រាជធានីភ្នំពេញ៖ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ១៣លើក (យប់ ០៨លើក), មានមនុស្សស្លាប់ ០៥នាក់ (ស្រី ០១ នាក់) និង មានមនុស្ស របួសធ្ងន់ ១០នាក់(ស្រី ០៤នាក់) និង របួសស្រាល ១៨នាក់ (ស្រី ០១នាក់ ) ។ក្នុងគ្រោះថ្នាក់ ចរាចរណ៍ទាំង ១៣លើក បានបង្ក ឲ្យខូចខាតយានយន្ត សរុប២១គ្រឿង ក្នុងនោះម៉ូតូ ១០គ្រឿង , រថយន្តធុនតូច ០៩គ្រឿង,រថយន្តធុនធំ ០២គ្រឿង និងថ្មើរជើង ០២នាក់ ។ ប្រភពខាងលើឲ្យដឹង បន្តទៀតថាមូលហេតុ ដែលបណ្តាលឲ្យ មានគ្រោះថ្នាក់ គឺបណ្តាល មកពីល្បឿន ០៦លើក, មិនគោរពសិទ្ធ ០២លើក, ប្រជែងគ្រោះថ្នាក់ ០១លើក, បត់គ្រោះថ្នាក់ ០១លើក, ស្រវឹង ០២លើក, កត្តាយានយន្ត ០១លើក ក្នុងនោះជិះម៉ូតូគ្រោះ ថ្នាក់មិនពាក់មួក ១៥នាក់ (យប់ ០៦ នាក់) ។
រថយន្តដែលត្រូវផាក ពិន័យនៅអង្គភាពប្រចាំថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៤នេះ សរុបចំនួន ៣៤៧គ្រឿង ក្នុងនោះមាន រថយន្តទេសចរណ៍គ្រួសារ ១៩គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូច ១៥៣គ្រឿង រថយន្តដឹកទំនិញធុនតូច ៥៥គ្រឿង រថយន្តដឹកទំនិញធុនធំ ១២០គ្រឿង ។ រថយន្តទាំងអស់ត្រូវបានបង់ប្រាក់ ពិន័យរួចនៅអធិការដ្ឋាននគរបាលស្រុក ១០គ្រឿង ស្នងការដ្ឋាននគរបាលខេត្ត ៣៣៧គ្រឿង ៕
ប្រភព ដោយ : អគ្គស្នងការដ្ឋាននគរបាលជាតិ

