Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ម្មករ​- កម្មការិនី ជាង​៣០០​រោងចក្រ កាលពី​ល្ងាច ថ្ងៃ​ចន្ទ​ម្សិលមិញ ធើ្វពហិការ​ធ្វើការ​ថែម​ម៉ោង ដើម្បី​ទាមទារ​ឲ្យ​រដ្ឋា ភិបាល​ក៏​ដូចជា​សមាគម​រោងចក្រ ដំឡើង​ប្រាក់​ឈ្នូល​ឲ្យ​ពួកគេដ​ល់​១៦០​ដុល្លារ និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​២១​នាក់។​

ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ លោក​ប៉ាវ ស៊ីណា ប្រាប់ VOD នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៥ ខែ​កុម្ភៈ​នេះ​ថា កាល​ពី​ម្សិល មិញ​ក្រុមការងារ​របស់​លោក​បាន​ចុះ​ទៅ​ដល់​ទីតាំង​រោងចក្រ​មួយចំនួន ហើយ​សាកសួរ​ទៅ​ដល់​ក្រុម​កម្មករ បានឲ្យដឹងថា កម្ម ករ​បាន ធ្វើពហិការ​ធ្វើការ​ថែម​ម៉ោង។ លោក​បន្តថា កម្មករ​ដែល​ធ្វើពហិការ​ធ្វើការ​ថែម​ម៉ោង​នេះ មិនមែន​រាប់​តែ​ គឺ​រាប់បញ្ចូល​ទាំង​រោងចក្រ​ដែល​មិនមែន​ជា​សមាជិក​សហជីព​របស់លោក ដោយ​ពួកគេ​ស្ម័គ្រចិត្ត​ធ្វើ​ដោយ​ខ្លួនឯង​។​

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា សម្រាប់​រោងចក្រ​ដែល​ជា​បណ្តាញ​សហភាព​សហជីព​របស់​លោក ធ្វើពហិការ​កាល​ពី​ម្សិលមិញ​ប្រមាណ​ជា​៨០​ភាគរយ ដោយ​ពួកគេ​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល និង​ដោះលែង​អ្នក​ជាប់​ឃុំ​២១​នាក់ ។ លោក​រ៉ុង ឈុន អំពាវនាវ​ទៅ​ដល់​កម្មករ​រោងចក្រ​គ្រប់​វិស័យ ក៏ដូចជា​សាធារណជន ចូលរួម​ធ្វើ​កូដកម្ម​ទាំងអស់គ្នា ដើម្បី​ទទួលបាន​ជោគជ័យ ។​

​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា លោក ស មូ​រ៉ា មានប្រសាសន៍ថា បណ្តាញ​សហជីព​របស់លោក​ធ្វើការ​តាម​ធម្មតា​ព្រោះ​ពួកគេ​មិន​មាន​ម៉ោង​ធ្វើការ​ថែម​នោះទេ ប៉ុន្តែ​ក្រុមការងារ​របស់​លោក​បាន​ចុះ​សាកសួរ​ទៅ​ឲ្យដឹងថា មាន​រោងចក្រ​មួយចំនួន​បិទទ្វា​បង្ខំ​កម្មករ​ឲ្យធ្វើ​ការថែម​ម៉ោង។ ​VOD មិនអាច​ទាក់ទង​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ លោក វ៉ាន់ ស៊ូ​អៀង បានទេ។​

​កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ​ក្រសួង​ការងារ​អំពាវនាវ​កុំ​ឲ្យ​កម្មករ​-​កម្មការិនី ចូលរួម​ធ្វើ​កូដកម្ម​ជាមួយ​សហជីព និង​សមាគម​ទាំង​១៨ ដែល​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​២១​នាក់ និង​ដំឡើង​ប្រាក់​ឈ្នូលក​ម្មករ​ដល់​១៦០​ដុល្លារ ដោយ​លើកឡើង​ថា ដើម្បី​ប្រយោជន៍​ការងារ​របស់​ខ្លួន គឺ​មិន​ត្រូវ ចូលរួម​ធ្វើ​កូដកម្ម​អី​នោះទេ​។ សម្រាប់​រឿង​ប្រាក់​ឈ្នួល​ក្រសួង​កំពុងតែ​ធ្វើ​ការស្រាវជ្រាវ និង​សិក្សា​រក​ចំណុច​រួម​មួយ​ដើម្បី​ឲ្យ​កម្មករ ក៏ដូចជា​និយោជក​អាច​ទទួលយកបាន​ទាំងសងខាង​។ ប៉ុន្តែ​ខាង​សហជីព​កម្មករ​ថា អ្វី​ដែល​ក្រសួង​អំពាវនាវ​នោះ គ្រាន់តែ​ជា​លេស​មួយ​ប៉ុណ្ណោះ ៕

ប្រភព និង អត្ថបទ​ ដោយ : ជន ស្រីណុច (VOD)

«
Next
Newer Post
»
Previous
Older Post