Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ភ្នំពេញ ៖ បើក្រុមចោរ ធ្វើសកម្មភាព បាញ់ប្លន់ម៉ូតូ ពីប្រជាពលរដ្ឋ នៅកន្លែងស្ងាត់ និងនៅទីឆ្ងាយ ពីប៉ុស្តិ៍ឈរជើង របស់សមត្ថកិច្ច មិនថា អ្វីនោះទេ ប៉ុន្តែករណីប្លន់ ម៉ូតូមួយដោយ ជនសង្ស័យ បានបាញ់ប្រហារ ទៅលើ ជនរងគ្រោះ ខណៈកំពុងជិះម៉ូតូ មកដល់ មុខប៉ុស្តិ៍រដ្ឋបាល ទួលសង្កែ ខណ្ឌឫស្សីកែវ តែម្តង លើកំណាត់ ផ្លូវជាតិលេខ៥ កាលពីវេលាម៉ោងប្រមាណ ២៖១០នាទី យប់រំលងអាធ្រាត្រ ចូលថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ បណ្តាលឲ្យ ជនរងគ្រោះម្នាក់រងរបួស តែសមត្ថកិច្ចស្ងាត់ឈឹងដូចចោរ លួចសេះ ។

សេចក្តីរាយការណ៍ ពីសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនសង្ស័យ ជិះម៉ូតូ២គ្រឿងមាន ៤នាក់ បានធ្វើសកម្មភាព បាញ់ទៅលើជនរងគ្រោះ ខណៈកំពុងជិះម៉ូតូបណ្តើរគ្នា ចំនួន២គ្រឿង ។

សេចក្តីរាយការណ៍ បានបន្តទៀតថា ខណៈជនរងគ្រោះមាន ឈ្មោះ វណ្ណា ហៅ វណ្ណឌឿន អាយុ២៤ ឆ្នាំ មុខរបរ ជានិស្សិត បានជិះម៉ូតូរបស់ខ្លួន ម៉ាកសេ១២៥ សេរីឆ្នាំ២០១៣ ជាមួយ មិត្តភ័ក្តិ មកដល់ មុខប៉ុស្តិ៍រដ្ឋបាល ទួលសង្កែ ស្រាប់តែលេចមុខជនសង្ស័យ ចំនួន៤នាក់ ជិះម៉ូតូ២គ្រឿងបានមក បាញ់ ជនរងគ្រោះតែម្តង តែសំណាងល្អ បាញ់ចំដៃ មិនបណ្តាលឲ្យ ជនរងគ្រោះដួល ជាហេតុធ្វើឲ្យ ក្រុមចោរទាំងនោះភ័យ ហើយនាំគ្នាបើក ម៉ូតូរត់តែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានមិត្តភ័ក្តិ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ កាល់ម៉ែតដើម្បី ព្យាបាលមុខរបួស ។ ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបាននាំគ្នា រិះគន់ សមត្ថកិច្ច នគរបាល ប៉ុស្តិ៍ទួលសង្កែ ដឹកនាំដោយលោក ហ៊ុយ ហ៊ាន ថា ក្រុមចោរបានធ្វើ សកម្មភាពបាញ់ប្លន់នៅ មុខទីស្នាក់ការ របស់ខ្លួនតែមិនមានមន្រ្តីនគរបាលណាម្នាក់ មានវត្តមាន និងចេញបង្ក្រាបក្រុមចោរ ទាំងនោះទេ បើក្រុមចោរធ្វើសកម្មភាព ឆ្ងាយពីប៉ុស្តិ៍ មិនថា តែនៅជាប់ច្រមុះតែម្តង ។

ដូច្នេះសូមលោកអធិការនគរបាល ខណ្ឌឫស្សីកែវ រាងដូចតួកុន ទៀង ចាន់សារ ជួយពិនិត្យ មើលចំពោះសកម្មភាពប្លន់ ប្រដាប់អាវុធ នៅក្នុងទឹកដីរបស់ខ្លួនផង ។

កុំឲ្យបទល្មើសតិចតួច និងចោរកំប៉ិកកំប៉ុក ចាប់បាន និងធ្វើសន្និសីទកាសែត យកសា្នដៃ តែចោរប្លន់ ក្នុងករណីធំៗ មិនដែលចាប់បាននោះ ពីព្រោះពេលខ្លះអធិការ មិនដែលស្តាប់តាមប្រធាន គណៈបញ្ជាការឯកភាព ខណ្ឌឫស្សីកែវ នោះឡើយ ជាហេតុធ្វើឲ្យមានការ លំបាក ក្នុងការធ្វើការងារ នាពេលកន្លងទៅ បច្ចុប្បន្ន និងទៅអណាគត៕

ប្រភពដោយ : ដើមអម្ពិល

«
Next
Newer Post
»
Previous
Older Post