Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជា​ជា​ថ្មី​ទៀត ដល់​មន្ត្រី​របស់​ខ្លួន​ចាប់ពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម ឲ្យ​បម្រើ​សេវា​សាធារណៈ​ដល់​ប្រជាជន​ឲ្យបាន​ប្រសើរ​ ជាង​បច្ចុប្បន្ន ដើ​ម្បី​ជួយដោះស្រាយ ​អ្វី​ជា​តម្រូវការ​ឲ្យបាន​ទាន់​ពេល​។​

​ក្នុង​ពិធី​បូកសរុប​​ ការងារ​ប្រចាំ​ឆ្នាំ​ នៅ​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃទី​២០ ​ខែ​កុម្ភៈ ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​លើកឡើង​ថា ទន្ទឹម​នឹង​ការអភិវឌ្ឍន៍​ លើ​វិស័យ​ផ្សេងៗ​ក្នុងពេល​បច្ចុប្បន្ន​នេះ  ការបម្រើ​សេវា​សាធារណៈ ដល់​ប្រជាពលរដ្ឋ​ ចំពោះ​ការ​ធ្វើ​លិខិត​ស្នាម ការដាក់​កន្លែង ​ត្រួត​ពិនិត្យ​តាមផ្លូវ​ប្រមូលប្រាក់ ការបង់ពន្ធ​ជាដើម​ កំពុង​ធ្វើឲ្យ ​ប្រជាពលរដ្ឋ​ មាន​ការលំបាក​ «​កិច្ចការខ្លះគេធ្វើតែ មួយថ្ងៃ ឬមួយព្រឹក ឬមួយពេល ត្រូវការឲ្យគាត់ មួយអាទិត្យ ហើយមួយអាទិត្យ ហ្នឹងដើម្បីអី? វាមានអាដើម្បីអី…។ អ៊ីចឹងគាត់វិល ចុះវិលឡើង ពេលខ្លះកុំ បន្ទោសគាត់ ថាគាត់ម៉េចមិនមាន លិខិត បញ្ជាក់ អាហ្នឹងគាត់ថាខ្ញុំទៅ៥ដងហើយ តែធ្វើវាមិនបាន ឥឡូវខ្ញុំវាអត់មាន។ នេះបន្ទោសគាត់មិន បានទេមកពីយើង។ អ៊ីចឹងទេ ការផ្លាស់ប្តូរឥរិយាបថ នៅកន្លែងនេះគឺសំខាន់ណាស់»។

ក្នុង​ពិធី​នោះ​ ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បាន​លើកឡើង​ថា ដោយសារ​មន្ត្រី​បង់ពន្ធ​នៅ​រាជធានី​ភ្នំពេញ​ធ្វើ​ការយឺតយ៉ាវ នាំ​ឲ្យ​ម្ចាស់យានយន្ត ជាច្រើន​សម្រេច​ចិត្ត​ ទៅ​បង់ពន្ធ​នៅ​ខេត្ត​កណ្តាល​ «ដោយសារតែការបង់ពន្ធ យានយន្ត អាបង់ពន្ធផ្លូវស្អីៗនេះ ភ្នំពេញធ្វើយឺត ដល់ភ្នំពេញធ្វើយឺត គេទៅបង់ពន្ធនៅខេត្តកណ្តាល ធ្វើនៅខេត្តកណ្តាល។ អ៊ីចឹងទេ ខេត្តកណ្តាលទាញលុយមួយឆ្នាំៗ ពីភ្នំពេញមិនតិចទេ អាហ្នឹងគ្រាន់គេយកលុយទៅបង់ពន្ធសោះ សេវាពន្ធរបស់យើង វាពិបាកពេក»។​

អ្នកសម្របសម្រួល​សម្ព័ន្ធ​ គណនេយ្យភាព​សង្គម ​អាស៊ី​បូ​ព៌ា និង ប៉ា​ស៊ី​ហ្វិ​ច លោក សន ជ័យ មានប្រសាសន៍ថា ដើម្បីឲ្យ​ការបញ្ជា​របស់ ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​មាន​ប្រសិទ្ធិភាព​ក្នុង​ការអនុវត្តន៍​លុះត្រាតែ​មាន​ការចូលរួម​ពី​ ប្រជាពលរដ្ឋ និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​។ លោក​បញ្ជាក់ថា ប្រសិនបើ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នេះ ​មិន​បាន​ទាន់​ពេល​នោះ សំឡេងឆ្នោត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ កាន់តែ​ធ្លាក់ចុះ​ទៀត​នៅពេល​ បោះឆ្នោត​ក្រោយៗ​។​

​ពេល​កោះ​ប្រជុំ​គណៈរដ្ឋមន្ត្រី​អាណត្តិ​ទី​៥​ លើកដំបូង ​កាលពី​ខែ​កញ្ញា​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចំណាយ​ពេល​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ ណែនាំ​មន្ត្រី​របស់​ខ្លួន​ឲ្យធ្វើ​កំណែទម្រង់​លើ​វិស័យ​ផ្សេងៗ ដើម្បី​បម្រើសេវា​ដល់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ឲ្យបាន​ត្រឹមត្រូវ​។ ការចាប់ផ្តើម​យកចិត្ត​បម្រើសេវា​ធា​រណៈ​នេះ បន្ទាប់​គណបក្ស​ប្រជាជន​របស់​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន បាត់​អាសនៈ​នៃ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ចំនួន​២២ ក្នុងពេល​បោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៨ ​ខែកក្កដា ​ឆ្នាំ​២០១៣​។ បាត់បង់​អាសនៈ​នេះ អ្នកវិភាគ​លើកឡើងថា ដោយសារតែ​អំពើពុករលួយ បក្សពួកនិយម ការបំផ្លាញ​ធនធានធម្មជាតិ និងការបម្រើ​សេវា​សាធារណៈ​មិនបាន​ល្អ​ជា​ដើម៕

ប្រភព (VOD) អត្ថបទដោយ : ពៅ​ មេត្តា

«
Next
Newer Post
»
Previous
Older Post