Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

រាជធានីភ្នំពេញ៖ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ១៣លើក (យប់ ០៦លើក), មានមនុស្សស្លាប់ ០៩នាក់ (ស្រី ម្នាក់), មានមនុស្សរបួសធ្ងន់ ០៩នាក់ (ស្រី ម្នាក់) និងរបួសស្រាល ០៥នាក់ (ប្រុស) ។

ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៣លើក បានបង្កឲ្យខូចខាត យានយន្តសរុប ២០គ្រឿង ក្នុងនោះម៉ូតូ ១៦គ្រឿង, រថយន្តធុនតូច ០៤គ្រឿង និងអ្នកថ្មើរជើង ម្នាក់ ។ ប្រភពខាងលើ ឲ្យដឹងបន្តទៀតថា មូលហេតុដែល បណ្តាលឲ្យ មានគ្រោះថ្នាក់ គឺបណ្តាលមកពី កត្តាល្បឿន ០៨លើក, មិនគោរពសិទ្ធ ០២លើក, មិនប្រកាន់ស្តាំ ០២លើក និងស្រវឹង ០១លើក ក្នុងនោះជិះ ម៉ូតូគ្រោះថ្នាក់ មិនពាក់មួកសុវត្ថិភាព ២១នាក់ (យប់ ០៩នាក់) ។

ចំពោះរថយន្ត ដែលទទួលរងការផាកពិន័យនៅអង្គភាព នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤នេះ មានចំនួន ៣៩៦គ្រឿង គឺរថយន្តទេសចរណ៍គ្រួសារ ៣៧គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ១៤៧គ្រឿង, រថយន្តដឹកទំនិញធុនតូច ៤៥គ្រឿង និងរថយន្តដឹកទំនិញធុនធំ ១៦៧គ្រឿង ។ រថយន្តទាំងអស់ខាងលើ បានបង់ប្រាក់ពិន័យរួចរាល់ នៅស្នងការដ្ឋាននគរបាលខេត្ត ៣៤៧គ្រឿង, នៅអធិការដ្ឋាននគរបាល ស្រុក ១១គ្រឿង និង នៅនាយកដ្ឋានសណ្តាប់ធ្នាប់ ៣៨គ្រឿង ៕


ប្រភព ដោយ : អគ្គស្នងការដ្ឋាននគរបាលជាតិ

«
Next
Newer Post
»
Previous
Older Post