Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

មាជិក​ព្រឹទ្ធសភា​ចំនួន ​១៨​រូប​និង​អនុប្រធាន​ម្នាក់​របស់​ស្ថាប័ន​នេះ​បាន​អំពាវនាវ​ឲ្យ​លោកស្រី​យី​ង​ឡាក់​ឆាប់​បង្ហាញ​ភាពទន់ភ្លន់​ខាង​នយោបាយ​ហើយ​បើ​ពុំនោះ​ទេ​ស្ថានការណ៍​ក្រុង​បាងកក​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅទៀត​។​

ការព្រមាន​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​ទាំង​ ១៩​រូបនេះ​បាន​កើតឡើង​ស្របពេល​ដែល​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​ជា​ច្រើន​កន្លែង​នៅ​ទីក្រុង​បាងកក​និង​បណ្ដាល​ខេត្ត​មួយចំនួន​។​

​លោក​អនុប្រធាន​ព្រឹទ្ធសភា​ SurachaiLiengboonlertchai​ បាន​ថ្លែង​ក្នុង​សន្និសីទ្ធ​សារពត៌មាន​ថា​ភាគី​ជំលោះ​ទាំងពីរ​ត្រូវតែ​គិតពី​ផលប្រយោជន៍​ជាតិ​ជា​ធំ​ហើយ​មាន​ការយោគយល់​គ្នា​ឡើង​វិញ​។

នៅក្នុង​ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ននេះ​ពុំ​មាន​សភា​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​គឺមាន​តែ​ព្រឹទ្ធសភា​មួយ​ប៉ុណ្ណោះ​ព្រោះ​តែ​ប្រទេស​នេះ​បាន​រំលាយ​សភា​កាលពី​បី​ខែ​មុននេះ​។​

​លោក​អនុប្រធាន​ព្រឹទ្ធសភា​បាន​ទទួច​ឲ្យ​កងកំលាំង​សន្ដិសុខ​ត្រូវ​ទទួលខុសត្រូវ​ខ្ពស់​ពី​បញ្ហា​វិបត្តិ​នយោបាយ​នេះ​ហើយ​មិន​ត្រូវ​បំពេញ​ភារៈកិច្ច​លំអៀង​ទៅខាង​ណា​ឡើយ​។
​ជាមួយគ្នា​នេះ​ព្រឹទ្ធសភា​ក៏​ទទូច​ឲ្យ​ភាគី​ជំលោះ​ទាំង​ពីរ​បញ្ចៀស​កា​រញ៉ុងញ៉​ង​ណាមួយ​ឲ្យមាន​ហិង្សា​ថែមទៀត​៕

ប្រភព និង អត្ថបទ ដោយ :​ នួន​ បូរិន (VOD)

«
Next
Newer Post
»
Previous
Older Post