រាជធានីភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារយុវជន ម្នាក់ជិះម៉ូតូ អាយខុន មួយគ្រឿងជាមួយមិត្តភ័ក្រ មកឈប់នៅលើស្ពាន ជ្រោយចង្វារួច យុវជនខាងលើលោត ចុះទៅក្នុង ទឹកទន្លេ ធ្វើអត្តឃាតខ្លួនឯង កាលពីវេលាម៉ោង ១២និង ៣០ នាទីយប់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៤ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុមានយុវជន ២នាក់ ជិះម៉ូតូអាយុខុន មួយគ្រឿង ឌុបគ្នាតាមផ្លូវព្រះមុនីវង្ស បំណងឆ្ពោះឡើងឆ្លងកាត់ស្ពានច្បារអំពៅ ប៉ុន្តែពេលជិះម៉ូតូដល់ពាក់កណ្តាលស្ពាន ស្រាប់យុវជនម្នាក់ជិះពីក្រោយហក់ចុះពីលើម៉ូតូរួចបានដើរ ទៅឡើងលើបង្កាន់ដៃស្ពាន លោតចុះទៅក្នុងទឹកទន្លេបាត់ស្រមោលតែម្តងមិនដឹងស្លាប់ឬក៏រស់នោះ ។
ប៉ុន្តែក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងឆោឡោ ហើយបានហៅទូកសង្គ្រោះ ជួយអន្តរាគមន៍ស្វែងរកយុវជនម្នាក់នេះដែលលោតចុះនឹកទន្លេ ។សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើត ហេតុយុវជនដែលគិតខ្លីនេះបានលេចក្នុងទឹកទន្លេបាត់ ស្រមោលមិនឃើញ ។ដូច្នេះសមត្ថកិច្ច សន្និដ្ឋានថា ករណីនេះបង្កឡើងដោយសារ យុវជនខាងលើ តូចចិត្តនឹងបញ្ហា គូរស្នេហ៍រួមជា មួយក្រុមគ្រួសារ ៕
យុវជនម្នាក់ជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួនបានសម្រេច ដោយមិនដឹងមូលហេតុ
ប្រភព ដោយ : អគ្គស្នងការដ្ឋាននគរបាលជាតិ


