ជនជាប់ចោទទាំងពីរកំពុងរង់ចាំចូលរួមឆ្លើយបំភ្លឺនិងការពារខ្លួនក្នុងសវនាការជាច្រើន ក្រោយពេលសាលក្រមដាក់ទោសអំពីការជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុងនិងសម្លាប់ពលរដ្ឋខ្មែរនៅទួលពោធិ៍ជ្រៃក្នុងសំណុំរឿង០០២ វគ្គទី១ដែលត្រូវប្រកាសឆាប់ៗខាងមុខ។
វ៉ាស៊ីនតោន — ក្រុមវេជ្ជបណ្ឌិតក្នុងសាលាក្តី កាត់ទោសខ្មែរក្រហមដែល ចូលរួមដោយអ.ស.ប.បានរកឃើញថា ជនជាប់ចោទនួន ជា វ័យ៨៦ឆ្នាំ និងខៀវ សំផនវ័យ៨៣ឆ្នាំមានកាយសម្បទាគ្រប់គ្រាន់ ក្នុងការចូលរួមការកាត់ទោស នៅពេលខាងមុខ។ នេះបើតាមរបាយការណ៍សម្ងាត់របស់ក្រុមគ្រូពេទ្យ បីរូបជាភាសាអង់គ្លេសដែល បានរៀបចំដាក់ជូនចៅ ក្រមសាលាដំបូងកាលពីថ្ងៃទី២៦មីនា ហើយដែលវីអូអេ ទទួលបានពីប្រភពស្និទ្ធនឹងតុលាការ។
ជនជាប់ចោទទាំងពីរកំពុងរង់ ចាំចូលរួមឆ្លើយបំភ្លឺនិងការពារ ខ្លួនក្នុងសវនាការជាច្រើន ក្រោយពេលសាលក្រមដាក់ទោស អំពីការជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុង និងសម្លាប់ពលរដ្ឋខ្មែរនៅទួលពោធិ៍ជ្រៃក្នុងសំណុំរឿង០០២ វគ្គទី១ដែលត្រូវប្រកាសឆាប់ៗខាងមុខ។ ជនជាប់ចោទទាំងពីរក៏ប្រឈមមុខនឹងការចោទ ប្រកាន់ពីបទឧក្រិដ្ឋកម្មផ្សេងៗ ដែលជាប់ទាក់ទងនឹងការ សម្លាប់ពលរដ្ឋខ្មែរជាង១លាន៧សែននាក់ ក្នុងទសវត្សរ៍១៩៧០ ឬក្នុងសំណុំរឿង០០២ វគ្គទី២ផងដែរ។
ក្រុមអ្នកវិភាគ និងមន្ត្រីតុលាការមានក្តីបារម្ភដូចគ្នាខ្លាច ជនជាប់ចោទទាំងពីរនេះ មិនមានសុខភាពគ្រប់គ្រាន់អាចចូលរួម សវនាការទាំងនោះបាន។ ក៏ប៉ុន្តែរបាយការណ៍របស់ ក្រុមគ្រូពេទ្យទាំងបីគឺវេជ្ជបណ្ឌិត Kin Ming CHAN វេជ្ជបណ្ឌិត Seena FAZEL និងវេជ្ជបណ្ឌិត Lina HUOT បានបញ្ជាក់ថា នួន ជាមានសុខភាពល្អ។ បញ្ហាសុខភាពរ៉ាំរ៉ៃរបស់គាត់ ជំងឺរលាកតម្រងនោម និងជំងឺឈឺកែងជើងស្តាំរបស់គាត់មិនប៉ះពាល់ដល់ ការចូលរួមសវនាការកាត់ទោសទេ។
«តាមយោបល់របស់យើង បច្ចុប្បន្ននេះនួន ជាពិតជាមានសមត្ថភាពផ្តល់សក្ខីកម្ម។ នួន ជាបានពន្យល់ថា នៅក្នុងតុលាការ ព្រះរាជអាជ្ញា និងមេធាវីអាចសួរសំណួរគាត់បាន។ គាត់បង្ហាញទស្សនៈថា គាត់អាចមានវត្តមានក្នុងតុលាការ ព្រោះគាត់ចង់ឃើញមនុស្សម្នារដោយផ្ទាល់ ហើយបាននិយាយថា គាត់គ្មានបារម្ភក្នុងការចូលរួម សវនាការដោយផ្ទាល់ទេ»។
របាយការណ៍វេជ្ជបណ្ឌិត ដោយឡែកមួយទៀតក៏ បានបញ្ជាក់ពីសុខភាព ជនជាប់ចោទម្នាក់ទៀតដែរគឺខៀវ សំផន ដោយលើកឡើងថា គាត់អាចចូលរួមសវនាការបាន។
«បច្ចុប្បន្ននេះមិនមានបញ្ហា សុខភាពរាងកាយណា ដែលអាចប៉ះពាល់ដល់ សមត្ថភាពចូលរួមការកាត់ទោសរបស់ខៀវ សំផននោះទេ»។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា៖
«ខៀវ សំផនបង្ហាញឲ្យឃើញថា មានសុខភាពល្អ ទោះបីជាគាត់មានបញ្ហាសុខ ភាពមួយចំនួនក្តី»។ ខៀវ សំផនធ្លាប់មានជំងឺ ដាច់សរសៃឈាមកាល ពីឆ្នាំ២០០៨ តែក្រោយមកបានជាវិញ។
ទាំងនួន ជា និងខៀវ សំផនអាចសរសេរ និយាយ ស្តាប់ឮ គ្មានជំងឺបាត់ការចងចាំ គ្មានបញ្ហាខួរក្បាល និងបញ្ហា បារម្ភដទៃទៀតទេ។
ក្រុមមេធាវីជនជាប់ចោទទាំងពីរ ជារឿយៗ បានតវ៉ាថា កូនក្តីរបស់ខ្លួនមានបញ្ហា សុខភាពច្រើនដែលមិនអាចចូល រួមការជំរះក្តីបានយូរ និងញឹកញាប់ទេ។ ក្រុមមេធាវីបានដាក់ បញ្ហាសុខភាពជនជាប់ចោទនេះ ជូនដល់តុលាការនៅក្នុងអំឡុង មួយខែមុននេះដើម្បី ឲ្យមានការពិនិត្យឡើងវិញចំពោះសុខភាព ជនជាប់ចោទ ដែលត្រូវចូលរួមក្នុង សវនាការនោះ។
លោកគង់ សំអុន មេធាវីលោកខៀវ សំផនដែលជាជន ជាប់ចោទម្នាក់ក្នុងចំណោមពីរនាក់ បានថ្លែងថា ជាការល្អដែលកូនក្តីរបស់ លោកអាចចូលរួមសវនា ការមួយពេលក្នុងមួយ ថ្ងៃឬចូលរួម៣ដងក្នុង១សប្តាហ៍ជាការល្អ។
«កន្លងមកដូចក្នុងសវនាការ សំណុំរឿង០០២ វគ្គទី១ហ្នឹងមានកាត់ទោស រហូតដល់ពេលល្ងាច ហើយ៤ថ្ងៃក្នុង១សប្តាហ៍។ អញ្ចឹងយើងឃើញថាវាច្រើនពេក សម្រាប់មនុស្សចាស់ ដូចគាត់ បើឲ្យគាត់ធ្វើការអញ្ចឹង ពីព្រោះគាត់មិនមែនត្រូវ ចំណាយពេលតែក្នុងសវនាការទេ គាត់ត្រូវមានពេលជួបជាមួយមេធាវីក្រុម ការងារទៀត។ អញ្ចឹងទៅការសម្រាករបស់ គាត់អត់សូវមានទេ កាលណាធ្វើការជាប់ពេក»។
លោកបានអះអាងថា សុខភាពកូនក្តីរបស់លោកមើលទៅល្អតាមរបៀបមនុស្សចាស់ មិនមែនមានកម្លាំងដូចក្មេងនោះទេ។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានបញ្ជាក់ថា ការវាយតម្លៃពីក្រុមគ្រូពេទ្យដែលធ្វើនៅថ្ងៃទី២៤ និងថ្ងៃទី២៥មិនានោះ បានធ្វើបញ្ចប់ហើយ តែលោកមិនបានធ្វើអត្ថាធិប្បាយអំពីរឿងនេះទេ ដោយគ្រាន់តែបញ្ជាក់ថា៖
«សុខភាពជនជាប់ចោទ មានសារៈសំខាន់ណាស់ ហើយក៏ជាការចាប់អារម្មណ៍ សម្រាប់ភាគីពាក់ព័ន្ធនានាដែរ។ ហើយយើងសង្ឃឹមថា ពួកគាត់នឹងបានចូលរួម ក្នុងដំណើរការប្រកាសសាលក្រមនៅពេលខាងមុខក្នុងសំណុំរឿង០០២ វគ្គទី១ ដែលគេគ្រោងនឹងប្រកាសនៅក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០១៤នេះ ក៏ដូចជាដំណើរការ នៃការជំនុំជម្រះក្តីលើសំណុំរឿងបន្ទាប់គឺសំណុំរឿង០០២ វគ្គទី២ ដែលនឹងធ្វើឡើងនៅក្នុងពេលវេលាសមស្រប»។
លោកបានបន្ថែមថា ការវាយតម្លៃបញ្ហាសុខភាពរបស់ ជនជាប់ចោទជារឿងធម្មតា ដែលតុលាការតែងតែធ្វើដូច្នោះមុនពេលសវនាការកើតឡើង។
លោកនេត្រ ភក្រ្តាបានអះអាងថា មកទល់ពេលនេះគ្មានការដាក់ពាក្យសុំមក តុលាការដើម្បីសួរដេញដោលក្រុមអ្នកជំនាញ ផ្នែកសុខភាពនៅថ្ងៃទី២៨ខែ មីនាទេ។ សវនាការមួយនេះត្រូវបានលុបចោល៕

ប្រភព ដោយ : VOA