គ្រាន់តែឮពាក្យថាអាហារបួស និងប៊ូសហ្វេ ប្រិយមិត្តប្រហែលជានឹកគិតក្នុងចិត្តថា នឹងត្រូវចំណាយលុយច្រើនហើយមើលទៅ ប៉ុន្តែមិនដូចអ្វីដែលមិត្តអ្នកអានប៉ាន់ស្មាននោះទេ។ សម្រាប់អាហារបួស នៅហាង ស៊ីន ធានទីស៊ូស៊ឺគាន់ ភ្ញៀវដែលទៅញ៉ាំអាហារថ្ងៃត្រង់នៅទីនោះ ចំណាយត្រឹមតែ៣០០០រៀល ទៅ៤០០០រៀលប៉ុណ្ណោះ ក៏អាចទទួលទានបាននូវបាយម្ហូបបីបួនមុខដែរ។ចំណុចពិសេសនៅត្រង់ថា តម្លៃម្ហូបគ្រប់មុខ នៅហាងមួយនេះ ក្នុងម្ហូបមួយចានថ្លៃត្រឹមតែ១០០០រៀលតែប៉ុណ្ណោះ ហើយមានម្ហូបជាង២០មុខត្រូវបានតម្រៀបគ្នារង់ចាំភ្ញៀវកុម្ម៉ង់មិនឲ្យទ្រលាន់ទេ។ ទោះបីជាម្ហូបនៅទីនោះមានតម្លៃធូរថ្លៃមែន ប៉ុន្តែមិនមែនភ្ញៀវដួសម្ហូបទាំងអស់នោះញ៉ាំដោយខ្លួនឯងនោះទេ តែមានអ្នកលក់ចាំដួសឲ្យស្រាប់។
តម្លៃសមរម្យ ម្ហូបមានអនាម័យ កន្លែងមានម៉ាស៊ីនត្រជាក់ និងសេវាកម្មល្អ មានលក់នៅហាងម្ហូបបួស ស៊ីន ធានទីស៊ូស៊ឺគាន់ ដែលមានទីតាំងនៅផ្ទះលេខ១០០ តាមបណ្ដោយផ្លូវប៉ាស្ទ័រ ខណ្ឌដូនពេញ ក្បែរវិទ្យាល័យស៊ីសុវត្ថិ ជាប់សាលាអាមេរិកកាំង៕
ប្រភពដោយ : Sabay អត្ថបទដោយ : យិន សំបូរ



