Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤នេះ បានផ្សព្វផ្សាយ អំពីការចុះឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ នៅក្នុងអាណត្តិទី២។

ថ្លែងនៅក្នុង ឱកាសនោះ លោកស្រី ស៊ីន សំបូរ អនុប្រធាន គ.ជ.ប. មានប្រសាសន៍ថា ការចុះ ឈ្មោះបោះ ឆ្នោត ចាប់ផ្តើមពីថ្ងៃទី១៣ ខែកុម្ភៈ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ដែលឥឡូវការងារនឹង បានប្រព្រឹត្តិ ទៅតាម ដំណាក់កាលជាបន្តបន្ទាប់។ ចំពោះការចុះឈ្មោះបញ្ជី គណបក្សនយោបាយ និងបេក្ខជន ឈរ ឈ្មោះ ជឿជាក់ថា គ្រប់គណបក្សនយោបាយ ក៏បានត្រៀម​ខ្លួនរៀបចំ​ប្រកួតប្រជែង ក្នុងការបោះឆ្នោត ក្រុមប្រឹក្សានេះដែរ។

លោកស្រីអនុប្រធាន បានបន្តថា “ឆ្លើយតបទៅវិញ នៅលើគណបក្សណា ដែលមិនបានបំពេញគ្រប់ លក្ខណៈទៅតាមច្បាប់ ហើយនិងនីតិវិធីតម្រូវ ហើយជម្រាបជូនទៅវិញ គឺគណបក្សនយោបាយនឹង មានពេល ៥ថ្ងៃ ដើម្បីកែប្រែ កែតម្រូវឲ្យបានត្រឹមត្រូវ ហើយត្រឡប់មក គធ/ខប វិញ, គធ/ខប មើលម្តង ទៀត ក្នុងពេលមួយថ្ងៃ ហើយ​​​​ គធ/ខប ជម្រាបជូនទៅវិញ បើអត់បានគ្រប់លក្ខណៈ ត្រឹមត្រូវតាម គធ/ខប បានជម្រាបជូនសុំឲ្យបំពេញហ្នឹង គឺគណបក្សនោះ អាចមាន ៥ថ្ងៃ ដើម្បីប្តឹងមក គ.ជ.ប.”។

លោកស្រី ស៊ីន សំបូរ បានបញ្ជាក់ថា បេក្ខជនដែលអាចឈរឈ្មោះបោះឆ្នោតបាន មានសញ្ជាតិខ្មែរ អាយុ២៥ឆ្នាំ មានសិទ្ធិឈរឈ្មោះឆ្នោត។ ហើយក្រៅពីនោះ នៅក្នុងច្បាប់ អ្នកដែលមិនអាច ឈរឈ្មោះបាន មានសមាជិករដ្ឋសភា, សមាជិកព្រឹទ្ធសភា, ក្រុមប្រឹក្សាធម្មនុញ្ញ ឬចៅក្រម, ហើយអភិបាលក្រុង និង អភិបាលរងក្រុង ពីអាណត្តិមុន បើចង់ឈរឈ្មោះ ត្រូវលាលែងពីតំណែង តែនៅក្នុងឆ្នាំនេះអាចឈរឈ្មោះ បានដោយមិនបាច់សុំលាលែង គ្រាន់តែសុំច្បាប់ពិសេស រយៈពេល៧ថ្ងៃ មុនថ្ងៃឃោសនា រហូតដល់ថ្ងៃ ប្រកាស។

លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានប្រសាសន៍ថា បើយើង គិតត្រឹមពេលនេះ (២១ កុម្ភៈ ២០១៤) សមាជិកក្រុមប្រឹក្សាក្នុងតំណែង ដែលគាត់បាន ជាប់ឆ្នោត ក្នុងឆ្នាំ២០១២ កន្លងមកនេះ មាន៧ គណបក្ស, ហើយពេលនេះមិនទាន់ដឹងមាន គណបក្សណាឈរឈ្មោះ នៅឡើយទេ។

លោកបានបន្ថែមថា “ចំពោះគម្រោងចំណាយថវិកា គឺយើងបានធ្វើថវិកាជាពីរ ទី១. គឺយើងបាន ស្នើសុំទៅតាមគម្រោងរបស់ក្រសួងហិរញ្ញវត្ថុ គឺយើងធ្វើគម្រោង ៣ឆ្នាំរំកិល។ អីចឹងសម្រាប់ ការបោះឆ្នោត យើងសុំដំបូងដែលបានដាក់នៅក្នុងច្បាប់ហើយ គឺចំនួន ១៦០០.០០០ដុល្លារ ជាង ប៉ុន្តែនៅ ២០១៣, ២០១៤ នេះ គឺយើងបានបង្កើតខេត្តថ្មីមួយទៀត ហើយបង្កើតខណ្ឌ៣ថែមទៀត អីចឹងប្រហែលជាថែមថវិកា ជាង១០០.០០០ ដុល្លារទៀត”។

គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលប្រព្រឹត្តិឡើង នៅថ្ងៃ ទី១៨ ខែឧសភា ឆ្នាំ២០១៤ខាងមុខនេះ មាន២៥រាជធានី ខេត្ត, ឃុំ-សង្កាត់ចំនួន ១.៦៣៣ មានសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ១១.៤៥៩នាក់, ក្រុង ស្រុក ខណ្ឌចំនួន ១៩៧ មានសមាជិក ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ២.៩៣១នាក់ និងសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ៣៩៣នាក់៕

ប្រភពដោយ​ : ដើមអំពិល (dap-news.com)

«
Next
Newer Post
»
Previous
Older Post