Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

នាយករដ្ឋមន្ត្រី​ថៃ ដ៏​ចម្រូងចម្រាស់ គឺ​លោកស្រី​យី​ង​ឡាក់ចាប់ផ្ដើមតថ្លៃ​ជាមួយប្រព័ន្ធយុត្តិធម៌​របស់​ប្រទេស ដោយ​អះអាង​ថាលោកស្រី​ជា​មនុស្ស ស្លូតត្រង់ ប៉ុន្តែសំនេរក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​លោកស្រី មិនបានសរសេរថាលោកស្រី ជា​អ្នកនយោបាយ​ស្អាតស្អំ​នោះទេ​។

​ការអះអាង​របស់​លោក​ស្រី​យី​ង​ឡាក់ បាន​ធ្វើឡើង​នៅ​ថ្ងៃព្រហស្បតិ៍ ទី​២០ ខែ​កុម្ភៈ ជា​ការឆ្លើយ ជា​ប្រវត្តិសាស្ត្រមួយ ទៅកាន់ គណៈកម្មាការ​ប្រឆាំង​អំពើពុករលួយ របស់​ប្រទេស ហៅ​កាត់​ថា (NACC) ដែល បាន​ចេញ​លិខិត​ជា​ផ្លូវការ​កោះហៅ​លោកស្រី មក​បំភ្លឺ នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ ករណី​ចោទថា​ធ្វើការ​មិន​មាន​ការប្រុងប្រយ័ត្ន បណ្ដោយឲ្យ បរាជ័យ នៃ​គម្រោងអង្ករ ហើយ​បណ្ដោយ​មន្ត្រី​ថ្នាក់ក្រោម ប្រព្រឹត្ត​អំពើ​ពុករលួយ ក្នុង​គម្រោងដ័៏ចម្រូងចម្រាស់​នេះ​។

ករណី​នេះ​នឹង​នាំ លោកស្រី​ បាត់បង់​អំណាច ប្រសិនបើតុលាការ​រក ​កំហុសឃើញ​ តាមការស៊ើបអង្កេត ​របស់គណៈកម្មាការ​ប្រឆាំង ​អំពើពុករលួយ​។​ លោកស្រី​យី​ង​ឡាក់ ដែល​ប្រឈម​នឹង​ការធ្វើ​បាតុកម្ម​តាម​ដងផ្លូវ​រយៈពេល ៤ខែ ដើម្បី​បណ្ដេញលោកស្រី ​ពី​អំណាច  លោកស្រី​បាន​ចោទ សួរខ្លួនឯង​ថា ហេតុអ្វី​បានជា គណៈកម្មាការ​ប្រឆាំង​ អំពើពុករលួយ ស៊ើបអង្កេត​ករណីនេះ ចំពេលស្ថានការណ៍​ នយោបាយ កំពុងតែ​មាន​វិបត្តិ​។ លោកស្រី​បាន​បញ្ជាក់ ថា «ខ្ញុំ​សូម​អះអាងថា ខ្ញុំ​ជា​មនុស្ស គ្មាន​ទោសពៃ គ្មាន​កំហុស ដូច​ករណី​ចោទប្រកាន់​របស់ស្ថាប័ន ប្រឆាំង​អំពើ​ពុក​រលួយ​នេះឡើយ»​។​

​លោកស្រី​បាន​បន្តថា «សូម្បី​ខ្ញុំក៏ រង​ការ​ចោទ​ក្នុង​បទ​ព្រហ្មទណ្ឌដែរ ហើយ ប្រឈម​នឹង ការដកហូត​ពី​តំណែង ក៏ដោយ តែ មាន​ក្រុមខ្លះ នៅតែ​តវ៉ា ដើម្បី​ទំលាក់​ខ្ញុំ  និង​ផ្ដួលរំលំ រដ្ឋាភិបាល របស់ខ្ញុំ ។ តែ​បែប​នេះ​ក្ដី ខ្ញុំ​ត្រៀម​សហការ ករណី នេះជានិច្ច»។​

ក្រុម​ស៊ើបអង្កេត របស់គណៈកម្មាការ​ប្រឆាំង​អំពើពុករលួយ បាន​រកឃើញ​ករណីនេះ​ដំបូង​របស់​ខ្លួន​ថា បានធ្វើ ឲ្យ​កសិករ រាប់​ម៉ឺន​នាក់ ខាត​បង់ហើយ​ជំពាក់​បំណុល ធនាគារ នូវ​ទឹកប្រាក់ រាប់​ពាន់​លាន​ដុល្លារ ហើយ បន្ថែម​លើ​នេះ​ទៀត ជា​ការលើកទឹកចិត្ត​ឲ្យមាន​អំពើពុករលួយ។​

​កាលពី​ឆ្នាំ​២០០៦  លោក​ថាក់ស៊ីន បងប្រុស​របស់ លោកស្រី​យី​ង​ឡាក់ ក៏រង​ការ​ចោទ ករណី​ពុករលួយ​នេះដែរ ដោយ គណៈកម្មាការ​ប្រឆាំង​អំពើពុករលួយ​របស់​ប្រទេស​នេះ ហើយ​ទីបំផុត លោក​ថាក់ស៊ីន បានសម្រេច មិន​ទទួល​ទោស​ហើយ ជ្រើសរើស​យក ការ​គេចខ្លួនទៅ​រស់នៅ​បរទេស មកដល់​សព្វថ្ងៃនេះ។​

ទន្ទឹមនឹងនេះ តុលាការ​ស៊ីវិល បង្គាប់​ឲ្យ​រដ្ឋាភិបាល កុំ​ប្រើ កម្លាំង​ប្រឆាំង បាតុករ ហើយ​បាន ដាក់​កម្រិត​លោកស្រី ឲ្យ​ព្យាយាម ចរចារ​ជាមួយ​បាតុករ ដើម្បី បញ្ឈប់​ហិង្សា នយោបាយ បន្ទាប់​ពីមនុស្ស​១៦នាក់​បាន​ស្លាប់ ហើយ​រាប់​រយ​នាក់​រងរបួស ដោយសារ​ការប៉ះទង្គិច រវាងកម្លាំង​សមត្ថកិច្ច និង​បាតុករ​។

ក្រុមអ្នកវិភាគ ថៃ ប្រមើល​មើល​ថា ករណី លោកស្រី​យី​ង​ឡាក់ ដែល​ជាប់​បណ្ដឹង នៅក្នុង​គម្រោង​ទិញ​អង្ករ ដ៍​ចម្រូងចម្រាស់​នេះ ទំនងជា​មាន​វាសនា ដូច បងប្រុស​របស់​លោកស្រី ប៉ុន្តែ មិន​ប្រាកដ​ថា ស្ថានការណ៍ នៅ​ក្រុង​បាងកក ស្ងប់ស្ងាត់  ព្រោះ គេ​រំពឹងថា ក្រុម​អាវ ក្រហម នឹង​ផ្ទះ​ការតវ៉ា​វិញ​ម្ដង​៕



ប្រែសម្រួលដោយ៖​ នួន បូរិន(VOD)

«
Next
Newer Post
»
Previous
Older Post