ប្រភពពីអ្នកទទួលម៉ៅការ ដែលបានចូលរួមដេញថ្លៃលើក គម្រោងសាងសង់ផ្លូវទាំងពីរ គម្រោង ខាងលើ បានឲ្យ ដឹងថា គម្រោង ដែលដាក់ឲ្យដេញថ្លៃ គឹជាគម្រោងជួសជុលផ្លូវដី ក្រាលគ្រួស ក្រហម ដូចគ្នា ដែលគម្រោងទី១ មានប្រវែង ១.៥០០ម៉ែត្រ ដេញថ្លៃនៅឃុំកងតាណឹង ដាក់ទឹកប្រាក់ ប៉ាន់ស្មានចំនួន ១៥.៣៤១,៨៤ដុល្លារ។ គម្រោងទី២ មានប្រវែង ១.៣៥០ម៉ែត្រ ដេញថ្លៃនៅ ឃុំរាយប៉ាយ ដាក់ទឹកប្រាក់ប៉ាន់ស្មានចំនួន ១៥.៣០៥,៣៨ ដុល្លារ។
ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលដេញថ្លៃគម្រោង គណៈកម្មការជាតិសម្រាប់ ការអភិវឌ្ឍន៍តាមបែបប្រជា ធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) តែងតែចេញ សេចក្តី ជូនដំណឹងតាមគេហទំព័ររបស់ គ.ជ.អ.ប ឲ្យដឹង មុនរយៈពេល ១៥ថ្ងៃ។ ប៉ុន្តែសម្រាប់គម្រោង ទាំងពីរខាងលើ គេមិនបានឃើញមានផ្សព្វផ្សាយសេចក្តីជូនដំណឹង តាមគេហទំព័ររបស់ គ.ជ.អ.ប នោះទេ។
ប្រកាសដែលមិនប្រកាសនូវសេចក្តីជូនដំណឹងនេះហើយ ជាហេតុធ្វើឲ្យអ្នកម៉ៅការ សាងសង ដទៃទៀត មិនដឹងនូវ ព័ត៌មាន ហើយនៅថ្ងៃដេញថ្លៃនោះ មានអ្នកម៉ៅការតែ ៨នាក់ប៉ុណ្ណោះដែល បានដឹង និងទៅកន្លែងដេញថ្លៃ ។
ប្រភពពីអ្នកទទួលការបានឲ្យដឹងទៀតថា ការដេញថ្លៃទាំងពីរគម្រោងនោះ មិនតម្លាភាពទេគឺអ្នក ម៉ៅការបានត្រូវ រូវគ្នាជាមុនជាមួយមន្ត្រីគ្រប់គ្រងគម្រោង ពោលគឺអ្នកម៉ៅការម្នាក់ទទួលបានប្រាក់ ៤០.០០០រៀល ជាថ្នូរក្នុងការ មិនចូលរួមប្រកួតប្រជែង។ ចំណែកទីតាំងដេញថ្លៃក្នុងឃុំរាយប៉ាយ បានប្តូរស្ងាត់ៗ ទៅដេញថ្លៃនៅក្នុងសាលា បឋមសិក្សារាយប៉ាយ ហើយការដេញ ថ្លៃទាំងពីរគម្រោងនោះទៀតសោត មានតែឈ្មោះ មនុស្ស ៣នាក់ចូលរូម ប្រកួតប្រជែង។
ក្រុមអ្នកម៉ៅការ ដែលមិនបានចូលរួមដេញថ្លៃ បានរិះគន់ទៅមន្រ្តីគ្រប់គ្រងគម្រោងថា ការដេញថ្លៃ នេះគេធ្វើ ដើម្បី បង្គ្រប់កិច្ចប៉ុណ្ណោះ។ តម្លៃនៃការដេញថ្លៃ ក៏ត្រូវបានគេកំណត់ជាមុនផងដែរ គឺមិន ឲ្យថ្លៃធ្លាក់ច្រើនពីទឹកប្រាក់ ដែល ប៉ាន់ស្មាននោះទេ ថ្លៃធ្លាក់ចុះចន្លោះពី ៣០០ ទៅ៤០០ដុល្លារ ប៉ុណ្ណោះ ដើម្បីសល់លុយសម្រាប់មន្រ្តីគ្រប់គ្រង គម្រោង។
អ្នកម៉ៅការ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានទាំងមិនសប្បាយចិត្ថថា គម្រោងសាងសង់ផ្លូវទាំង ២ខ្សែខាងលើ ត្រូវបានធ្លាក់ទៅលើឈ្មោះ ឈឹង ចាន្នី បន្ទាប់ពីគម្រោង ត្រូវបានដេញចប់ សព្វគ្រប់ដោយការរៀបចំទុកជាមុន។
អ្នកទទួលការ បានបញ្ជាក់ឲ្យដឹងផងដែរថា ជានីតិវិធី នៃការដេញថ្លៃ គណៈកម្មការ ត្រូវប្រកាស មុនពេលដេញថ្លៃ ថា បើអ្នកទទួលម៉ៅការណាហ៊ានដេញថ្លៃ ក្នុងតម្លៃទាបជាងជាងគេ គឺទាបជាង តម្លៃប៉ាន់ស្មាននោះ នឹងទទួល បានបានគម្រោងយកទៅសាងសង់។
ប្រភពដដែលបានបន្តទៀតថា ការកត់សម្គាល់ ការចូលរួមដេញថ្លៃមានការឃុបឃិត ឬមិនមាននោះ គេអាចមើល ដឹងថា ពេលដេញថ្លៃ បើគម្រោងនោះ មានការឃុបឃិតគ្នា ទឹកប្រាក់ប៉ាន់ស្មានដែល គណៈកម្មការដាក់ឲ្យដេញថ្លៃ នោះ គឺធ្លាក់ចុះតិចតួចបំផុត ប្រហែលជា ៣ភាគរយ ទៅ ៤ភាគរយ ប៉ុណ្ណោះ។ ប៉ុន្តែបើគម្រោងមានការប្រកួតប្រ ជែងគ្នាវិញ គឺតម្លៃអាចធ្លាក់ចុះពី៤០ភាគរយ ទៅ៥០ភាគរយ នៃទឹកប្រាក់ប៉ាន់ស្មាន។
ជាក់ស្តែង គម្រោងធ្វើទំនប់ ១ខ្សែប្រវែងជាង ៤.០០០ម៉ែត្រ នៅឃុំតាំងក្រាំង ស្រុកបាធាយ ទឹកប្រាក់ប៉ាន់ស្មាន ត្រូវបានគណៈកម្មការកំណត់ចំនួន ៤៨.០០០ដុល្លារ ហើយអ្នកទទួល ម៉ៅការបានដេញថ្លៃ ដោយការប្រកួតប្រ ជែងគ្នា ធ្វើឲ្យតម្លៃធ្លាក់ចុះរហូតដល់ ២២.០០០ដុល្លារ ប្រហែលជា ៥០ភាគរយ នៃប្រាក់ដាក់ឲ្យដេញថ្លៃ។
ទាក់ទិនភាពមិនប្រក្រតី នៃការដេញថ្លៃគម្រោងខាងលើ លោក មិន ឆេង ប្រធានគម្រោង នៃទីចាត់ការផែនការ និងវិយោគខេត្តកំពង់ចាម បានមានប្រសាសន៍តាមទូស័ព្ទឲ្យដឹងថា មុនពេលដេញថ្លៃខាង គ.ជ.អ.ប បានចេញ ផ្សាយសេចក្តីជូនដំណឹងរយៈពេល ១៥ថ្ងៃមុន ដោយឡែកបើអ្នកទទួលម៉ៅការបើកគេហទំព័ររកមិនឃើញ លោក ក៏មិនដឹងដែរ ព្រោះការបង្ហោះតាមគេហទំព័រ ជាការងារថ្នាក់ជាតិ។
លោក មិន ឆេង បន្តថា សេចក្តីជូនដំណឹងខាងលោក បានបិទប្រកាសនៅក្តាព័ត៌មានតាមឃុំ យ៉ាងតិចមុន ១៥ថ្ងៃ ។
ទាក់ទិននិងការរិះគន់ថា មានការឃុបឃិតគ្នារវាងមន្រ្តីគម្រោង និងអ្នកម៉ៅការនោះ លោក មិន ឆេង បានឲ្យដឹង ទៀត បើសិនជាគម្រោងនោះ មានការឃុបឃិតគ្នា ដែលគណៈកម្មការរកឃើញ គម្រោងនោះត្រូវតែបដិសេធ ហើយ និងដកយកគម្រោងនោះ មកដាក់ដេញថ្លៃសាថ្មី ប្រសិនបើ មានភស្តុតាងជាក់លាក់៕
ប្រភពដោយ : ដើមអម្ពិល





