Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

រាជធានីភ្នំពេញ៖ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ០៩លើក (យប់ ០៣លើក), មានមនុស្សស្លាប់ ០៤នាក់ (ប្រុស) និង មានមនុស្ស របួសធ្ងន់ ១១នាក់(ស្រី ០២នាក់) និង របួសស្រាល ០៣នាក់ (ស្រី០២នាក់) ។

(រូបតំណាង)

ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៩លើក បានបង្កឲ្យខូចខាត យានយន្តសរុប១៤គ្រឿង ក្នុងនោះម៉ូតូ ០៨គ្រឿង , រថយន្តធុនតូច ០៥គ្រឿង, រថយន្តធុនធំ ០១គ្រឿង ។ ប្រភពខាងលើឲ្យដឹងបន្ត ទៀតថាមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០៣លើក, មិនគោរពសិទ្ធិ ០២លើក, ប្រជែងគ្រោះថ្នាក់ ០១លើក, បត់គ្រោះថ្នាក់ ០១លើក, ស្រវឹង ០១លើក, កត្តាផ្លូវ ០១លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ១៣នាក់ (យប់ ០៤ នាក់) ។

រថយន្តដែលត្រូវ ផាកពិន័យនៅអង្គភាព ប្រចាំថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤នេះ សរុបចំនួន ៥២០គ្រឿង ក្នុងនោះមាន រថយន្តទេសចរណ៍គ្រួសារ ២៥គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូច ២៧៣គ្រឿង រថយន្តដឹកអ្នកដំណើរធុនធំ ០៧គ្រឿង រថយន្តដឹកទំនិញធុនតូច ៧១គ្រឿង រថយន្តដឹកទំនិញធុនធំ ១៤៤គ្រឿង ។

រថយន្តទាំងអស់ ត្រូវបានបង់ប្រាក់ពិន័យរួច នៅអធិការដ្ឋាននគរបាលស្រុក ៤០គ្រឿង ស្នងការដ្ឋាននគរបាលខេត្ត ៤៨០គ្រឿង ៕

ប្រភព ដោយ ៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ

«
Next
Newer Post
»
Previous
Older Post