Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ន្ត្រី​ម៉ាឡេស៊ី នៅ​ថ្ងៃ​ពុធ​នេះ បដិសេធ​ព័ត៌មាន ដែល​ថា​មាន​សាក្សី​ជនជាតិ​ ម៉ា​ឌៀវ​នៃ​សមុទ្រ​ឥណ្ឌា​បាន​ ឃើញ​យន្តហោះ MH 370 ដែល​បាត់ បាន​ហោះ​លើ​ដំបូល​ ផ្ទះ​របស់​ពួកគេ​មុន​ហោះ​បាត់​ពី​ភ្នែក ។​

​បណ្ដាញ​ផ្សាយ​ព័ត៌មាន The  Telegraph ឥណ្ឌា ឲ្យដឹងថា មាន​សាក្សី​ជាច្រើន​នៅ​តំបន់ Dhaalu Atoll នៃ​កោះ​ម៉ា​ឌៀវ​សមុទ្រ​ឥណ្ឌា បាន​អះអាង​ថា ពួកគេ បានឃើញ យន្តហោះ MH 370 ហោះ​លើ​ដំបូល​ផ្ទះ​របស់​ពួកគេ ហោះ​សំដៅទៅ​ភាគខាងត្បូង ហើយ​បាន​បាត់ស្រមោល​ពី​ភ្នែក​។​សាក្សី​ទាំងនោះ​បាន និយាយថា«ពីមុន​ពួកយើង មិនដែល​ឃើញ យន្តហោះ ដែល​ហោះ​ទាប​ពេក​នោះទេ គឺ​នៅ​លើ​កោះ របស់​ពួកយើង»​។​

​រដ្ឋមន្ត្រី​ដឹកជញ្ជូន​ម៉ាឡេស៊ី លោក Hishammuddin Hussein ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ព័ត៌មាន​ដែល​ថា​យន្តហោះ​ហោះ​កាត់​កោះ​ម៉ា​ឌៀវ​សមុទ្រ​ឥណ្ឌា ជា​ព័ត៌មាន​មិន​ពិត ដោយសារ​មន្ត្រី​ម៉ាឡេស៊ី បាន​ទាក់ទង​សាកសួរ​រួចរាល់​ហើយ​។​

​កោះ​ម៉ា​ឌៀវ ស្ថិតនៅ សមុទ្រ​ឥណ្ឌា  ហើយ​វា​ជា​រដ្ឋ​តូច​មួយ​របស់​ពិភព​ព​លោក​។ នាវា​អាមេរិក មួយ​គ្រឿង​ដែល​ផ្ទុក ដោយ កាំ​ជ្រួច និង យន្តហោះ មួយ​គ្រឿង​បាន ទៅ​ស្រាវជ្រាវ​សមុទ្រ​ឥណ្ឌា​ជាច្រើន​ថៃ្ង​មកហើយ ប៉ុន្តែ​មិន​ទាន់​រកឃើញ​ដាន​យន្តហោះ​នោះឡើយ​៕


ប្រភព​ ដោយ : VOD

«
Next
Newer Post
»
Previous
Older Post