Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ស្រប​ពេល​ដែល​អាជីព​សិល្បៈ​កាន់​តែ​ទទួល​បាន​ជោគជ័យ​ជា​លំដាប់ ស្រាប់​តែ​ពេល​នេះ​ នាយ ពែកមី ងាក​មក​បើក​ហាង​សម្អាងការ​បន្ថែម​ទៀត សម​ដូច​ពាក្យ​ចាស់​ដំណាល​ថា នាយ​មាន​ឆ្អឹង​កាន់​តែ​អណ្ដែត​ឡើង​ហើយ។

“សូម​បង​ប្អូន​ជួយ​គាំទ្រ ពែកមី​សម្អាងការ​ប៊ូតា ដែល​ជា​របស់​ខ្ញុំ​បាទ​ទើប​បើក​ថ្មី”។ ជា​រឿយៗ ទស្សនិកជន​តែង​បាន​ឮ​ពាក្យ​នេះ ចេញ​ពី​មាត់​របស់​តារា​កំប្លែង​ខាង​លើ​ផ្ទាល់ លើ​កញ្ចក់​ទូរទស្សន៍ CTN និង​ការ​សរសេរ​លើ​ Wall នៃ​បណ្ដាញ​សង្គម​របស់​ខ្លួន។

ថ្ងៃ​​នេះ​ ពែកមី បាន​ប្រាប់​ Sabay ថា នេះ​ជា​សម្អាង​ការ​ថ្មី​របស់​គេ​ប្រាកដ​មែន បង្កើត​ឡើង​សម្រាប់​ភរិយា​របស់​ខ្លួន ដើម្បី​ឲ្យ​នាង​ជា​អ្នក​មើល​ការ​ខុស​ត្រូវ និង​ បង្កើន​ប្រាក់​ចំណូល​បន្ថែម​ទៀត​សម្រាប់​គ្រួសារ។ តារា​កំប្លែង​មាន​ប្រភព​ពី​ខេត្ត​ស្វាយ​រៀង​រូប​នេះ ក៏​នឹង​កៀរគរ​បង​ប្អូន​បង្កើត​មាន​ដូច​ជា​នាយ គ្រឿន និង​នាយ ក្រាន់ ឬ​សមាជិក​ក្រុម​កំប្លែង​ផ្សេង​ទៀត​មក​ចូលរួម​ជាមួយ។

លោក​បញ្ជាក់​ថា សម្អាង​ការ​ថ្មី​នេះ នឹង​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ​៥​ ខែ​ក្រោយ ប្រកប​ដោយ​ក្ដី​សង្ឃឹម​ថា ទទួល​បាន​ជោគជ័យ​មិន​ខាន​ឡើយ ព្រោះ​មាន​ការ​សួរ​នាំ និង​កក់​បណ្ដើរៗ​ហើយ​ដែរ ខណៈ​ដែល​ការ​គាំទ្រ​មាន​ស្រាប់ រួម​ទាំង​ការ​បញ្ចុះ​តម្លៃ​សម្រាប់​ដំណើរ​ការ​ដំបូង​នេះ។

កន្លង​មក​មាន​ហាង “សុខគា​សម្អាងការ​ប៊ូតា” ដែល​គេ​ដឹង​ថា ជា​របស់​ លោក ដួង សុខគា។ ហេតុ​អ្វី​ពេល​នេះ​មាន​ហាង​ “ពែកមី​សម្អាង​ការ​ប៊ូតា” ដែល​មើល​ទៅ​មាន​ឈ្មោះ​ស្រដៀង​គ្នា​ដូច្នេះ?

ឆ្លើយ​តប​សំណួរ​ដ៏​រសើប​ខាង​លើ​នាយ ពែកមី បញ្ជាក់​ថា នេះ​ជា​សម្អាងការ​ថ្មី​សុទ្ធសាធ ដែល​ជា​សាខា​ទី​២​បន្ទាប់​ពី​លោក ដួង សុខគា ដោយ​ប្រើប្រាស់​បុគ្គលិក និង ​ក្រុម​អ្នក​កាត់សក់​ដែល​មាន​ស្រាប់ ថ្មី​តែ​សម្ភារៈ​តែ​ប៉ុណ្ណោះ។ ដោយ​ឡែក​ចំពោះ​ប្រភព​ទុន ឬ​យ៉ាង​ណា​នោះ តារា​កំប្លែង​ល្បី​រូប​នេះ​សុំ​មិន​ធ្វើ​ការ​បញ្ជាក់​នោះ​ទេ។

បើ​យោង​ទៅ​លើ​ឈ្មោះ​ហាង​គេ​អាច​សន្និដ្ឋាន​ថា សម្អាងការ​របស់​ នាយ ពែកមី ប្រហែល​ជា​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​បង​ធម៌​នៅ​អូស្ត្រាលី ដែល​ជា​ម្ចាស់​ហាង “សុខគាប៊ូតា​សម្អាងការ” នោះ​ហើយ​មើល​ទៅ ទោះ​បី​ជា​សាមី​ខ្លួន​នាយ ពែកមី ព្យាយាម​លាក់បាំង​យ៉ាង​ណា​ក៏​ដោយ៕

ប្រភព និង អត្ថបទ ដោយ Sabay

«
Next
Newer Post
»
Previous
Older Post