ក្រោយការវិលចូលតុចរចាសាជាថ្មី
ថ្នាក់បច្ចេកទេស កាលពីថ្ងៃទី១៨ កុម្ភៈកន្លងទៅ ពេលនេះគណបក្សប្រឆាំង
និងបក្សកាន់អំណាច ដែលកំពុងមានជម្លោះទាំងពីរ
បានសម្រេចព្រមព្រៀងបញ្ជូនសមាសភាពម្ខាង៧នាក់រួចរាល់ហើយ ដើម្បី
ជួបប្រជុំគ្នាជំហានទី២។
ជាក្រុមសមាសភាពដែលនឹងជជែកពីយន្តការកំណែទម្រង់ការបោះឆ្នោត។
សង្គមស៊ីវិលបានស្នើឱ្យគណបក្សទាំងពីរស្មោះត្រង់ធ្វើការជាមួយគ្នា
និងមានសុឆន្ទៈដើម្បីបង្រួបបង្រួមជាតិ។
មានសមាសភាពម្ខាង៧រូប គណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិ
នឹងជួបគ្នាសាជាថ្មីម្តងទៀតនៅជំហានទីពីរ បន្ទាប់ពីជំនួបថ្នាក់
បច្ចេកទេសរវាងគណបក្សដែលកំពុងមានជម្លោះទាំងពីរនេះ កាលពី
ថ្ងៃទី១៨កុម្ភៈកន្លងទៅ។
ប៉ុន្តែ គណបក្សទាំងពីរនៅមិនទាន់កំណត់ថ្ងៃដើម្បីជួបពិភាក្សាជជែក
លំអិតពីយន្តការកំណែទម្រង់នៃការបោះឆ្នោតដែលបានព្រមព្រៀងគ្នានៅឡើយ
នោះទេ។
សមាសភាពគណបក្សប្រជាជនកម្ពុជា មាន៧រូបរួមមាន លោក ប៊ិន ឈិន លោក ជាម យៀប និងលោក ឈាង វុនជាដើម។ ចំណែក គណបក្សសង្គ្រោះជាតិ នៅមិនទាន់អាចបញ្ជាក់ពីសមាសភាពដែលត្រូវចរចាលំអិតនៅឡើយទេ។ ប៉ុន្តែ លោក កឹម សុខា កាលពីថ្ងៃម្សិលមិញបានឱ្យដឹងថា គណបក្សសង្គ្រោះជាតិតាមរយៈ លោក សុន ឆ័យ ប្រធានក្រុមការងារចរចា បានបញ្ជូនសំណើរួចហើយ ទៅកាន់គណបក្សប្រជាជនកម្ពុជាដែលមានសមាសភាពស្មើគ្នា ម្ខាង ៧ រូប។
លោក ជាម យៀប មន្ត្រីជាន់ខ្ពស់ការរិយាល័យនយោបាយគណបក្សប្រជាជនកម្ពុជា និងជាសមាសភាពចូលរួមប្រជុំលើកទី២នេះផង បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានត្រៀមរួចរាល់អស់ហើយដើម្បីចូលរួមក្នុងគណៈកម្មការចម្រុះដើម្បី សិក្សា និងរៀបចំក្របខណ្ឌកំណែទម្រង់ការបោះឆ្នោត។ កំណែទម្រង់ការបោះឆ្នោតដែលគណបក្សទាំងពីរ សំដៅធានាឱ្យការបោះឆ្នោតដោយសេរី និងយុត្តិធម៌ស្របតាមលទ្ធិប្រជាធិបតេយ្យ ដែលនឹងមានការចូលរួមពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងប្រជាពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា ការត្រៀមសមាសភាពបង្កើតគណៈកម្មការចម្រុះកំណែទម្រង់បោះឆ្នោតនេះ គឺជាជំហានថ្មីវិជ្ជមានមួយទៀតហើយ ដើម្បីបើកផ្លូវឈានទៅដល់ជំនួប កំពូលរវាងមេដឹកនាំគណបក្សទាំងពីរនាពេលខាងមុខ ដើម្បីបិទបញ្ចប់ជម្លោះនយោបាយនៅកម្ពុជាក្រោយការបោះឆ្នោតទាំងស្រុង។
យ៉ាងណាក៏ដោយសង្គមស៊ីវិល លោកស្រីជា វណ្ណាត មានសុទិដ្ឋិនិយមថា ជម្លោះនយោបាយ នឹងបានបិទបញ្ចប់ប្រសិនបើដៃគូនៃគណបក្សទាំងពីរមានសុឆន្ទៈផ្សះផ្សា ជាតិ ដោយបន្តការជជែកជាមួយគ្នានោះ៕

ប្រភពដោយ : (RFI) អត្ថបទដោយ : ដោយ ស៊ុន មេសា