រថយន្តក្រុងមួយ បានឆាបឆេះទាំងស្រុង បន្ទាប់ ពីបុកជាមួយ ម៉ូតូមួយ គ្រឿងនៅរសៀលថ្ងៃព្រហស្បតិ៍នេះ លើកំណាត់ផ្លូវជាតិលេខ៥ ខេត្តពោធិ៍សាត់ បណ្តាលឲ្យ មនុស្ស២នាក់ស្លាប់។
គ្រោះថ្នាក់ចរាចរណ៍មួយនេះ កើតឡើងក្នុងភូមិស្វាយសរ ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅវេលាម៉ោង៤និង១០នាទី។
ពលរដ្ឋម្នាក់ ឈ្មោះឧត្តម អាយុ៣៧ឆ្នាំ រស់នៅខេត្តពោធិ៍សាត់ និងជាអ្នកឃើញហេតុការណ៍នោះ បានរៀបរាប់ប្រាប់ តាមរយៈហ្វេសប៊ុកថា រថយន្តក្រុង បានដឹកអ្នកដំណើរពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ខេត្តបាត់ដំបង។ លោកបន្តថា លុះដល់កន្លែងកើតហេតុ រថយន្តបានបុកម៉ូតូឆ្លងផ្លូវបណ្តាលឲ្យឆេះរថយន្ត និងម៉ូតូទាំងស្រុង ហើយអ្នកធ្វើដំណើរតាមម៉ូតូ២នាក់ បានស្លាប់។
លោកឲ្យដឹងថា ជនរងគ្រោះទីមួយ លោក ឆន សុខលី អាយុ២៧ឆ្នាំ និង ទីពីរ លោក ចាន់វុធ អាយុ២៨ឆ្នាំ ជិះម៉ូតូវីវ៉ាពណ៌ខ្មៅ។ ចំណែកអ្នកធ្វើដំណើរលើរថយន្តក្រុង មិនមានគ្រោះថ្នាក់អ្វីទេ ដោយបានរត់ចុះពីរថយន្តទាន់។ រថយន្តជារបស់ ក្រុមហ៊ុន KSO ស្លាកលេខភ្នំពេញ 3B-5806៕