CNN៖ ក្រុមអ្នករុករករបស់ ប្រទេសអូស្រ្តាលី បានរកឃើញកម្ទេច២ដុំ នៅភាគខាងត្បូង មហាសមុទ្រឥណ្ឌា ដែលសង្ស័យថា ជាបំណែកយន្តហោះ ប៊ូអីង៧៧៧ របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ ។ នេះបើយោងតាមលោក តូនី អាបូត (Tony Abbott ) នាយករដ្ឋមន្រ្តីអូស្រ្តាលី ដែលត្រូវបានបណ្តាញ ព័ត៌មានCNN ស្រង់សម្តីចុះផ្សាយនៅថ្ងៃទី២០ មីនា ២០១៤នេះ ។
បើយោងតាម លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី ការរកឃើញបំណែក២ដុំ ដោយសារប្រព័ន្ឋរ៉ាដា ដែលបានបញ្ជូនសញ្ញាភ្លាមៗមកកាន់ កងកម្លំាងរុករករបស់អូស្រ្តាលី ហើយថាបំណែកនេះ ជាពន្លឺមួយដែលអាចនំា ទៅដល់ការរកឃើញ យន្តហោះMH370 របស់ម៉ាឡេស៊ី បន្ទាប់ពីក្រុមជំនាញ អូស្រ្តាលីយកបំណែកទំាង២ នោះទៅត្រួតពិនិត្យរួចមក ៕