តុលាការស៊ីវិលប្រទេសថៃបានព្រមានរដ្ឋាភិបាលឲ្យបញ្ឈប់ការបង្ក្រាប់
ទៅលើបាតុករជាបន្ទាន់ដើម្បីស្ដារស្ថេរភាពសន្ដិភាពមួយតាមរយៈ
ការចរចារ។
ការព្រមានរបស់តុលាការកំពូលនេះបានធ្វើឡើងបន្ទាប់ពីការប៉ះទង្គិច
គ្នាកាលពីថ្ងៃអង្គារ៍រវាងប៉ូលីសបង្ក្រាបបាតុកម្មនិងបាតុករ
បណ្ដាលឲ្យមនុស្ស 5នាក់ស្លាប់ និង70នាក់ រងរបួស។
ការព្រមានរបស់តុលាការគឺជាការឆ្លើយតបទៅលើរដ្ឋាភិបាលដែលព្យាយាម
រឹបអូស
និងចូលកាន់កាប់វិមានរដ្ឋាភិបាលពីបាតុករវិញខណៈដែលបាតុករបានឡោម
ព័ន្ធនិងដាក់បារ៉ាស់គ្រប់កន្លែងទាំងអស់ដើម្បីទប់ទល់ការបង្ក្រាប់
ជាថ្មីម្ដងទៀតរបស់ប៉ូលីសបង្ក្រាបកុប្បកម្ម។
តុលាការបានសម្ដែងការព្រួយបារម្ភថាអំពើហិង្សាអាចបង្កកើតមានហើយ
អ្នកស្លាប់នឹងមានចំនួនកាន់តែច្រើនឡើងដែលជាហេតុធ្វើឲ្យមានការរំលោភ
លើគោលការណ៍ប្រជាធិបតេយ្យដែលត្រូវបានចែងនិងធានាដោយរដ្ឋធម្មនុញ្ញ
។
នៅក្នុងរយៈបីថ្ងៃចុងក្រោយនេះរដ្ឋាភិបាលដែលប្រើប្រាស់វិធានការ
ក្ដៅដើម្បីបណ្ដេញបាតុករចេញពីការប្រមូលផ្ដុំនានានៅទីក្រុងបាងកកហើយ
គោលបំណងដែលអាជ្ញាធរចង់កាន់កាប់វិមានរដ្ឋាភិបាលវិញគឺដើម្បីបើក
សម័យប្រជុំគណៈរដ្ឋមន្ដ្រីឲ្យបាននៅក្នុងសប្ដាហ៍នេះ។
អ្នកវិភាគប្រមើលឃើញថាទំនងស្ថានការណ៍នៅទីក្រុងបាងកកអាចទៅរក
ភាពប្រក្រតីវិញបានតាមរយៈការដាក់ចេញនូវដីការបង្គាប់ពីតុលាការឲ្យ
បាតុកររំសាយហើយរដ្ឋាភិបាលត្រូវស្វែងរកការស្រុងស្រួលគ្នាផ្នែក
នយោបាយជាមុនសិនមុននិងឈានទៅដល់ការប្រជុំគណៈរដ្ឋមន្ដ្រីនោះ។
ប៉ុន្ដែគោលបំណងរបស់បាតុករគឹផ្ដួលរលំលោកស្រីយីងឡាក់ពីអំណាច
ព្រោះចោទថាលោកស្រីជាអាយ៉ងរបស់បងប្រុសគឺលោកថាក់ស៊ីនដែលកំពុង
ស្ថិតនៅនីរទេសខ្លួននៅក្រៅប្រទេស៕
តុលាការ ស៊ីវិលថៃ បង្គាប់ឲ្យ រដ្ឋាភិបាល បញ្ឈប់ការបង្ក្រាប ជាបន្ទាន់ទៅលើ បាតុករ
ប្រែសម្រួលដោយ៖ នួន បូរិន (VOD)


