Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ភ្នំពេញ៖ យោងតាម របាយការណ៍ប្រចាំឆ្នាំ២០១៣ របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា អាជ្ញាធរថៃ បានបាញ់សម្លាប់ ប្រជាពលរដ្ឋខ្មែរ ដែលឆ្លងដែនខុសច្បាប់ ទៅកាន់ប្រទេសថៃ បណ្តាលឲ្យ ស្លាប់ចំនួន ៦៩នាក់ ក្នុងឆ្នាំ២០១៣ កន្លងមកនេះ។

ប្រភពខាងលើបន្តថា ការបាញ់សម្លាប់ ពលរដ្ឋខ្មែរ ឆ្លងដែន ខុសច្បាប់ពី សំណាក់ទាហានថៃ បានកើតឡើង ៥៥លើក, កើនឡើង ៣៩លើក, ស្លាប់មនុស្ស ៦៩នាក់ និងបានចាប់បញ្ជូន ពលករខ្មែរ ដាក់ពន្ធនាគារចំនួន ១៦៤នាក់។

របាយការណ៍ ក្រសួងមហាផ្ទៃបានឲ្យដឹងទៀតថា សកម្មភាពមិនប្រក្រតីតាមព្រំដែន កម្ពុជា-ថៃ កើតមាន ៧២៩/៥៧៨លើក កើន ២៦ភាគរយ។ នៅក្នុងសកម្មភាពមិនប្រក្រតីនោះ មានការហោះ រំលោភដែនអាកាស, ការលួចជីកលេណដ្ឋាន និងការដើរ ល្បាតហួសព្រំដែនជាដើម។

ប្រភពដដែល បញ្ជាក់ថា បានដោះស្រាយវិវាទ និងបាតុភាពផ្សេងៗ នៅតាមព្រំដែន កម្ពុជា-វៀតណាម ៤លើក និងវិវាព្រំដែន កម្ពុជា-ឡាវ ២លើក៕

 ប្រភពដោយ : ដើមអំពិល (dap-news.com)



«
Next
Newer Post
»
Previous
Older Post