Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

នាយករដ្ឋមន្ត្រី​ ចាំផ្ទះ​នៃ​រាជាណាចក្រ​ថៃ លោកស្រី​យី​ង​ឡាក់ ស៊ីណា​វា​ត្រា កាលពី​ថ្ងៃ​ពុធ បានជម្រុញ ឲ្យសមត្ថកិច្ច នគរបាល ចាត់ការ​ជន​ណា ដែលប្រើការ​វាយប្រហា​រ និង​ញុះញុង តាមប្រព័ន្ធអេឡិចត្រូនិច និង​បង្ក​ភាព​ស​ម្អត់ ទៅលើរបបរាជានិយម។

អគ្គលេខាធិការ ការិយាល័យ នាយករដ្ឋមន្ត្រី លោក Suranand Vejjajiva said មាន​ប្រសា​ស​ថា លោកស្រី​យី​ង​ឡា​ក់ បានណែនាំ ឲ្យ​លោក ដាក់​វិធានការ​នេះ ទៅស្នងការ ប៉ូលីស ឲ្យ​ស្វែងរក ជន​ណាដែល ប្រើ​វោហា​សាស្ត្រ វាយប្រហារ របបរាជានិយម​។

លោក​បាន​បន្តថា មានជន​មួយក្រុម ផ្ដល់​បទសម្ភាសន៍ ជាមួយអ្នកកាសែត បរទេស ហើយសម្ដី​របស់ពួកគេ មាន​ការវាយប្រហារ របបរាជានិយម ដែល​មិន គួរ​អត់​ឪ​នឡើយ​។​

រាជាណាចក្រ​ថៃ​មាន ក្រម​ព្រហម្មទ័ណ្ឌ ពិសេសមួយ ចែង​អំពីការ ការពារ ​របបរាជានិយម ហើយ​ច្បាប់​នេះ ហាម​ដាច់ខាត ​ការវា​ប្រហារ របបរាជានិយម។ មាត្រា​១១២ នៃ​ក្រម​ព្រហ្មទណ្ឌ របស់​លួង​ថៃ ចែង​ពី ការកំណត់​ទោស ជន​ប្រព្រឹត្ត ដោយ​មាន​ទោស ១០ ឆ្នាំទៅ១៥ ឆ្នាំ៕

ប្រភព ដោយ : VOD

«
Next
Newer Post
»
Previous
Older Post