Manny Pacquiao (ស្តាំ)សងសឹកជាមួយTimothy Bradley
កីឡាករប្រដាល់ជើងខ្លាំងសញ្ជាតិហ្វីលីពីន លោក Manny Pacquiao នឹងវាយសងសឹកជាមួយកីឡាករស្បែកខ្មៅ Timothy Bradley នៅថ្ងៃអាទិត្យ ទី១៣ខែមេសា វេលាម៉ោង៨ព្រឹក (ម៉ោងនៅកម្ពុជា)។
សារព័ត៌មាន Wall Street Journal ចុះផ្សាយថា លោក Pacquiao បានចាប់ផ្ដើមការហឹ្វកហាត់ របស់ខ្លួនហើយ នៅទីក្រុង Los Angeles ដើម្បីត្រៀមការប្រកួត ជាមួយកីឡាករសញ្ជាតិអាមេរិក Timothy Bradley នៅថ្ងៃសៅរ៍ ទី១២ខែមេសា វេលាម៉ោង៩យប់ (ម៉ោងនៅសហរដ្ឋអាមេរិក)។
Pacquiao ក្នុងវ័យ ៣៥ឆ្នាំ កំពុងបង្កើនការហ្វឹកហាត់ ទាំងផ្នែកកម្លាំង និងបច្ចេកទេសរបស់ខ្លួន ដើម្បីទទួលបានជោគជ័យ លើការប្រកួតនៅពេលខាងមុខ។
Manny Pacquiao ធ្លាប់ប្រកួតចាញ់ Timothy Bradley ម្ដងហើយកាលពីឆ្នាំ ២០១២ ដោយការសម្រេចរបស់អាជ្ញាកណ្តាល ហាក់ដូចជាមានភាពចម្រូងចម្រាស់ ដែលទស្សនិកជន នឹងស្មានមិនដល់។
កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៣ Pacquiao បានយកឈ្នះកីឡាករ Brandon Rios ដោយពិន្ទុ។

លោក Manny Pacquiao ជាអ្នកប្រដាល់ សំណព្វចិត្តក្នុងទ្វីបអាស៊ី អាយុ៣៤ឆ្នាំ មានកំណត់ត្រាប្រកួត ៦២ដង ដោយឈ្នះ៥៥ ស្មើ២ និងចាញ់៥ ហើយក្នុងនោះ លោកផ្ដួលគូប្រកួតឲ្យសន្លប់ ៣៨ដង។
ចំណែក លោក Timothy Bradley អាយុ៣១ឆ្នាំ មានកំណត់ត្រាប្រកួត៣១ដង ឈ្នះ៣១ដង មិនដែលចាញ់ មិនដែលស្មើ និងវាយគូប្រកួតឲ្យសន្លប់ចំនួន១២ដង៕

ប្រភព ដោយ : VOD