Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

រាជធានីភ្នំពេញ៖ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ០៦លើក (យប់ ០២លើក), មានមនុស្សស្លាប់ ០១នាក់ (ស្រី) និង មានមនុស្ស របួសធ្ងន់ ១១នាក់(ស្រី ០៧នាក់) និង របួសស្រាល ១៤នាក់ (ស្រី ០៩នាក់) ។

 (រូបតំណាង)

ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៦លើក បានបង្កឲ្យខូចខាត យានយន្តសរុប២១គ្រឿង ក្នុងនោះម៉ូតូ ១៥គ្រឿង , រថយន្តធុនតូច ០៥គ្រឿង,រថយន្តធុនធំ ០១គ្រឿង។ ប្រភពខាងលើ ឲ្យដឹងបន្តទៀតថាមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពី បត់គ្រោះថ្នាក់ ០២លើក, ស្រវឹង ០២លើក, កត្តាយានយន្ត ០១លើក, បើកបរងងុយដេក ០១លើក ក្នុងនោះ ជិះម៉ូតូគ្រោះ ថ្នាក់មិនពាក់មួក ០៨នាក់ (យប់ ០២ នាក់) ។

រថយន្តដែលត្រូវផាកពិន័យ នៅអង្គភាពប្រចាំថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤នេះ សរុបចំនួន ៦២៩គ្រឿង ក្នុងនោះមាន រថយន្តទេសចរណ៍គ្រួសារ ៤០គ្រឿង រថយន្តដឹកអ្នក ដំណើរធុនតូច ២៨៣គ្រឿង រថយន្តដឹកអ្នកដំណើរធុនធំ ៣៦គ្រឿង រថយន្តដឹកទំនិញធុនតូច ៤០គ្រឿង រថយន្តដឹកទំនិញធុនធំ ២៣០គ្រឿង ។ រថយន្តទាំងអស់ត្រូវបាន បង់ប្រាក់ពិន័យរួច នៅអធិការដ្ឋាននគរបាលស្រុក ២៥១គ្រឿង ស្នងការដ្ឋាននគរបាលខេត្ត ៣៤៩គ្រឿង និងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់ ២៩គ្រឿង ៕

ប្រភព ដោយ : អគ្គស្នងការដ្ឋាននគរបាលជាតិ

«
Next
Newer Post
»
Previous
Older Post