រាជធានីភ្នំពេញ ៖ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ១០លើក (យប់ ០៦លើក), មានមនុស្សស្លាប់ ០៧នាក់ (ស្រី ០១ នាក់) និង មានមនុស្ស របួសធ្ងន់ ២៣នាក់ (ស្រី ១០នាក់) និង របួសស្រាល ០៣នាក់ (ប្រុស) ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើក បានបង្កឲ្យខូចខាត យានយន្តសរុប ១៥គ្រឿង ក្នុងនោះម៉ូតូ ១៣គ្រឿង , រថយន្តធុនតូច ០១គ្រឿង, យានផ្សេងៗ ០១គ្រឿង ។ ប្រភពខាងលើ ឲ្យដឹងបន្ត ទៀតថាមូលហេតុ ដែលបណ្តាលឲ្យ មានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០២លើក, មិនគោរពសិទ្ធិ ០២លើក, បត់គ្រោះថ្នាក់ ០១លើក, ស្រវឹង ០៤លើក, កត្តាយានយន្ត ០១លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ១៩នាក់ (យប់ ១៣ នាក់) ។
រថយន្តដែល ត្រូវផាកពិន័យនៅអង្គភាព ប្រចាំថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤នេះ សរុបចំនួន ៤២៩គ្រឿង ក្នុងនោះមាន រថយន្តទេសចរណ៍គ្រួសារ ៣៩គ្រឿង រថយន្តដឹកអ្នក ដំណើរធុនតូច ១៨៨គ្រឿង រថយន្តដឹក អ្នកដំណើរធុនធំ ០៦គ្រឿង រថយន្តដឹកទំនិញធុនតូច ៥៦គ្រឿង រថយន្តដឹកទំនិញធុនធំ ១៤០គ្រឿង ។ រថយន្តទាំងអស់ ត្រូវបានបង់ប្រាក់ពិន័យ រួចនៅអធិការដ្ឋាននគរបាល ស្រុក ២៧គ្រឿង ស្នងការដ្ឋាននគរបាលខេត្ត ៤០២គ្រឿង ៕
(រូបតំណាង)
ប្រភព ដោយ : អគ្គស្នងការដ្ឋាននគរបាលជាតិ


