Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ថ្មីៗនេះ អតីត​តារា​សម្ដែង​សិច​ស៊ី​ កញ្ញា ឆៃ លីដាឡែន បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ពេញ​និយម​មួយ​របស់​មហា​ជន​ជា​ច្រើន បន្ទាប់​ពីនាង​បញ្ចេញ​រូប​ថត​ស្និទ្ធស្នាល​ជាមួយ​បុរស​សង្ហា​ម្នាក់ អម​ដោយ​ពាក្យពេចន៍​ក្នុង​ន័យ​​ស្នេហា​មួយ​ចំនួន​ក្នុង​​បណ្ដាញ ​Face​book។​

“អរគុណ​ Honey ដែល​តែង​តែ​នៅ​ក្បែរ​ខ្ញុំ​ជា​និច្ច​ទោះ​ជិត​ក្ដី​ឆ្ងាយ​ក្ដី”។ ពាក្យ​មួយ​ឃ្លា​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​មហាជន​យល់​ថា អតីត​តារា​សិច​ស៊ី​រូប​នេះ ប្រហែល​ជា​មាន​ទំនាក់ទំនង​លើសពី​ធម្មតា​ជាមួយ​បុរស​ម្នាក់ ​នៅ​ក្នុង​រូប​ថត​ដែល​នាង​បាន​បង្ហោះ​មក​។ ម្យ៉ាង​ទៀត គេ​បាន​ឃើញ​បុរស​ម្នាក់​នោះ​ទៅ​ណា​មក​ណា​ជាមួយ​ កញ្ញា ឆៃ លីដាឡែន សូម្បី​តែ​ការ​ប្រគំ​​តន្ត្រី​តាម​ខេត្ត ឬ​ ថត​ចម្រៀង​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម ​Town នៅ​ទន្លេ​បាទី កាល​ពី​សប្ដាហ៍​មុនក៏ដោយ។

ចំពោះ​រឿង​រ៉ាវ​នៃ​ក្ដី​ស្នេហ៍​នេះ​ពិត​ ឬយ៉ាង​ណា​នោះ​មាន​តែ​រង់ចាំ​តាម​ដាន​ទាំង​អស់​គ្នា​ជា​បន្ត​ទៀត​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ចំពោះ​ប្រិយ​មិត្ត​វិញ​មាន​ទស្សនៈ​បែប​ណា​ចំពោះ​រឿងរ៉ាវ​ស្នេហា​មួយ​​នេះ? គួរបញ្ចាក់​ផង​ដែរ​ថា កញ្ញា ឆៃ លីដាឡែន មួយ​រយៈ​ចុង​ក្រោយ​នេះ​កំពុង​តែ​មាន​ហាង​ឆេង​ឡើង​វិញ​តាម​រយៈ​ការ​សម្ដែង​នៅ​ក្រៅ​ប្រទេស និង​តាម​បណ្ដាខេត្ត​នានា ខណៈ​ដែល​មិន​សូវ​ជា​កាក់​កប​តាម​ការ​បង្ហាញ​មុខ​តាម​ទូរទស្សន៏​ប៉ុន្មាន​ឡើយ បន្ទាប់​ពី​ទទួល​បាន​ការ​ប្រមានពី​ក្រសួង​មន្ទីរ​ ដែល​ពាក់ព័ន្ធ​កន្លង​មកក្នុង​ការ​ស្លៀក​ពាក់​សិចស៊ី​ជ្រុល៕



ប្រភព និង អត្ថបទ ដោយ : ខន ខេមរា (ភូមិអច្ឆរិយៈ)

«
Next
Newer Post
»
Previous
Older Post