Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ក្រុម​ម្ចាស់ផ្ទះ​ទាំង​២ Atlético Madrid និង​ ក្រុម Bayern Munich ដឹក​ដៃ​គ្នា​ឡើង​ទៅ​វគ្គេ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ នៃ​ក្របខ័ណ្ឌ UEFA Champions League ក្រោយពី​ទទួល បាន​ជ័យជម្នះ​ទៅលើ​ដៃគូ​ប្រកួត​ដូចគ្នា កាលពី​យប់​ថ្ងៃ​ពុធ​។​

ក្រុមAtlético Madrid

​ក្រុម​ម្ចាស់ផ្ទះ Atlético Madrid បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល និង​រីករាយ​បំផុត​សម្រាប់​អ្នកគាំទ្រ​របស់ខ្លួន ក្រោយពី​បាន​បំបាក់​ក្រុម​ខ្លាំង​F.C Barcelona ដោយ​លទ្ធផល ១-០ ហើយ​អាច​ឈាន​ទៅ វគ្គ​៤​ក្រុម​ចុងក្រោយ​នៃ Champions League​។ គ្រាប់​ជ័យ​ជំ​ម្នះ​របស់​ក្រុម​ម្ចាស់ផ្ទះ ធ្វើ​បាន​ដោយ​កីឡាករ​ខ្សែបំរើ​Koke នៅ​នាទី ទី​៥ ដើមតង់​ទី​១ ខណៈ​ក្រុម​ទាំង​ពីរ​មិន​អាច​ស៊ុត​បញ្ចូល​ទី​គ្នា​សម្រាប់​ម៉ោង​ដែល​នៅ​សេសសល់​បាន​នោះ​ទេ​។​

​ដោយឡែក​មួយ​គូ​ទៀត ក្រុម​ម្ចាស់ផ្ទះ Bayern Munich ក៏​បាន​វាយបក​យកឈ្នះ​ក្រុម​ភ្ញៀវ បិសាច​ក្រហម Manchester United ក្នុង​លទ្ធផល ៣-១ ដែរ សម្រាប់​ជើង​ទី​២​នេះ​។ កីឡាករ​ខ្សែការពារ Partice Evra ជា​អ្នក​រក​គ្រាប់​បាល់​ នាំមុខ​មុន​អោយ​ក្រុម​ភ្ញៀវ ដោយ​ការ​ស៊ុត​បញ្ចូល​ទី​នៅ   នាទី​៥៧​។ ចូល​ដល់​នាទី​៥៩ កីឡាករ​ខ្សែប្រយុទ្ធ Mario Mandzukic បាន​តែ​តបាល់​បញ្ចូល​ទី​១​គ្រាប់​តាម​ស្មើ​អោយ​ក្រុម​ម្ចាស់ផ្ទះ ហើយ​កីឡាករ Thomas Muller បាន​ស៊ុត​គ្រាប់​ទី​២ ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ នាំមុខ​ក្រុម​ភ្ញៀវ​វិញ​ម្ដង​នៅ​នាទី​៦៨​។ កីឡាករ​ខ្សែបំរើ​ស្លាប Arjen Robben បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់  ទី​៣ ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​នៅ​នាទី​៧៦ ហើយក៏​ជា​គ្រាប់​ចុង​ក្រោយ ​សម្រាប់​ការប្រកួត​នេះដែរ​។

ក្រុម Bayern Munich

ឆ្លង​ការប្រកួត​ទាំង​ពីរ​កន្លងមក ក្រុម Atlético Madrid បាន​យក​ឈ្នះ​ក្រុម F.C Barcelona ដោយ​លទ្ធផល ២-១ ខណៈ​ក្រុម Bayern Munich បាន​យក​ឈ្នះ​ក្រុម Manchester United ក្នុង លទ្ធផល ៤-២ ដែរ​។ ដូចនេះ ក្រុម Atlético Madrid និង​ក្រុម Bayern Munich អាចឈាន​ទៅ​វគ្គ​៤ ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ UEFA Champion League​។

​ក្រុម Atlético Madrid នឹង​ត្រូវ​ឡើង​ ទៅ​ជួប​ក្រុម​តោ​ខៀវ Chelsea រីឯ​ក្រុម Bayern Munich និង​ត្រូវ​ជួប​ក្រុម​អធិរាជ​ស Real Madrid សម្រាប់​ជើង​ទី​១ វគ្គ​៤​ក្រុម​ចុង​ក្រោយ​នៅ​ ថ្ងៃទី​២២ និង​ទី​២៣ ខែ​មេសា​ខាង​មុខ​នេះ​៕

ប្រភព ដោយ : VOD

«
Next
Newer Post
»
Previous
Older Post