អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃសៅរ៍នេះ ចាប់ផ្តើមដាក់ សម្ភារៈគ្រឿងចក្រ និងកម្លាំងការពារនៅ ទីលានប្រជាធិបតេយ្យ ខណៈគណបក្ស សង្គ្រោះជាតិ ប្រកាសធ្វើសមាជមហាជននៅថ្ងៃអាទិត្យទី៣០ខែមីនា។
ការដាក់កម្លាំងនេះ ធ្វើឲ្យសង្គមស៊ីវិលយល់ថា អាចនឹងមានហិង្សាកើតឡើងនៅថ្ងៃអាទិត្យស្អែកនេះ ។សមាគមអាដហុក ឲ្យដឹងថា នៅជុំវិញទីលានប្រជាធិបតេយ្យ មានដាក់រាយសម្ភារៈគ្រឿងចក្រសម្រាប់យកទៅទប់ទល់ឬ បង្ក្រាបបាតុកម្ម។ សមាគមអាដហុក មានការព្រួយបារម្ភជាខ្លាំង ប្រសិនបើគណបក្សសង្គ្រោះជាតិ នៅតែធ្វើពិធីនៃការជួបជុំនេះ នោះអាចប្រឈមទៅនឹងការប្រើហិង្សារបស់កងកម្លាំងមានសមត្ថកិច្ច ដែលបានត្រៀមចាំរួចមកហើយ។ សមាគមបន្តថា សកម្មភាពនៃការហាមប្រាម ការរារាំង និងការរឹតបន្តឹងសេរីភាពរបស់មនុស្ស នៅក្នុងប្រទេសកម្ពុជានាពេលដើមឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ គឺជាសញ្ញាអាក្រក់មួយនៃការមិនគោរពរដ្ឋធម្មនុញ្ញ និងកាន់តែធ្វើឲ្យស្ថាប័នលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទិ្ធមនុស្សចុះអន់ថយទៅជាលំដាប់ ។

គណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃសៅរ៍នេះ បានបញ្ជូនលិខិតជូនសាលារាជធានី ដោយបញ្ជាក់ពីការផ្ទេរទីតាំងធ្វើសមាជ មកធ្វើនៅសួនច្បារមុខវត្តបុទុមវត្តី ដោយនឹងមានការសម្តែងមតិប្រជាពលរដ្ឋចូលរួមសមាជ និងសង្គមស៊ីវិលនានា ដើម្បីរំលឹកស្ថានការនយោបាយនៅដំណាក់កាលចុងក្រោយ ហើយកម្មវិធីនេះធ្វើឡើងពី ម៉ោង១២ថ្ងៃត្រង់រហូតដល់ម៉ោង ៧យប់។
នៅថ្ងៃនេះ មន្ត្រីសាលារាជធានីភ្នំពេញ លើកឡើងថា នឹងមិនពិចារណាសំណើជាថ្មីរបស់គណបក្សសង្គ្រោះជាតិ ដែលស្នើសុំធ្វើសមាជប្រជាជន នៅលើសួនមុខវត្តបុទុមវត្តី៕

ប្រភព ដោយ : VOD