Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

កូរ៉េខាងត្បូង បាន​បាញ់​គ្រាប់កាំភ្លើង​ធំ ​រាប់រយ​គ្រាប់​សំដៅ​ទៅ​ព្រំដែន ជាមួយ​កូរ៉េ​ខាងជើង ជា​ការឆ្លើយតប នឹងការធ្វើ​សមយុទ្ធ​យោធា ​របស់​កូរ៉េខាងជើង​។​

​នៅ​ថ្ងៃ​អង្គារ​នេះ កូរ៉េខាងត្បូង​បាន​បាញ់ កាំភ្លើង​ធំ​៣០០​គ្រាប់​ ទៅ​ព្រំដែន​សមុទ្រ​ជាមួយ ​កូរ៉េខាងជើង ដែល​ជា​ការ ឆ្លើយតប​ជា​មធ្យម នូវ​គ្រាប់​របស់​កូរ៉េខាងជើង ​ដែល​បាន​បាញ់​ពី​បី​ទៅ​បួន​ម៉ោង កាំភ្លើង​ធំ​ប្រមាណ​៥០០​គ្រាប់​។ ក្នុងចំណោម​៥០០​គ្រាប់ ​របស់​កូរ៉េខាងជើង គ្រាប់​ប្រមាណ​១០០​គ្រាប់ បាន​ចូល​ក្នុង​ទឹកដី​ដែនសមុទ្រ ​របស់​កូរ៉េខាងត្បូង​។​

គ្រាប់​បាញ់​ទៅវិញ ទៅមក​របស់​ភាគី​ទាំងពីរ គឺ​បាញ់​ចូល​ក្នុង​ដែន ​សមុទ្រ​ទាំងអស់ មិន​បាន​សំដៅ លើ​ដីគោក ឬមូលដ្ឋានទ័ព​យោធា​នោះទេ​។

អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ កូរ៉េខាងត្បូង​ លោក Kim Min-seok ថ្លែងថា ការបាញ់​៣០០​គ្រាប់​នេះ សមរម្យ​ក្នុង​ការឆ្លើយតប ការបាញ់​របស់​កូរ៉េខាងជើង​៕

គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ដែលបានបាញ់ចូលទៅកាន់ដែនទឹករបស់កូរ៉េខាងត្បូង
ប្រភព ដោយ : VOD

«
Next
Newer Post
»
Previous
Older Post