Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ខេត្តកំពង់ធំ​ ៖ កាលវេលាម៉ោង ប្រមាណជាជាង៧ ព្រឹកថ្ងៃទី០១ មេសា ឆ្នាំ២០១៤ ប្រជាពលរដ្ឋ ដែលធ្វើដំណើឆ្លងកាត់ ស្ពានថ្មជិតឡត៏ឥដ្ឋ ក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក មានការភ្ញាក់ផ្អើល យ៉ាងខ្លាំងដោយសារ តែគេបាន ប្រទះឃើញសាកព បុរសម្នាក់អណ្ដែតទឹក ក្រោមស្ពាននៅជាប់ ជាមួយម៉ូតូ គុបជ្រុងពណ៌សំបកឪឡឹក ។

ពាក់ព័ន្ធទៅហេតុការណ៏ ខាងលើនេះនគរបាល ស្រុកសន្ទុកបាន បញ្ជាក់ឲ្យដឹងថា ក្រោយពីទទួល បានពត៌មានខាងលើ សមត្ថកិច្ចក៏បានចុះ ពិនិត្យមើលជាក់ស្ដែង គឺបានប្រទះឃើញ សាកសពបុរសម្នាក់ ដែលគេស្គាល់ថា ឈ្មោះ ហ៊ី សំណាង អាយុ៤២ឆ្នាំទីលំនៅ ភូមិ/សង្កាត់ ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាអតីតសមាជិក ក្រុមប្រឹក្សាខេត្តកំពង់ធំ មកពី គណបក្ស សម រង្ស៊ី និង ធ្លាប់ជាម្ចាស់សិប្បកម្ម ឡត៏ឥដ្ឋនៅជិតកន្លែងកើតហេតុ ។

ទាក់ទងពត៌មាន លំអិតសមត្ថកិច្ចនគរបាល បានបន្តថា សាកសពត្រូវ បានសមត្ថកិច្ចធ្វើ កោសល្យវិច្ច័យយ៉ាង ល្អិតល្អនរបស់នគរបាល បច្ចេកទេសរកឃើញថា បានស្លាប់ដោយសារ តែជិះម៉ូតូបុកបង្កាន់ដៃស្ពានថ្ម ហើយ ផ្លោងធ្លាក់ចូលទឹកក្រោមស្ពាន ជាមួយម៉ូតូគុបនិងបាន បោកក្បាលជាមួយ ឃឿនទម្រស្ពាន់រមៀល ចូលទឹកស្លាប់តែម្ដង ។ សមត្ថកិច្ចបញ្ជាក់ថា នេះ ជាករណីគ្រោះថ្នាក់ចរាចណ៏ខ្លួនឯង ហើយសង្ស័យថា ស្រវឹងស្រាផងដែរ ។ ព្រោះសម្ភារៈ លុយ កាក់ ទូរស័ព្ទគឺនៅជាប់ ខ្លួនសាកសពពុំមានបាត់បង់ ហើយក៏មិនមែនជាករណី ឃាដកម្មអ្វីនោះដែរ ។ នៅក្នុងហេតុការណ៏នេះក៏ បានឃើញវត្តមាន លោកឧត្តមសេនីយ៏ត្រី ស្នងការរង និង លោកអភិបាល ស្រុកសន្ទុកចូលរួម ពិនិត្យមើលផងដែរ ។

ក្រោយពីធ្វើការពិនិត្យ រួចរាល់សាកសពត្រូវបាន ក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ។សូមបញ្ជាក់ថា សាកសពខាងលើ នោះត្រូវបានគេដឹងថា មានជាប់ពាក់ព័ន្ធ រឿងអាស្រូវព្រហ្មទណ្ឌ ច្រើនករណី ហើយជាអតីតប្រធានសមាគមន៏ អ្នកសារពត៌មាន ផងដែរ ៕


ប្រភព ដោយ : អគ្គស្នងការដ្ឋាននគរបាលជាតិ

«
Next
Newer Post
»
Previous
Older Post