Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា នឹងបង្ហាញ ប្រព័ន្ធប្រតិបត្តិការណ៍ ថ្មី iOS 8 សំរាប់ឧបករណ៍ចល័ត និង OS X 10.10 សំរាប់ម៉ាស៊ីន Mac ក្នុងព្រឹត្តិការណ៍ WWDC 2014 ខែ មិថុនា ឆ្នាំ 2014 ខាងមុខនេះ។ ប្រភពដដែល បានបន្តទៀតថា OS X 10.10 មានឈ្មោះកូដថា “Syrah” ហើយនឹងត្រូវបានគេ រចនា Interface ថ្មី ជាលក្ខណៈសំប៉ែត Flat Design ដូច iOS 7 ដែរ ដូចជា ប៊ូតុងបិទបើក, គែមផ្ទាំង កម្មវិធី ច្បាស់ជាងមុន, អាយខនកម្មវិធីថ្មី និងពណ៌សច្រើន ជាដើម។

ប្រភពបានរាយការណ៍ទៀតថា Apple នឹងផ្តោតការយកចិត្តច្រើនទៅលើ ប្រព័ន្ធ OS X ជាង iOS ហើយគេជឿថា មុខងារសំខាន់ៗ ដែលបំរុងនឹង ដាក់នៅលើ iOS 8 នឹងត្រូវបានគេ រុញ ទៅបំពាក់នៅលើ iOS 8.1 វិញ ដោយត្រូវការ បង្វែរកំលាំង មកធ្វើការលើ OS X វិញ។ មុខងារសំខាន់ៗ ដែលគេ ត្រូវបានគេពន្យារពេលនោះ មានដូចជា មុខងារ មើលកាលវិភាគ និងទីតាំង ចំណតរថយន្តសាធារណៈ នៅលើ កម្មវិធីផែនទី Maps ជាដើម។


ចំណែក នៅលើ iOS 8 វិញ អ្នកប្រើប្រាស់ នឹងបានឃើញ កម្មវិធីតាមដានសុខភាព HealthBook, ការកែកុនមុខងារ iCloud ដើម្បីអោយ អ្នកអភិវឌ្ឍកាន់តែ ងាយស្រួល យកវាទៅប្រើ និងការបញ្ចូលមុខងារ Shazam ជាមួយ ជំនួយការសម្លេង Siri ជាដើម៕

ប្រភព ដោយ៖ IT-CITY

«
Next
Newer Post
»
Previous
Older Post