Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ក្រុម​បិសាច​ក្រហម Manchester United បាន​យក​ឈ្នះ​ក្លឹប​របស់​ក្រិច​​ Olympiakos នៅក្នុង​ទឹកដី Old Trafford របស់ខ្លួន​កាលពី​យប់​ថ្ងៃ​ពុធ ដោយ​លទ្ធផល ៣-០ ដើម្បី ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ UEFA Champions League​។​

​ក្លឹប​បិសាច​ក្រហម ​Manchester United ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ជំនួប​ជាមួយ​ក្លឹប Olympiakos កាលពី​យប់​ថ្ងៃ​ពុធ ដោយ​អាច​យក​ឈ្នះ​រហូត​ដល់​៣​គ្រាប់​។ កីឡាករ​ខ្សែ ប្រយុទ្ធ​ឆ្នើម Robin Van Persie ធ្វើបាន​៣​គ្រាប់​តែ​ម្នាក់ឯង​សំរាប់​ការប្រកួត​នេះ ដោយ ធ្វើ​បាន​គ្រាប់​ទី​១​នៅ​នាទី​២៥​ដោយ​បាល់​ប៉េណាល់​ទី និង​ធ្វើ​បាន​ពីរ​គ្រាប់​ទៀត​នៅ​នាទី ៤៥ និង ៥២​។ ដោយឡែក​ក្រុម​ភ្ញៀវ Olympiakos មិន​អាច​រក​គ្រាប់​បាន​ទេ​នៅ​ក្នុង ជំនួប​នេះ ចប់​ការប្រកួត​ក្រុម​ម្ចាស់ផ្ទះ​យក​ឈ្នះ​ដោយ​លទ្ធផល ៣-០​។​

​គួរបញ្ជាក់​ថា នេះ​ជា​ជំនួប​ជើង​ទី​២​សំរាប់​ក្រុម​ទាំងពីរ​នេះ ដោយ​កាលពី​ជើង​ទី​១ ក្រុម Olympiakos បាន​យក​ឈ្នះ​ក្រុម Man.Utd ដោយ​លទ្ធផល ២-០​។ សរុប​ការ ប្រកួត​ទាំងពីរ​ជើង​ក្លឹប Man.Utd បាន​យក​ឈ្នះ​ក្លឹប Olympiakos ក្នុង​លទ្ធផល ៣-២ ហើយ​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League៕

«
Next
Newer Post
»
Previous
Older Post