បូសគឺការបង្កររោគនៅខាងក្នុងស្បែកជ្រៅដែលធ្វើអោយមានឡើងក្រហម ឈឺ ហើម និងមានខ្ទុះ។ បូសជាទូទៅមានការវិវត្ត នៅពេលដែលបាក់តេរី ដែលមានឈ្មោះ ថាស្តាពីឡូខុកខឹស (Staphylococcus) ឈ្លានពានក្នុងរាងកាយតាមរយៈកន្លែងដែលមានរបួសនៅលើស្បែក ការស្ទះក្រពេញញើស។ ប្រព័ន្ធភាពស៊ាំរាងកាយនៃរាងកាយនាំយកកោសិកាឈាមសដែលធ្វើអោយមានការប្រមូលផ្តុំ ខ្ទុះដើម្បីប្រយុទ្ធប្រឆាំងនឹងបាក់តេរី។ បូសដែលមានបំពេញដោយខ្ទុះត្រូវបានលូត លាស់នៅក្រោមផ្ទៃ ស្បែកធ្វើអោយឡើងក្រហម និងមានការឈឺចាប់។ ពេលខ្លះបូសនេះឡើងហើមដើម្បីធ្លាតមុន ពេលបង្ហូរខ្ទុះចេញមកក្រៅហើយទ្រោមទៅវិញ។ បូសគឺមានភាពមិនស្រួល និងមើល ទៅមិនស្អាត។ ពេលខ្លះពួកវាបង្កើតអោយមានជាស្នាមលើស្បែក។ ម្តងម្កាលដែលវាគឺជាភាពគ្រោះ ថ្នាក់មួយ។ ប៉ុន្តែ សម្រាប់ផ្នែកភាគច្រើនអ្នកអាចព្យាបាលបានដោយសុវត្ថិភាពដោខ្លួនឯងនៅឯផ្ទះបាន។ នេះជារបៀប ដែលអ្នកអាចយកទៅអនុវត្តបាន៖
- ស្អំកំដៅៈ លោវេជ្ជបណ្ឌិត Rodney Basler បានលើកឡើងថាស្អំអ្វីមួយក្តៅឧណ្ឌៗគឺជារឿងដ៏ល្អ បំផុតដែលអ្នកអាចធ្វើបានសម្រាប់ការកើតបូស។ កំដៅនេះនឹងបណ្តាលអោយបូសមានមុខ ដែលធ្វើអោយមានការបង្ហូរខ្ទុះ និងជាបានឆាប់រហ័ស។ នៅពេលមានសញ្ញាដំបូងនៃការកើត បូសដាក់កំណាត់ដែលក្តៅ ហើយសើមនៅលើវារយៈពេល២០ទៅ៣០នាទី បី ឬបួនដងក្នុង មួយថ្ងៃ។ ផ្លាស់ប្តូរវាពីរ បីដងក្នុងអំឡុងពេលស្អំម្តងៗដើម្បីរក្សាវាអោយនៅតែក្តៅ។ វាមិនមែន ជារឿងចម្លែកទេ ដែលធ្វើបែបនេះ៥ទៅ៧ថ្ងៃរហូតដល់បូសធ្លាយដោយខ្លួនឯង។
- ការពារការកើតឡើងវិញ វាជាការសំខាន់ដើម្បីបន្តការស្អំក្តៅ៣ថ្ងៃបន្តទៀតបន្ទាប់ពីបូសត្រូវ បានធ្លាយ។ អ្នកបានបង្ហូរខ្ទុះទាំងអស់ចេញពីក្នុងជាលិកា។ អ្នកប្រហែលជាចង់រុំវាដើម្បីរក្សាវា អោយស្អាត ប៉ុន្តែវាមិនមែនជាការសំខាន់ឡើយ។ រុំបង់ជាចម្បងគឺដើម្បីរក្សាមិនអោយខ្ទុះហូរ ទៅប្រឡាក់សំលៀកបំពាក់របស់អ្នក។
- ចាក់បូកនោះ ពេលដែលបូសបានបំពេញដោយខ្ទុះមានមុខ ប្រសិនបើវាជាបូសតូចមួយមិន មានសញ្ញានៃការរីករាលដាលនៃមេរោគទេនោះអ្នកប្រហែលជាចង់ធ្វើអោយវាធ្លាយដូច្នេះអ្នកអាចជ្រើសពេលវេលា និងទីកន្លែងដែលវាអាចធ្លាយបាន។ ធ្វើអោយវាធ្លាយដោយខ្លួនឯងអាច បង្កើនភាពរញ៉េរញ៉ៃបន្ថែមទៀតព្រោះវាជាញឹកញាប់វាធ្លាយនៅពេលដែលអ្នកកំពុងគេងលក់។ ដើម្បីចាក់ទំលាយបូសដោយអ្នកគ្រាន់តែមានម្ជុលដែលបានសំលាប់មេរោគមួយមកចាក់ទំលុះមុខរបស់បូស ហើយច្របាច់វាចេញថ្នមៗ។ ខណៈពេលដែលគ្រូពេទ្យមួយចំនួនមានការព្រួយ បារម្ភថាការច្របាច់បែបនេះអាចជំរុញអោយមានការឆ្លងមេរោគកាន់តែជ្រៅទៅក្នុងស្បែកដូច្នេះ វានឹងរីករាលដាលតាមរយៈប្រព័ន្ធទឹករងៃ តែតាមពិតទៅវាជាការដ៏កម្រមួយដែលរឿងនេះអាច កើតមានឡើង៕
.jpg)

