រាជធានីភ្នំពេញ៖ នាថ្ងៃទី១៧ ខែមីនាឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ១១លើក (យប់ ០៤លើក), មានមនុស្សស្លាប់ ០៧នាក់ (ស្រី០២នាក់) និងមានមនុស្ស របួសធ្ងន់ ០៦នាក់(ស្រី០១នាក់) និង របួសស្រាល ១១នាក់ (ស្រី០៣នាក់) ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើក បានបង្កឲ្យខូចខាតយានយន្តសរុប ១៨គ្រឿង ក្នុងនោះម៉ូតូ ០៩គ្រឿង , រថយន្តធុនតូច ០៦គ្រឿង, និងយានផ្សេងៗ ០១គ្រឿង ។ ប្រភពខាងលើឲ្យដឹង បន្តទៀតថាមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០៥លើក, មិនគោរពសិទ្ធិ ០លើក, មិនប្រកាន់ស្ដាំ ០៤លើក,ប្រជែងគ្រោះថ្នាក់ ០លើក, ស្រវឹង ០២លើក,និង កត្តាយានយន្ត ០លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ១៥នាក់ (យប់ ០៨ នាក់) ៕
រថយន្តដែលត្រូវផាកពិន័យ នៅអង្គភាពប្រចាំថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៤នេះ សរុបចំនួន ៣៧៤គ្រឿង ក្នុងនោះមាន រថយន្តដឹកទំនិញធុនតូច ៣០គ្រឿង រថយន្តដឹកទំនិញធុនធំ ១៤៥គ្រឿង ។ រថយន្តទាំងអស់ត្រូវបាន បង់ប្រាក់ពិន័យរួចនៅស្នងការដ្ឋាននគរបាលខេត្ត ៣៧៤គ្រឿង និងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់ ០គ្រឿង ៕
(រូបតំណាង)
ប្រភព ដោយ : អគ្គស្នងការដ្ឋាននគរបាលជាតិ


