Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ប្រជាពលរដ្ឋ​ប្រមាណ​៦០០​គ្រួសារ ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ដោះស្រាយ​បញ្ហា​ចម្រូងចំរាស​ដីធ្លី​ជាមួយ​ក្រុមហ៊ុន បន្ទាប់ពី​អាជ្ញាធរ​កោះហៅ​តំណាង​ប្រជាពលរដ្ឋ​ចូល​ប្រជុំ​នៅ​សាលា​ស្រុក​ថ្មពួក​កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ​ឆ្នាំ​២០១៤​។​

​ប្រជាពលរដ្ឋ​មាន​ជំលោះ​ដីធ្លី​នៅ​ឃុំ​បន្ទាយឆ្មា និង​ឃុំ​តា​ម៉ាំង ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ លោក ហែ កំ​ហ៊ន អាយុ​៥០​ឆ្នាំ ប្រាប់​VOD​ដឹងថា ដី​របស់​ពូក​គាត់​ត្រូវបាន​ក្រុមហ៊ុន​ឈូសឆាយ​រំលោភ​យក​ចាប់តាំងពី​ឆ្នាំ​២០០៨ តែ​អាជ្ញាធរ និង​អ្នក​ដែល​ក់ពាព័ន្ធ​មិន​ដែល​រក​ដំណោះស្រាយ​ឲ្យ​ពួកគាត់​ទេ​។ លោក​បន្ដថា លោក​សុំ​អំពាវនាវ​ដល់​អាជ្ញាធរ និង​មន្ដ្រី​ពាក់ព័ន្ធ ប្រញាប់​ដោះស្រាយ​បញ្ហា​នេះ​។

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​លោក ស ផុន អាយុ​៤៣​ឆ្នាំ​បាន​មានប្រសាសន៍​ឲ្យដឹង​ដែរថា ពួកគាត់​កំពុង​រង់ចាំ​អាជ្ញាធរ​ដោះស្រាយ​បញ្ហាដីធ្លី ព្រោះ​ជម្លោះ​នេះ​អូសបន្លាយ​ជា​យូរ​ឆ្នាំ​មកហើយ​។ លោក​បន្ដថា អាជ្ញាធរ​ត្រូវ​តែ​ជំរុញ​ការដោះស្រាយ​បញ្ហា​នេះ​ឲ្យបាន​ឆាប់ ព្រោះ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មិន​មាន​មុខរបរ​ទេ ដោយសារ​តែ​រង់ចាំ​ការដោះស្រាយ​រឿង​ដីធ្លី​។​

មេភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មា លោក ឯក វណ្ណា មានប្រសាសន៍​ឲ្យដឹង​ដែរថា អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​កោះហៅ​ប្រជាពលរដ្ឋ​ទៅ​ពិភាក្សា​រឿងនេះ ហើយ​អភិបាលខេត្ត​បាន​យល់ព្រម​លើ​បី​ចំណុច​ធំៗ​គឺ ទី​១. ធ្វើតាម​អនុ​ក្រិត​លេច​១៩២ ទី​២. ប្រជាពលរដ្ឋ​ចុះ​អត្តសញ្ញាណ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដើម្បី​ឲ្យ​ក្រុមការងារ​ចុះ​វាស់វែង ទី​៣.​បង្កើត​គណៈកម្មកា​រឯក​រាជ និង​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ ឈូសឆាយដី​បន្តទៀត ហើយ​ឲ្យ ប្រជាពលរដ្ឋ​ផ្អាក​ការតវ៉ា​។

​អភិបាល​ខេត្ត​បន្ទាយមានជ័យ​លោក គោ​ស៊ុំ សារឿ​ត មានប្រសាសន៍​ប្រាប់​វិទ្យុ​VOD​ថា អាជ្ញាធរ និង​មន្ដ្រី​ពាក់ព័ន្ធ កំពុង​ប្រជុំពិភាក្សា​ពី​បញ្ហា​នេះ​។ លោក​បន្ដថា លោក​បាន​កោះហៅ​ប្រជាពលរដ្ឋ​មក​ប្រជុំ តែ​មិន​មាន​ប្រជាពលរដ្ឋ​មក​ស្ដាប់​ពី​មូលហេតុ និង​ការដោះស្រាយ​នូវ​រាល់​បញ្ហា​ទាំងនេះ​ទេ​។​

​អ្នកសម្របសម្រួល​នៃ​អង្គកា​រលី កា ដូ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ភុ​ន ឈិន មានប្រសាសន៍ ឲ្យ​VOD​ដឹង​ដែរ​ថា កាល​ពី​ម្សិលមិញ​មាន​អភិបាលខេត្ត តំណាង​ក្រុន​ហ៊ុន អភិបាលស្រុក អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​បាន​ជួបប្រជុំ​គ្នា ហើយ​បាន​សម្រេច​យុត្តិសាស្ដ្រ​ធំៗ​មួយចំនួន​។ លោក​បន្ដថា លោក​សុំ​ជំរុញ​ឲ្យ​ពន្លឿ​ន​ការដោះស្រាយ​បញ្ហា​នេះ​ឲ្យបាន​ឆាប់ ពី​ព្រោះ​ជម្លោះ​រវាង​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​បានអូសបន្លាយ​តាំងពី​ឆ្នាំ​២០០៨​មក​។

​ក្រុមហ៊ុន​ចំនួន​ពីរ​គឺ ក្រុមហ៊ុន​ឈុន លីម​គ្រុប និង​ក្រុមហ៊ុន សំណង់​លៀង ប៊ូ ដែល​បាន​ឈូសឆាយ​ដី​នៅ​តំបន់​ស្រុក​ថ្មពួក បណ្ដាលឲ្យ​មាន​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​តា​ម៉ាំង​ចំនួន​២៦៨​គ្រួសារ​ស្មើ​និង​ផ្ទៃ​ដី​១០០២ ហិកតា និង​នៅ​ឃុំ​បន្ទាយឆ្មា​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន​៤២៨​គ្រួសារ ស្មើ​នឹង​ផ្ទៃដី​៩៣០​ហិកតា​ចាប់តាំងពី​ឆ្នាំ​២០០៨​។​

ប្រភព និង អត្ថបទ ដោយ : សុទ្ឋ គឹមសឿន (VOD)

«
Next
Newer Post
»
Previous
Older Post