អ្នកស្រី ស៊ា ណារ៉េត អាយុ៥៦ឆ្នាំ ដែលត្រូវបានចាប់ខ្លួន មានប្រសាសន៍ពីលើរថយន្តថា អ្នកស្រី និងស្ត្រី២នាក់ទៀត ត្រូវបានចាប់ខ្លួននៅម៉ោងជាង៨ព្រឹក និងកំពុងត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ អ្នកស្រីបន្តថា អ្នកស្រីមិនបានធ្វើសកម្មភាពអ្វីទេ តែសមត្ថកិច្ចបានចាប់ខ្លួនពួកគាត់។ឧគ្ឃោសនស័ព្ទមួយរបស់ប្រជាសហគមន៍ ត្រូវបានសមត្ថកិច្ច ចាប់យកពេលពួកគាត់តវ៉ា។
អតីតអ្នកបឹកកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទទួលបានសំណង ៨ពាន់ដុល្លារ និង២លានរៀល ជាសំណងដែលប្រជាពលរដ្ឋអតីតបឹងកក់ ព្រមទទួលយកដោយបង្ខំចិត្ត ក្រោយពេល ក្រុមហ៊ុនបូមខ្សាច់ពន្លិចផ្ទះសម្បែងពួកគាត់ ក្នុងតំបន់អភិវឌ្ឍន៍បឹងកក់៕
ប្រភព និង អត្ថបទ ដោយ : ណាត សុភាព (VOD)


