ផលិត ចម្រៀង ខារ៉ាអូខេ មានតារាសំដែងខារ៉ាអូខេប្រុសស្រី
ហើយពួកគេនេះ សុទ្ធតែជាអ្នកមានឈ្មោះល្បី និងមានមុខតាម កញ្ចក់ទូរទស្សន៍ ថែមទៀត ផង។ ប៉ុន្តែចំពោះនារីបំរើក្នុងហាង ខារ៉ាអូខេវិញ ពួកគេ មិនចង់បង្ហាញមុខជាសាធារណះអោយ អ្នកណាម្នាក់បាន ដឹងនោះទេ ហើយជីវិតរបស់ ពួកគេអ្នកខ្លះក៏បានជួបនួវការសមប្រកប អ្នកខ្លះក៏ជួបនូវបញ្ហាផ្សេងៗពីគ្នា។
ក្នុងខ្សែជីវិត របស់មនុស្សយើងម្នាក់ៗ តែងតែជួបប្រទះ នូវបញ្ហាជីវិត និងការតស៊ូខុសប្លែកពីគ្នា ដូចជាជីវិតរបស់នារី ដែលជាអ្នកបម្រើ នៅក្នុងហាងខារ៉ាអូខេ មួយកន្លែង ក្នុងរាជធានីភ្នំពេញ។
ពួកគេបានឆ្លងកាត់នូវរឿងរ៉ាវជាច្រើន ហើយរាល់ឧបសគ្គទាំងនោះ ប្រសិនបើមិនមានការព្យាយាម រកដំណោះស្រាយទេ៕ វានិងធ្វើអោយយើង ដើរទៅរកផ្លួវមួយដែលខុស បាត់បង់កិត្តិយស
ហើយដំណោះស្រាយទាំងនោះ ត្រូវតែជាអំពើដែលមិនផ្ទុយពីច្បាប់ផងដែរ។
សុភាព ជានារីម្នាក់ ដែលបានចូល បំរើជានារីក្នុងហាង ខារ៉ាអូខេបាន រយះពេលជាង ពីរឆ្នាំមកហើយ។ សុភាព ធ្វើការក្នុងហាង ខារ៉ាអូខេនេះ គឺមិនយកប្រាក់ខែពីថៅកែទេ៕ សុភាព បានអោយដឹងថា : "បើខ្ញុំចុះឈ្មោះ ធ្វើជាបុគ្គលិករបស់ហាងនេះ ពេលដែលខ្ញុំឈប់មួយថ្ងៃ ថៅកែគេកាត់លុយពី 5$ ទៅ 10 $ ដូច្នេះខ្ញុំមិនស៊ីប្រាក់ខែទេ៕ ថ្ងៃណា ខ្ញុំមកធ្វើការក៏បាន ព្រោះខ្ញុំសង្ឃឹមទៅលើប្រាក់ធីប របស់ ភ្ញៀរ"៕ សុភាព បានបន្តថា : "ដោយពេលព្រឹក ខ្ញុំនៅផ្ទះមើលកូន ពេលនេះ កូនស្រីខ្ញុំ មានអាយុ ៤ ឆ្នាំហើយ ហើយនៅពេលដែលកូនសួរថា ពេលយប់ ម៉ែឯងទៅណា? ខ្ញុំមិនបានប្រាប់កូនត្រង់ទេ គ្រាន់តែប្រាប់ថា ម៉ាកទៅធ្វើការ និងមិនដែលប្រាប់ពីការងាររបស់ខ្ញុំទេ៕ ការចំណាយប្រចាំថ្ងៃ ក៏ច្រើន ដូច្នេះពេលថ្ងៃ ខ្ញុំទៅជួយលក់ដូរគេ ក្នុងផ្សារមួយ ហើយយប់បន្តិច ត្រូររៀបចំខ្លួន ដោយត្រូវ ចំណាយលើការតុបតែងខ្លួននេះ បើថ្ងៃខ្លះហេងទៅ មានភ្ញៀវចូលច្រើន ហើយភ្ញៀវខ្លះ ពួកគាត់ចិត្ត ទូលាយទៅ គាត់អោយច្រើន ប៉ុន្តែមិនដែលថាអត់សោះនោះទេ"៕
សុភាពបានបន្ថែមទៀតថា : "ទោះបីជាយប់ខ្លះ ភ្ញៀវអោយចាំច្រើន ហើយស្អែក មានបញ្ហាសុខភាព ត្រូវកោសខ្យល់ ជប់ខ្យល់ក៏ដោយ ក៏ត្រូវតែងើប ទៅធ្វើការដែរ៕ បើខ្ញុំមិនទៅទេ ច្បាស់ជាគ្មានលុយឯណាមកចំណាយប្រចាំថ្ងៃ និង អោយលុយផ្ទះគេទេ"៕
ចំណែកនារីម្នាក់ទៀត ឈ្មោះ ណារី បានសម្រេចចិត្តធ្វើការ រកប្រាក់ ដើម្បីចិញ្ចឹមឪពុកម្តាយ តាំងពីអាយុ ១៥ឆ្នាំ មកម្លេះ៕ ហើយកាល ដំបូងនោះ កញ្ញាបានមកធ្វើជា កម្មការិនី នៅក្នុងរោងចក្រកាត់ដេរ មួួយ នៅឯពោធិ៍ចិនតុង ដោយធ្វើ ដំណើរមកជាមួយអ្នកមីងម្នាក់ ដែលមានផ្ទះនៅជិតគ្នា៕
នៅពេលដែល ណារី បានមកចូលធ្វើការ នៅរោងចក្រកាត់ដេរ បានរយះពេលពីរឆ្នាំ ណារី ក៏បាន ធ្លាក់ខ្លួនឈឺ៕ ពេលនោះ នាងក៏បានឈប់សម្រាក ដើម្បីព្យាបាលជំងឺ៕ មួយរយះក្រោយមក ណារី ក៏បានចូលធ្វើការរោងចក្រវិញ គឺបានតែមួយឆ្នាំប៉ុណ្ណោះ មិត្តភក្តិរបស់ ណារី ដែលធ្វើការនៅក្នុង រោងចក្រជាមួយគ្នា បានបបួល ណារី ចូលទៅធ្វើការ នៅក្នុងហាងខារ៉ាអូខេ ម្តុំទួលគោក។
ចំពោះមូលហេតុ ដែលនាំអោយ ណារី ទៅធ្វើការ ក្នុងហាងខារ៉ាអូខេនោះ ដោយសារកញ្ញា ឃើញគេ ធ្វើការនៅទៅនោះ មានលុយចាយគ្រាប់គ្រាន់ ហើយម្យ៉ាងទៀត គឺមានលុយ អាចផ្ញើរទៅអោយអ្នក ផ្ទះ បានគួរសម ទើបធ្វើអោយ ណារី ឈានជើងចូលទៅបម្រើការ នៅក្នុងហាងខារ៉ាអូខេ ព្រោះតែ ចង់ចិញ្ចឹម និងបានលុយយកទៅអោយ ឪពុកម្តាយនៅឯស្រុកកំណើត៕
ណារី បាននិយាយបន្ត ដោយភ្នែក ឡើងក្រហម លាយជាមួយ និង ទឹកភ្នែក រលីងរលោងថា : "ខ្ញុំធ្វើការនៅក្នុងហាងខារ៉ាអូខេនៅ ម្តុំទួលគោកនេះបានរយះពេលមួយ ឆ្នាំសន្សំ ប្រាក់បាន ជាច្រើន៕ តែដោយជួនជាថ្ងៃមួយម្តាយរបស់ ខ្ញុំ បានធ្លាក់ខ្លួនឈឺធ្ងន់ ដូច្នេះខ្ញុំត្រូវ ដកលុយ ដែលខ្ញុំខិតខំសន្សំ រយះពេលកន្លងមក ដើម្បីយកគាត់ទៅព្យាបាលជំងឺ នៅមន្ទីរពេទ្យ នៅឯប្រទេស វៀតណាម៕ ខ្ញុំមិនសោកស្តាយទេ លុយនោះ ព្រោះពេលក្រោយ ខ្ញុំនិងរកបានទៀត ហើយខ្ញុំក៏សប្បាយចិត្តដែរ ព្រោះខ្ញុំមានលុយគ្រប់គ្រាន់ យកគាត់(ម្តាយ) ទៅព្យាបាលជំងឺជាសះស្បើយ"៕
ណារី ព្យាយាមដកដង្ហើមមួយៗ សម្រួលអារម្មណ៍ យកក្រដាសផ្តិតទឹកភ្នែកបន្តិច រួចបន្តថា : "ខ្ញុំសូមនិយាយត្រឡប់ទៅក្រោយបន្តិច គឺនៅពេលដែលខ្ញុំ ចូលធ្វើការនៅក្នុងហាងខារ៉ាអូខេដំបូង ខ្ញុំជួបនិងផលលំបាកជាច្រើន ដោយទី ១- មិនយល់ពីរបៀបរបបនៃការងារនោះទេ ទី២- ខ្ញុំមិនចេះ ហូបគ្រឿងស្រវឹង៕ ពេលចូលធ្វើការដំបូងនោះ ខ្ញុំហូបតែ ២ ទៅ ៣ កំប៉ុងប៉ុណ្ណោះ ធ្វើអោយខ្ញុំ ស្រវឹង ជារៀងរាល់ថ្ងៃ ហើយក្រោយមក ភ្ញៀវចេះតែបង្ខំខ្ញុំអោយញុំាច្រើន៕ បើមិនផឹក គេថាខ្ញុំឬក គេខឹង ភ្ញៀវរូបនោះ និងប្រាប់មេការអោយដូរចេញ ហើយត្រូវមេការស្តីអោយទៀត៕ ដូច្នេះពីមួយថ្ងៃ ទៅមួយថ្ងៃ ខ្ញុំទទួលទានគ្រឿងស្រវឹងច្រើនទៅៗ៕ ថ្ងៃមួយ ខ្ញុំ ធ្លាក់ខ្លួនឈឺមួយអាទិត្យ ជាមួយ និង គ្រឿងក្នុងរបស់ខ្ញុំ ពេលខ្លះធ្វើទុក្ខខ្លាំងដែរ ដូចជាក្រពះ ប្រឈមខ្លាំងជាងគេ៕"
បន្ទាប់ពីធ្វើការ នៅក្នុងហាងខារ៉ាអូខេ នៅម្តុំទួលគោកនោះ បានរយះពេលមួយឆ្នាំមក ណារី ក៏បាន ប្តូរទៅកាន់ទីតាំងថ្មី នៅក្នុងទឹកដីខណ្ឌចំការមន ហើយនៅកន្លែងថ្មីនេះ កញ្ញា ណារី ក៏បានយល់ដឹង កាន់តែច្រើន និងបានជួបនូវឧបសគ្គថ្មីជាច្រើនផងដែរ៕
ណារី បានបន្ថែមថា : "ពេលមកដល់ កន្លែងថ្មី ការងារបាន ល្អប្រសើរ តែនៅថ្ងៃមួយ មានកូនអ្នកធំ ម្នាក់ចូលច្រៀង មិនដឹងជាគាត់ ទាស់ចិត្តនិងអ្វីទេ ស្រាប់តែដក កាំភ្លើងពីចង្កេះ បាញ់បញ្ឆិតក្បាល របស់ខ្ញុំ មួយគ្រាប់ធ្វើអោយខ្ញុំ ភ័យឡើងញ័រខ្លួន៕ តែជនបង្កត្រូវ បានថៅកែហាង ហៅសន្តិសុខចាប់ យកទៅខណ្ឌ ធ្វើការដោះ ស្រាយផងដែរ៕"
ណារី បាននិយាយបន្ត ដោយទឹកមុខរាងស្រស់បន្តិចវីញថា : "ចំពោះភ្ញៀវដែលគេចូលច្រៀង មានគ្រប់ប្រភេទទាំងអស់ ទាំងអ្នកតូចតាច មន្រី្តរាជការ អ្នករកស៊ី ហើយភ្ញៀវទាំងនោះ អ្នកដែល ខ្វះសីលធម៌ មិនមែនអ្នកធម្មតា ឬ អ្នកតូចតាចទេ គឺពួកអ្នកមានលុយ អ្នកមានអំណាច នៅពេល ដែលពួកនេះ ចួលមកថ្ងៃខ្លះមកជេរយើងតែម្តង៕ ពេលខ្លះលូកស្ទាប ទាំងលើ ទាំងក្រោម បើយើង មិនអោយប៉ះពាល់គេខឹង គេក្តិចឡើងជាំសាច់ ហើយគេហៅមេការអោយប្តូរយើងចេញ ភ្លាម៕ ថ្ងៃមួយ មានភ្ញៀវម្នាក់ ដែលជាអាណិកជន គាត់ចូលច្រៀង នៅក្នុងហាងដែលខ្ញុំធ្វើការនេះបីបួន ដងដែរ ហើយបុរសរូបនោះ បានបង្អកស្រាអោយខ្ញុំ ទាល់តែស្រវឹង ហើយគាត់ប្រាប់ថា ចាំបង ជូនទៅផ្ទះ៕ នៅពេលដែលឡើងដល់រថយន្ត គាត់មិនបានជូនខ្ញុំទៅផ្ទះទេ តែបែរជាជិះចួល ផ្ទះសំណាក់ទៅវិញ៕ ពេលនោះ ខ្ញុំខំព្យាយាមតាំងស្មារតី មិនមាត់អ្វីមួយមាត់ទេ៕ ពេលដែល គាត់ឈប់រថយន្តហៀបនិងចុះ ដើម្បីឡើងទៅ ផ្ទះសំណាក់ ខ្ញុំក៏រត់ទៅអោយគេជួយ ដោយទៅនោះ មានច្រើន បុរសរូបនោះ មិនហ៊ានធ្វើអ្វីខ្ញុំទេ៕ ខ្ញុំក៏បានហៅឡានតាក់ស៊ី ជិះទៅផ្ទះវិញទៅ"។
និយាយដល់ចំណុចនេះ ណារី បានសម្រក់ទឹកភ្នែកម្តងទៀត ហើយបញ្ជាក់ថា : "ការងារខ្ញុំនេះ ចូលពេលរសៀល ឬក៏ពេលព្រលប់ ឯពេលចេញពីធ្វើការវិញ គឺរហូតដល់យប់ជ្រៅ ដូច្នេះបញ្ហា សុវត្តិភាពជាបញ្ហារបស់ខ្ញុំដែរ៕ ដោយពេលនេះ ខ្ញុំជិះតែរថយន្តតាក់ស៊ី ជួនកាល អ្នករត់តាក់ស៊ី នោះធ្លាប់បីខ្ញុំដល់ក្នុងបន្ទប់ ព្រោះតែខ្ញុំស្រវឹងខ្លាំងពេក តែគេមិនធ្វើអ្វីខ្ញុំទេ ព្រោះប្អូនស្រីរបស់ ខ្ញុំក៏នៅទីនោះដែរ "៕
ដោយសារតែ ណារី ទទួលទានសុរា ជារៀងរាល់ថ្ងៃ ក្រោយពីមានជំងឺក្រពះហើយ ពេលនេះនាង មានជំងឺរលាកតំរងនោមទៀត៕ ប្រាក់ដែល ណារី រកបាន ត្រូវចំណាយច្រើន ទៅលើថ្នាំសង្កូវ ផ្ញើរជូនលោកឪពុកអ្នកម្តាយ និងចំនាយទៅលើថ្លៃផ្ទះ ដែល ណារី បានជួលគេស្នាក់ ក្នុងមួយខែ ៩០ $ ទាំងទឹក ទាំងភ្លើងជាងមួយដុល្លារឯណោះ៕
ប្រភពដោយ : Khmer-note


