តាមគម្រោងលោកស្រី យីងឡាក់ នឹងឡើងទៅការពារក្ដី នៅថ្ងៃសុក្រសប្ដាហ៍មុននេះ ប៉ុន្តែលោកស្រី បានបញ្ចូនក្រុមមេធាវី ដើម្បីដាក់ឯកសារសារណាការពារក្ដី ហើយស្នើសុំពន្យារការឡើងបំភ្លឺ ដោយសារតែលោកស្រី ជាប់រង្វល់ហើយត្រូវពេលវេលាថែមទៀត ក្នុងការរៀបចំឯកសារពាក់ព័ន្ធ។
យោងតាម មាត្រា៦៨ នៃរដ្ឋធម្មនុញ្ញ ប្រសិនបើរកកំហុសឃើញ គឺលោកស្រី យីងឡាក់ អាចប្រឈមទោសដោយដកហូតអំណាច ហើយហាមធ្វើនយោបាយ រយៈពេល៥ឆ្នាំពីបទបំពានអំណាចរដ្ឋ។
សូមជម្រាបថា លោកស្រីយីងឡាក់ មិនត្រឹមតែរងការចោទករណីនេះទេ គឺនៅមានមួយករណីទៀត ដែលលោកស្រី នឹងត្រូវចោទ គឺករណីរឿងអាស្រូវពុករលួយ នៃគម្រោងទិញអង្ករ៕
ប្រភព ដោយ ៖ VOD

