Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ការ​ចាប់​ឆ្នោត​បែង​ចែក​ពូល​សម្រាប់​​វគ្គ​ជម្រុះ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប UEFA EURO 2016 បាន​​ចេញ​ជា​លទ្ធផល​ហើយ។ ក្រុម​ជម្រើស​ជាតិ​នៃ​ប្រទេស​អឺរ៉ុប​ទាំង​៥៣ ត្រូវ​បាន​បែងចេញ​ជា​៩ពូល ដែល​ក្នុង​នោះ​៨ពូល​មាន​​មាន​៦ក្រុម​ដូច​គ្នា ខណៈ​១ពូល​ចុង​ក្រោយ​មាន​៥ក្រុម។
លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​​នេះ​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ក្រុម​ជើង​ឯក​ចាស់ អេស្ប៉ាញ ស្ថិត​នៅ​ក្នុង​​ពូល C ជាមួយ ​អ៊ុយក្រែន, ស្លូវ៉ាគី, បេឡារូស, ម៉ាសេដូនៀ និង​លុចហ្សំបួរ ខណៈ​​ក្រុម​​រង​ជើង​ឯក​​ចាស់ អ៊ីតាលី ស្ថិត​ក្នុង​ពូល H ជាមួយ​ក្រូអាត, ន័រវែស, ប៊ុលហ្គារី, អាហ្សេបៃហ្សង់ និង​ម៉ាល់តា។ ចំណែក​ក្រុម​បារាំង មិន​ចាំ​បាច់​ចាប់​ឆ្នោត​នោះ​ទេ ដោយ​សារ​អាច​ជាប់​ទៅ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ​ជា​ស្វ័យប្រវត្តិ​​ដោយ​មិន​បាច់​ជម្រុះ​ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ។
ការ​ប្រកួត​លើក​នេះ គឺ​ខុស​ប្លែក​ពី​លើក​មុនៗ ដោយ​សារ​ក្រុម​ដែល​ត្រូវ​ជាប់​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ បាន​​កើន​ដល់​២៤ក្រុម មិន​មែន​១៦​ដូច​រាល់​ដង​នោះ​ទេ។ ដូច្នេះ​​ក្នុង​ចំណោម​ក្រុម​ទាំង​៥៣​ដែល​ត្រូវ​ប្រកួត​ជម្រុះ នឹង​មាន​២៣ក្រុម​ត្រូវ​ជាប់​ទៅ​បន្ថែម​ជាមួយ​ម្ចាស់​ផ្ទះ​បារាំង។
តោះ! កុំ​ចាំ​យូរ សាក​មើល​តារាង​លទ្ធផល​នៃ​ការ​ចាប់​ពូល​ទាំង​៩ ដូច​ខាង​ក្រោម​នេះ​មើល៍ ថា​តើ​ពូល​ណា​​ដែល​ប្រិយមិត្ត​គិត​ថា​ជា​ពូល​មរណៈ ឬ​ជា​ពូល​តានតឹង​ជាង​គេ?

ABC
ហុល្លង់
សាធារណរដ្ឋឆេក
ទួរគី
ឡាតវី
អ៊ីស្លង់
កាហ្សាក់ស្ថាន
បូស្នី-ហឺហ្ស៊េហ្គោវីណា
បែលហ្សិក
អ៊ីស្រាអែល
វែល
ស៊ីប្រ៊ូស
អង់ដូរ៉ា
អេស្ប៉ាញ
អ៊ុយក្រែន
ស្លូវ៉ាគី
បេឡារូស
ម៉ាសេដូនី
លុចហ្សំបួរ
DEF
អាល្លឺម៉ង់
អៀរឡង់
ប៉ូឡូញ
ស្កុតឡែន
ហ្សកហ្ស៊ី
ហ្គីប្រាល់តា​
អង់គ្លេស
ស្វីស
ស្លូវើនៀ
អេស្តូនី
លីទុយអានី
សាន់ម៉ារីណូ
ក្រិក
ហុងគ្រី
រ៉ូម៉ានី
ហ្វាំងឡង់
អៀរឡង់ខាងជើង
ហ្វារ៉ូអាយឡែន
GHI
រុស្សី
ស៊ុយអែត
អូទ្រីស
ម៉ុងតេណេក្រូ
ម៉ុលដូវ៉ា
លិចធិនស្តែន​
អ៊ីតាលី
ក្រូអាត
ន័រវែស
ប៊ុលហ្គារី
អាហ្សេបៃហ្សង់
ម៉ាល់តា
ព័រទុយហ្គាល់
ដាណឺម៉ាក
ស៊ែប
អាមិននៀ
អាល់បានី​


ការប្រកួត​វគ្គ​ជម្រុះ​នេះ នឹង​ចាប់​ផ្ដើម​​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៤​ខាង​មុខ​នេះ​ហើយ។ ក្រុម​លេខ​១ និង​លេខ​២ នៃ​ពូល​នីមួយៗ​នឹង​ត្រូវ​ជាប់​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ជា​ស្វ័យប្រវត្តិ​ជាមួយ​ក្រុម​លេខ​៣​ល្អ​បំផុត​១ក្រុម​ទៀត (សរុប​១៩ក្រុម)។ ចំណែក​ក្រុម​លេខ​៣​ដែល​នៅ​សល់​៨​​ក្រុម​ទៀត​ នឹង​ត្រូវ​​ប្រកួត play-off ២ជើង​ ដើម្បី​រក​ក្រុម​ដែល​ឈ្នះ​៤ក្រុម​ផ្សេង​ទៀត ទៅ​បន្ថែម​លើ​ក្រុម​ទាំង​១៩​ដែល​បាន​ជាប់​ស្វ័យប្រវត្តិ៕
ដោយ៖ សុខ សុវត្ថិ (Sabay)

«
Next
Newer Post
»
Previous
Older Post