Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ក្រៅពីបណ្ដាទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធ Android ថ្មីរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ MWC 2014 ក្រុមហ៊ុន Nokia ក៏ទើបតែបញ្ចេញ ទូរស័ព្ទតម្លៃទាបពីរប្រភេទរបស់ខ្លួន ដែលមាន ឈ្មោះថា Nokia 220 និង Asha 230 ។
 



ដំបូងគឺទូរស័ព្ទ Asha 230 ៖ ជាទូរស័ព្ទដែលត្រូវបាន Nokia ផលិតឡើងសម្រាប់ក្រុមគោលដៅ​ដែលចង់បន្ទាន់សម័យនូវទូរស័ព្ទបុរាណរបស់ខ្លួន មកជាទូរស័ព្ទដែលមានភាពឆ្លាតវៃជាងមុន។
ម៉ាស៊ីននេះ មានឧបករណ៍ជំនួយប្រព័ន្ធ GSM 4 និងមានប្រភេទស៊ីម ១ និងស៊ីម ២។ Asha 230
ត្រូវបានបំពាក់អេក្រង់ថាច់ស្គ្រីន QVGA 2,8 inch និងមានប្រាវស៊ើរ Xpress ដើម្បីចូលទៅកាន់
គេហទមព័រ​ផ្សេងៗ។ ក្រៅពីនេះ  វាក៏មាន​ឧបករណ៍ប្រើ microSD 32 GB ផងដែរ។   Asha 230
ដែលមានតម្លៃ ៤៥អឺរ៉ូ (៥៩ដុល្លារលអាមេរិក)នេះ នឹងត្រូវបានដាក់លក់ក្នុងទីផ្សារ ចាប់ពីថ្ងៃតទៅ។

ក្នុងព្រឹត្តិការណ៍ MWC 2014 នេះដែរ ក្រុមហ៊ុន Nokia  ក៏បានបញ្ចេញទូរស័ព្ទ   Nokia 220 ដែល
មានអេក្រង់ 2,4 inch និងមានពីរជម្រើស គឺប្រភេទស៊ីម ១ និងស៊ីម ២ ។ ម៉ាស៊ីននេះ ក៏អាចភ្ជាប់
អ៊ីនធើរណិត 2G ដើម្បីឱ្យអ្នកម្ចាស់ទូរស័ព្ទ  អាចចូលប្រើប្រាស់បណ្ដាញសង្គម ដូចជា Facebook
ឬ Twitter ។ ប្រាវស៊ើរ   Xpress ក៏ត្រូវបានបំពាក់លើទូរស័ព្ទនេះ។


Nokia 220 មានតម្លៃ ២៩អឺរ៉ូ (ជាង ៣៩ដុល្លារ) ហើយក៏ត្រូវបានដាក់លក់​ចាប់​តាំង​ពីថ្ងៃនេះ នៅ
អាស៊ីប៉ាស៊ីហ្វិច អឺរ៉ុប ឥណ្ឌា អាមេរិកខាងត្បូង មជ្ឈឹមបូព៌ា និងអាហ្វ្រិក៕

«
Next
Newer Post
»
Previous
Older Post