Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ក្រុមការងារ​ គណៈកម្មកា​រ​ចម្រុះ​គណបក្ស​ទាំងពីរ នឹង​បន្ត​ជួបប្រជុំ​ចរចា​គ្នា​ជា​ថ្មី​ទៀត នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លើ​របៀបវារៈ ទាក់ទង​នឹង​ការធ្វើកំណែ ទម្រង់​ការបោះ​ឆ្នោត នៅ​ព្រឹទ្ធសភា​។​

​ក្រុមការងារ​ គណៈកម្មកា​រ​ចម្រុះ​របស់ ​គណបក្ស​ប្រជាជន​កម្ពុជា និង ​គណបក្ស​សង្គ្រោះ​ជាតិ មាន​សមាសភាព ៦​រូប​ម្ខាង ដោយ​គ្រោង​នឹង​ពិភាក្សា​ លើ​របៀបវារៈ​ចំនួន​ពីរ គឺ​ទាក់ទង​នឹង​ប្រធានបទ​ទាំង​១៤ និង​នីតិវិធី​នៃ​ វេទិកា​សាធារណៈ ពាក់ព័ន្ធ​នឹង​កំណែ​ទម្រង់​នៃ​ការបោះឆ្នោត​។

​កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា ដើម​សប្តាហ៍​មុន គណៈកម្មការ​កែ ទម្រង់​ការបោះឆ្នោត​ របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​ គណបក្សសង្គ្រោះ​ជាតិ​បាន ឯកភាពគ្នា​លើ​កំណែ ទម្រង់​អង្គ​រៀបចំ​ការបោះឆ្នោត​ (​គជប​) និង​យល់ព្រម​សិក្សា​ទៅលើ​ចំណុច ១៣​ផ្សេងទៀត​។

ចំណុច​ទាំង​នោះ  រួមមាន​ការរៀបចំ​កា​រ​ចុះ ឈ្មោះ​អ្នកបោះឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត រៀបចំ​បង្កើត​ច្បាប់​ស្តីពី ​ហិរញ្ញវត្ថុ​របស់​គណបក្ស​នយោបាយ អព្យាក្រឹតភាព និង​សុចរិត​ភាព​នៃ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​មធ្យោបាយ​ផ្សព្វផ្សាយ​របស់ ​គណបក្ស​នយោបាយ យន្តការ​នៃ​ការដោះស្រាយ​វិវាទ ការសង្កេត ការណ៍​បោះឆ្នោត អព្យាក្រឹតភាព​នៃ​មន្ត្រី​រាជការ និង​កម្លាំង​កម្លាំងប្រដាប់អាវុធ កាលបរិច្ឆេត​នៃ​ការបោះឆ្នោត បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត កែសម្រួល និង​ពង្រឹង​ទោស​បញ្ញត្តិ​ នៅក្នុង​ច្បាប់បោះឆ្នោត ការឃោសនាបោះឆ្នោត ការបោះឆ្នោត​មេភូមិ និង​ការស្ទង់មតិ​៕

ប្រភព ដោយ : VOD

«
Next
Newer Post
»
Previous
Older Post